ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ឯក​អគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​​អ៊ុយក្រែន​ធ្វើ​សក្ខីកម្ម​នៅ​សវនាការ​ប្តឹង​ទម្លាក់​ប្រធានាធិបតី


រូបឯកសារ៖ អតីត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន លោក​ស្រី Marie Yovanovitch អម​ដោយ​មេធាវី​ កំពុង​ដើ​រ​នៅ​ឯ​វិមាន​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី​១១ តុលា ២០១៩។
រូបឯកសារ៖ អតីត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន លោក​ស្រី Marie Yovanovitch អម​ដោយ​មេធាវី​ កំពុង​ដើ​រ​នៅ​ឯ​វិមាន​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី​១១ តុលា ២០១៩។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​ប្រចាំ​នៅ​ប្រ​ទេស​អ៊ុយក្រែន ​មាន​គម្រោង​ធ្វើ​ជា​កសិណ​សាក្សី​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ឯ​ការ​ស៊ើប​អង្កេត​ប្តឹង​ទម្លាក់​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ ​ដូណាល់ ​ត្រាំ​ ចេញ​ពី​តំណែង​របស់​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក។

លោកស្រី ​Marie Yovanovitch ​បាន​មាន​ប្រសាសន៍​អំពី​ការ​បណ្តេញ​លោក​ស្រី​ចេញ​ពី​តំណែង​ថា​ «ខ្ញុំមិនជឿ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ជ្រើស​រើស​ដក​ឯកអគ្គរដ្ឋ​ទូត​ផ្អែក​លើ​ការ​អះ​អាង​គ្មាន​មូលដ្ឋាន​និង​មិន​ត្រឹម​ត្រូវ​ដោយ​មនុស្ស​ដែល​មាន​គោល​បំណង​ប្រព្រឹត្តការ​មិនត្រឹម​ត្រូវ​នេះ​សោះ»។

លោក​ William Taylor​ ឯកអគ្គរដ្ឋ​ទូត​ស្តីទី​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​និង​លោក George Kent ​ជាមន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះប្រទេស​អ៊ុយក្រែន​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​កសិណ​សាក្សី​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

អ្នក​ការទូត​ទាំង៣​នាក់​នេះ ​បាន​ផ្តល់​កសិណ​សាក្សី​សម្ងាត់​កាល​ពី​ពេល​មុន​អំពី​ការ​ខំ​ប្រឹង​ប្រែង​របស់​លោក​ប្រ​ធានា​ធិបតី​ ត្រាំ​ ក្នុង​ការ​ដាក់​សម្ពាធ​លើ​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​លោក​ Joe Biden ​អតីត​អនុ​ប្រធានា​ធិបតី​និង​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ថា​បាន​ឃុប​ឃិត​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ​២០១៦។

​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ ​និយាយ​ថា ​ការ​បើកសវនាការ​នេះ​នឹង​អនុ​ញ្ញាត​ឲ្យ​សាធារណៈ​ជន​វាយ​តម្លៃ​ពី​ភាព​ដែល​អាចជឿ​ទុក​ចិត្ត​បាន​របស់​សាក្សី​និង​ការ​ផ្តល់​កសិណ​សាក្សី​របស់​ពួក​គេ។​ ពួក​សាធារណរដ្ឋ ​ទំនង​ធ្វើ​ការ​ប៉ុន​ប៉ង​បង្ខូច​ដំណើរ​ការ​នៃ ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ និង​បណ្តុះ​បង្អាប់​ការ​ផ្តល់​កសិណ​សាក្សី​របស់​សាក្សី​នេះ។

លោកស្រី ​Yovanovych​ ជា​អ្នក​ការទូត​ប្រចាំ​អាជីព​និង​ជា​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៦​ រហូត​ដល់​ខែ​ឧសភា ​ឆ្នាំ​ ២០១៩ ​នៅ​ពេល​ដែល​លោក​ស្រី ​ត្រូវ​បាន​គេ​កោះ​ហៅ​ឲ្យ​វិល​ត្រ​ឡប់​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ បន្ទាប់​ពីលោក ​Rudy Giuliani​ ដែល​ជា​មេធា​វី​របស់​ប្រធានាធិបតី​ ត្រាំ ​និង​សម្ព័ន្ធ​មិត្ត​របស់​លោក ​បាន​ធ្វើ​អ្វី​ដែល​សហការី​របស់​លោក​ស្រី​និង​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ ​បាន​ពណ៌នា​ថា​ ជា​យុទ្ធ​នាការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រឆាំង​នឹង​លោក​ស្រី៕

XS
SM
MD
LG