ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ប៉ាគីស្ថាន


ផ្សែង​​ហុយ​ចេញ​ពី​អគារ​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Jinnah ទីក្រុង​ការ៉ាជី​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៤ ដែល​នៅ​ទី​នោះ​កង​កម្លាំង​សន្តិសុខ​បន្ត​ប្រយុទ្ធ​​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ។
ផ្សែង​​ហុយ​ចេញ​ពី​អគារ​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Jinnah ទីក្រុង​ការ៉ាជី​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៤ ដែល​នៅ​ទី​នោះ​កង​កម្លាំង​សន្តិសុខ​បន្ត​ប្រយុទ្ធ​​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ។
ក្រុម​សកម្មជន​តាលីបង់​ប៉ាគីស្ថាន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​ដ៏​ប្រល័យ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទៅ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ធំ​ជាង​គេ​របស់​ប្រទេស​នៅ​ទី​ក្រុង​ការ៉ាជី​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៨​នាក់ ដែល​រួម​មាន​«ភេរវករ»​១០​នាក់​និង​មន្ត្រី​សន្តិសុខ​រាប់​សិប​នាក់។

ពួក​ជន​សកម្ម​ប្រយុទ្ធ​ដែល​ប្រដាប់​ទៅ​ដោយ​អាវុធ​ធន់​ធ្ងន់ ​បាន​វាយ​សង្គ្រប់ចំណត​យន្តហោះដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង Karachi នៃ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្ស៉ិល​មិញ​ ដែល​បាន​នាំ​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​៤​ម៉ោង​ជាមួយ​ប៉ូលិស​និង​ទាហាន​ ​ដោយ​បាន​ធ្វើ​ឲ្យ​មនុស្សយ៉ាង​ហោច​ណាស់​ក៏​២៨​នាក់​ដែរ​ស្លាប់ ​រួមទាំង​ជន​ប្រដាប់​អាវុធ​១០​នាក់​ផង។

ផែនទី​ទី​តាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ Jinnah
ផែនទី​ទី​តាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ Jinnah
ពួក​មន្រ្តី​និយាយ​ថា ​ជន​ប្រដាប់​អាវុធ​ទាំងអស់​ចំនួន​១០​បាន​ត្រូវ​បាញ់​សម្លាប់​ដោយ​ប៉ូលិស​ ឬ​ក៏​បំផ្ទុះ​ខ្លួន​ឯងដោយ​អាវកាក់​អត្តឃាត។

​បុគ្គលិក​សន្តិសុខ​ជា​ច្រើន​មួយ​ចំនួន ​បាន​ត្រូវ​សម្លាប់ជាមួយ​បុគ្គលិក​ចំណត​យន្តហោះ​៤នាក់។ ​ពួក​អ្នក​ដំណើរ​បាន​ត្រូវ​ជម្លៀស​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​ហើយ​គ្មាន​នរណា​ម្នាក់​បាន​រង​របួស​ទេ។

​ពួក​មន្រ្តី​និយាយ​ថា ​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​ក្លែង​បន្លំ​ស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​សន្តិសុខ​ចំណត​យន្តហោះ ហើយ​បាន​ប្រើ​ប្រាស់គ្រាប់​បែក​ដៃ​និងកាំភ្លើង​រ៉ុកកែត​ដើម្បី​ទម្លុះ​ផ្លូវ​ចូលកន្លែង​ចត​យន្ត​ហោះនៅ​ចំណតយន្ត​ហោះអន្តរជាតិ Jinnah៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG