ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ចរន្ត​នៃ​ការ​ផ្លាស់ប្តូរ​នៅ​ភូមា​ជះ​ឥទ្ធិពល​ដល់​អ្នក​កាន់​អំណាច​យូរ​នៅ​កម្ពុជា​និង​ប្រទេស​ដទៃ

  • សុខ ខេមរា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់ លោក អេង ឆៃអ៊ាង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្រែ្វល ចូល​រួម​ពិភាក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​មក​លើ​ប្រទេស​កម្ពុជា នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្រែ្វល ដែល​បាន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​នៅ​ភូមា​ដោយ​ផ្ទាល់​បាន​អះអាង​ថា​ចរន្ត​នៃ​ការ​ចង់​ផ្លាស់ប្តូរ​នៅ​ភូមា​ក្នុង​ការ​បោះឆ្នោត​ថ្មីៗ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់ លោក អេង ឆៃអ៊ាង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ចរន្ត​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​កាន់​អំណាច​យូរ​នៅ​ភូមា​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងៗ​ទៀត។ លោក​ថ្លែង​ដូច្នេះ ក្នុង​កម្មវិធី​ Hello VOA ពិសេស​កាល​ពី​យប់​ថ្ងៃ​អង្គារ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្រែ្វល ដែល​បាន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​នៅ​ភូមា​ដោយ​ផ្ទាល់​បាន​អះអាង​ថា​ចរន្ត​នៃ​ការ​ចង់​ផ្លាស់ប្តូរ​នៅ​ភូមា​ក្នុង​ការ​បោះឆ្នោត​ថ្មីៗ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ដូច្នេះ​ ដោយ​ មាន​ការ​សង្កេត​ឃើញ​ច្រើន​រាប់​ចាប់​ពី​ការ​ដែល​ពលរដ្ឋ​ចូល​រួម​ការ​បោះឆ្នោត​ស្រស្រាក់​ស្រស្រាំ​ មាន​ភាព​អត់ធ្មត់​ជាដើម។

សូម​អញ្ជើញ​ស្តាប់​ការ​ពន្យល់​លម្អិត​របស់​វាគ្មិន​ទាំង​ពីរ ដូច​តទៅ៖

XS
SM
MD
LG