ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រលាយ​បំពង់​ដែក​ឥន្ធនៈ​នុយក្លេអ៊ែរ​ធ្វើ​ឲ្យ​ទឹក​នៅ​ជប៉ុន​មាន​វិទ្យុសកម្ម


លោក ស្ហ៊ីយុដូ កានីយ៉ាម៉ា (Shyudou Kaneyama) ត្រូវបាន​ពិសោធរកមើលក្រែងលោមានសារធាតុវិទ្យសកម្មនុយក្លេអ៊ែរ។​ លោក​ត្រូវ​គេពិសោធ​នៅ​មជ្ឈមណ្ឌល​ជម្លៀស​មួយ​ក្នុង​ទីក្រុង​ហ្វូគូស្ហ៊ីម៉ា​ (Fukushima) នៅភាគខាងជើង​ទីក្រុង​តូក្យូ។
លោក ស្ហ៊ីយុដូ កានីយ៉ាម៉ា (Shyudou Kaneyama) ត្រូវបាន​ពិសោធរកមើលក្រែងលោមានសារធាតុវិទ្យសកម្មនុយក្លេអ៊ែរ។​ លោក​ត្រូវ​គេពិសោធ​នៅ​មជ្ឈមណ្ឌល​ជម្លៀស​មួយ​ក្នុង​ទីក្រុង​ហ្វូគូស្ហ៊ីម៉ា​ (Fukushima) នៅភាគខាងជើង​ទីក្រុង​តូក្យូ។

មន្ដ្រីជប៉ុន​មាន​ការ​សង្ស័យ​ថា​ ការ​រលាយ​ផ្នែក​ខ្លះ​នៃ​បំពុង​ដែក​នៃ​ប្រេង​ឥន្ទនៈ​នុយក្លេអែរ ​ជា​មូលហេតុ​ធ្វើ​ឲ្យ​កើន​កម្រិត​វិទ្យុ​សកម្ម​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ នៃ​រោងចក្រ​អគ្គីសនី​ នុយក្លេអែរ ហ្វ៊ូគុស្ស៊ីម៉ា (Fukushima) ក្នុង​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃ​ច័ន្ទ​អ្នក​ធ្វើ​ការ​ក្នុង​រោង​ចក្រ​បាន​ចាប់​ផ្ដើម​បូម​ទឹក​ចេញ​ ហើយ​និយាយ​ថា វិទ្យុ​សកម្ម​បាន​ត្រូវ​រក​ឃើញ​ថា​មាន​នៅ​ក្នុង​ទឹក​សមុទ្រ​ជិត​ខាង។

ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ក្រុម​ហ៊ុន​ភ្លើង​ ថាមពល​អគ្គិសនីតូក្យូ (Tokyo​ Electric​ Power) បាន​ដឹង​ថា ​អាង​ទឹក​នៅ​ក្នុង​អគារ​របស់​ម៉ាស៊ីន​តូរប៊ិន​ ជាប់​នឹង​ម៉ាស៊ីន​ រ៉េអាក់ទ័រ​ ទី​២​ មាន​វិទ្យុសកម្ម​ដែល​មាន​កម្រិត​ខ្ពស់។

ទឹក​នោះ​ មាន​ជាតិ​ពុល​ ១ ​សែន​ដង​ លើស​ពី​ទឹក​នៅ​ក្នុងស្នូល​របស់​ម៉ាស៊ីន​រ៉េអាកទ័រ​មួយ​ តែ​ គេ​មិន​ដឹង​ច្បាស់​ថា ហេតុ​ម្ដេច​បាន​ជាវា​ទៅ​ជា​បែប​នេះ​ទេ។

កាល​ពី​ថ្ងៃ​ច័ន្ទ អគ្គ​លេខា​ធិការ​នាយក​នៃ​ គណរ​ដ្ឋមន្ដ្រី​ លោក​ យូគីអូ អេដាណូ (Yukio​ Edano) ថ្លែង​ថា​ រដ្ឋាភិបាល​គិត​ឃើញ​ថា ខ្លួន​បាន​រក​ឃើញ​ចម្លើយ។

លោក​ អេដាណូ​ថ្លែង​ថា ​រដ្ឋាភិបាល​មាន​ជំនឿ​ថា​ ទឹក​បាន​ទៅ​ប៉ះ​ជា​មួយ​បំពុង​ដែក​ឥន្ទនៈ​នុយក្លេអ៊ែរ​ ដែល​រលាយ ហើយ​ ​ប្រព័ន្ធ​ទឹក​របស់​រោង​ចក្រ​ លេច​ចេញ​ទៅ​ផ្ដុំ​នៅ​ជាន់​ក្រោម​អគារ។

ការ​រៀបចំ​បូម​ចេញ​នូវ​ទឹក​ដែល​មាន​វិទ្យុ​សកម្ម​នៅ​ក្នុង​អគារ​ទាំង​បី​កំពុង​ដំណើរ​ការ។

ការ​រៀប​ចំ​រិត​តែ​មាន​សភាព​ប​ន្ទាន់​ថែម​ទៀត​ នៅ​ថ្ងៃ​ច័ន្ទ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​បាន​រក​ឃើញ​ទឹក​មាន​វិទ្យុ​សកម្ម​ដ៏​ខ្ពស់ នៅ​ក្នុង​ផ្លូវ​រូង​ដី​ ឋឹត​នៅ​ក្រៅ​អគារ។ វត្ដមាន​របស់​ទឹក​មាន​វិទ្យុសកម្ម​នៅ​ក្នុង​ផ្លូវ​រូង​ដី បង្កើន​ឱកាស​ដែល​វា​អាច​លេច​ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​ឋឹត​នៅ ​ចំងាយ​បុន្ម៉ានម៉ែត្រ​ប៉ុណ្ណោះ។

ខណៈ​ដែល​ទឹក​មាន​វិទ្យុ​សកម្ម​ស្ថិត​នៅ​ក្នុង​អគារ ​វា​បាន​កាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើ​ការ​របស់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​អគារ​ដោយ​មាន​ការ​ភ័យ​ខ្លាច​ថា អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ឆ្លង​ដល់​មនុស្ស។ ការី​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ សង្ឃឹម​ដែរ​ថា ​ពួកគេចៀស​វាង​មិន​ឲ្យ​ទឹក​នោះ​ឆ្លង​ចូល​ទៅ​ក្នុង​សមុទ្រ​ដែលអាច​បណ្ដាល​ឲ្យ​បរិដ្ឋាន​មាន​ភាព​កខ្វក់។

កម្រិត​វិទ្យុ​សកម្ម​ជាតិ​ Iodine​ 131​ នៅ​ក្នុង​ទឹក​សមុទ្រ​ភាគ​ខាង​ត្បូង​រោង​ចក្រ​ មាន​កំពស់​ ១ពាន់​ដង​លើស​ពី​ធម្មតា​ កាល​ពី​បុន្ម៉ាន​ថ្ងៃ​កន្លង​ទៅ​នេះ។

នៅ​ថ្ងៃ​ច័ន្ទ​ លោក ហ៊ីដឺហ៊ីកូ នីស្ស៊ីយ៉ាម៉ា (Hidehiko Nishiyama) នាយក​រង​ទី​ភ្នាក់​ងារ​សុវត្ថិភាព​នុយក្លេ​អ៊ែរ​ និង​ឧស្សហកម្ម​ បាន​ផ្ដល់​ព័ត៌មាន​ថ្មីៗ។ លោក​ថ្លែង​ថា ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា ជាតិ​ Iodine​ 131​ មាន​កម្រិត​១១៥០​ ដង នៃ​កម្រិត​ស្រប​ច្បាប់ ​បាន​ត្រូវ​រក​ឃើញ ​នៅ​ចម្ងាយ មួយ​គីឡូម៉ែត្រ​កន្លះភាគ​ជើងរោងចក្រ។ លោក​ថ្លែង​ថា​ មិន​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​សាធារណ​ទេ​ នៅពេល​នេះ។

ក្នុង​ចម្ងាយ​២០​គីឡូម៉ែត្រ​ជុំវិញ​រោងចក្រ​អគ្គីសនី ដែល​ត្រូវ​ជម្លៀស​មនុស្សចេញ កម្រិត​វិទ្យុសកម្ម​ក្នុង​អាកាសធាតុ​ បាន​ចុះ​ទាបជា​បន្ដ​បន្ទាប់​ កាល​ពី​ថ្ងៃ​ច័ន្ន។ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់​នៅ​ទី​នោះ​បាន​ចូល​ទៅ​ក្នុង​តំបន់​វិញ ​ដើម្បី​ពិនិត្យ​មើល​គេហដ្ឋាន​របស់ខ្លួន​ ហើយ យកទ្រព្យសម្បត្ដិ​របស់​ខ្លួន​ខ្លះ។ រដ្ឋាភិបាល​អំពាវ​នាវ​សុំ​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​ឲ្យ​ឆ្ងាយពី​ទី​នោះ​ ហើយ​ព្រមាន​ថា តំបន់​នោះ​នៅ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​នៅ​ឡើយ។

ក្នុង​ពេល​នោះ​ដែរ​ តំបន់​នោះ​ នៅ​តែ​ប្រឈម​នឹង​រលក​នៃការ​រញ្ជួយ​ដីខ្លះៗ។ ការ​រញ្ជួយ​ដី ​តា​ម​កម្រិត​៦,៥​ បាន​ធ្វើ​ឲ្យ​រង្គើរ​ខ្លាំង​ដល់​ខ័ណ្ឌ​ មីយ៉ាហ្គី (Miyagi) កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG