ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ចាប់​ផ្តើម​សាកល្បង​ដំណាក់កាល​ទី៣​នៃ​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ផលិត​​ដោយ​ចិន


រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងកូវីដ១៩»។
រូបឯកសារ៖ ដបថ្នាំដែលសរសេរថា «វ៉ាក់សាំងកូវីដ១៩»។

វ៉ាក់សាំង​របស់​ចិន​​នេះ​ កំពុង​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​សាក​ល្បង​​ក្នុង​ដំណាក់កាល​​ទី​៣​ ទៅ​លើ​មនុស្ស​ក្នុង​ប្រទេស​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ប្រទេស​ចិន​ រុស្សី ឈីលី និង​អាហ្សង់ទីន​ផង​ដែរ។​​

ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​អង្គារ បាន​ចាប់​ផ្តើម​សាកល្បង​ដំណាក់កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង​ការពារវីរុស​កូរ៉ូណា​ ដែល​ផលិតដោយ​ប្រទេស​ចិន​ ដែល​នេះ​ជា​ការសាក​ល្បងលើក​ដំបូង​ដោយ​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។

មន្រ្តីនៃ​វិទ្យាស្ថាន​សុខភាព​ជាតិប៉ាគីស្ថាន លើក​ឡើង​ថា​ ប្រទេស​ចិនដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប៉ាគីស្ថាន ​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នេះ​ ដែលផលិត​ដោយក្រុមហ៊ុន​ចិន​ឈ្មោះ​ CanSinoBio ដែលធ្វើ​ដៃគូ​ជា​មួយ​វិទ្យាស្ថាន​ជីវបច្ចេកវិទ្យា​របស់​ក្រុង​ប៉េកាំង​ ទៅ​ឲ្យ​រដ្ឋាភិបាល​ទី​ក្រុង Islamabad ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀងក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង។​

ប្រធាន​វិទ្យាស្ថាន​សុខភាព​ជាតិ​លោកឧត្តមសេនីយ៍​បណ្ឌិត Aamer Ikram បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ដែលមាន​ការ​ផ្សាយ​ផ្ទាល់តាម​កញ្ចក់​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស​ថា​ អ្នកស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់​ នឹង​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ក្នុង​ដំណាក់កាលសាក​ល្បងវគ្គទី​៣ នៅ​តាម​មន្ទីរពេទ្យ​សំខាន់នានា​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន។ ​

លោក Ikramថា​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នេះ​ នឹង​មាន​លក់​នៅ​តាម​ទីផ្សារ​ នៅ​ពេល​ដែលវា​មាន​ប្រសិទ្ធភាព​ ហើយ​លទ្ធផល​របស់​វា​ត្រូវ​គេ​វិភាគ​ក្នុង​រយៈពេល​៤​ទៅ​៥​ខែ​ខាង​មុខ​នេះ។​

វ៉ាក់សាំង​របស់​ចិននេះ​ កំពុង​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​សាក​ល្បងក្នុង​ដំណាក់កាលទី​៣​ ទៅ​លើ​មនុស្ស​ក្នុង​ប្រទេស​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ប្រទេស​ចិន​ រុស្សី ឈីលី និង​អាហ្សង់ទីន​ផង​ដែរ។

មក​ទល់​ពេល​នេះ ប្រទេស​ប៉ាគីស្ថាន​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង​៣០៦.០០០​នាក់ ដែល​ក្នុង​នោះ​អ្នក​ស្លាប់មាន​ចំនូន​ជាង៦.៤០០​នាក់​ ក្នុង​ចំណោម​ប្រជាជន​ជាង​២២០​លាន​នាក់៕

XS
SM
MD
LG