ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋមន្រ្តី​ថៃ​ដែល​ត្រូវ​ទម្លាក់​ពី​តំណែង​នឹង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​​ព្រហ្មទណ្ឌ​លើ​កម្មវិធី​ស្រូវ​អង្គរ


តុលាការ​កំពូល​នៃ​ប្រទេស​ថៃ ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​អតីត​​នាយករដ្ឋ​មន្រ្តី Yingluck Shinawatra (ខាងលើ) ​លើ​ការ​ពាក់​ព័ន្ធ​របស់​លោក​ស្រី​នៅ​ក្នុង​ការ​ចាត់​ចែង​មិន​បាន​ល្អ​នូវ​កម្ម​វិធីស្រូវ​អង្ករ​ដែល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

តុលាការ​កំពូល​នៃ​ប្រទេស​ថៃ ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​អតីតនាយករដ្ឋ​មន្រ្តី Yingluck Shinawatra ​លើ​ការ​ពាក់​ព័ន្ធ​របស់​លោក​ស្រី​នៅ​ក្នុង​ការ​ចាត់​ចែង​មិន​បាន​ល្អ​នូវ​កម្ម​វិធីស្រូវ​អង្ករ​ដែល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាលដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

​យោ​ងទៅ​តាម​សេចក្តី​ថ្លែងការណ៍​របស់​តុលាការ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គណៈ​កម្មការ​ចៅក្រម​មួយ​បាន​សម្រេច​ថា ​រឿង​ក្តី​នេះ​ត្រូវ​ធ្លាក់​ចូល​ក្នុង​យុត្តាធិការ​របស់​តុលាការ។​ ការ​ធ្វើ​សាវនាការ​លើក​ដំបូង ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ​ខែឧសភា។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស ​លោកស្រី Yingluck ​អាច​ជាប់​គុក​រហូត​ដល់​១០​ឆ្នាំ។

កាល​ពី​ខែ​កុម្ភៈ ក្រុម​រដ្ឋ​អា​ជ្ញា ​បាន​ចោទ​ប្រកាន់​លោកស្រី Yingluck ពី​ការ​ធ្វេស​ប្រហែសភារៈ​កិច្ច​ដើម្បី​ពិនិត្យកម្មវិធី​ស្រូវ​អង្ករដែលបាន​បង់​ប្រាក់​ឲ្យ​ពួក​កសិករ​លើ​តម្លៃ​ទី​ផ្សារ។​ ក្រុម​ប្រឆាំង​នឹង​លោកស្រី ​និយាយ​ថា ​កម្មវិធី​នោះ​ជាប៉ុនប៉ង​ដើម្បី​បាន​ទទួល​ការគាំទ្រ​ខាង​នយោបាយ​ពី​កសិករ។

​លោកស្រី Yingluck ​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​ដំណែង​ដោយ​បញ្ជា​តុលាការនៅ​ខែ​ឧសភា ​ឆ្នាំ​២០១៤ ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ពួក​យោធា​បាន​ដណ្តើម​អំណាច។​ ចាប់​តាំង​ពី​ពេល​នោះ​មក អង្គការ​និតិ​បញ្ញត្តិ​ដែល​តែងតាំង​ដោយ​ក្រុម​យោធា ​បាន​ប្តឹង​ចោទ​ប្រកាន់​លោកស្រី​នៅ​មុខ​តុលាការ​ ហើយ​បាន​ហាម​ឃាត់​លោកស្រី​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។

អតីត​នាយករដ្ឋ​មន្រ្តី​រួប​នេះ​បាន​អះអាង​ថា ​រឿង​ក្តី​ប្រឆាំង​នឹង​លោកស្រី ​ជា​ហេតុផល​ខាងនយោបាយ និង​បាន​ទទូច​ថា ​កម្មវិធី​ស្រូវ​អង្ករ​ដែល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​បាន​ផ្តល់​ប្រយោជន៍​ដល់​កសិករ​ថៃ។

​លោកស្រី​ Yingluck ​ជាប្អូន​ស្រីរបស់​អតីតនាយករដ្ឋ​មន្រ្តី Thaksin Shinawatra ​ខ្លួន​លោក ​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោ​ធានៅ​ឆ្នាំ​២០០៦​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ពុក​រលួយ។​លោក Thaksinបាន​រត់​គេ​ច​ខ្លួន​ពី​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០០៨​ នៅពេល​ដែល​លោក​ប្រឈម​នឹង​ការ​កាត់​ទោសឲ្យ​ជាប់​គុក​២​ឆ្នាំ​លើ​បទ​ពុករលួយ។ ក៏​ប៉ុន្តែ​លោក Thaksin ​ និង​គណបក្សភឿ​ថៃ ​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព ​ជា​ពិសេស​នៅ​ក្នុង​តំបន់​ជន​បទ៕

XS
SM
MD
LG