ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកប្រឆាំង​ការគ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា ធ្វើ​កូដកម្ម​ស្ងាត់ស្ងៀម


រូបឯកសារ៖ រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFPTV នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១​នេះ បង្ហាញ​ពី​ផ្លូវ​ដ៏ស្ងាត់ ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ នៅពេល​ដែល​ក្រុមបាតុករ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កូដកម្ម​ដោយ​ស្ងៀមស្ងាត់​ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា។

អ្នក​ប្រឆាំង​ការដឹកនាំ​របស់​យោធា​នៅ​មីយ៉ាន់ម៉ា​ បាន​អំពាវនាវ​ឱ្យ​ធ្វើ​កូដកម្ម​ដោយ​ស្ងៀមស្ងាត់​នៅ​ថ្ងៃសុក្រ​នេះ ​ដោយ​ជំរុញ​ឱ្យ​ប្រជាជន​នៅ​ផ្ទះកាន់ទុក្ខ​មនុស្ស​ជាង​៧០០​នាក់​ ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ាប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ​និង​ស្លៀក​ពាក់​ខ្មៅ​ ប្រសិន​បើពួក​គេ​ចេញ​ទៅ​ក្រៅ។​ ប្រជាជន​សាមញ្ញជា​ច្រើន​ដែល​ខឹង​សម្បារ​នឹង​យោធា​វិល​មក​កាន់​អំណាច​វិញ​ បន្ទាប់ពី​មាន​រដ្ឋាភិបាល​ស៊ីវិល​រយៈ​ពេល​៥ ​ឆ្នាំ​ដឹកនាំ​ដោយ​ជើងឯក​ប្រជា​ធិបតេយ្យ​ គឺ​លោកស្រី​ អោង សានស៊ូជី​ នោះ​ បាន​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​ជាមួយ​សកម្មជន ​ដែល​កំពុង​រិះរក​វិធីថ្មី​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នៅពេល​កម្លាំង​សន្តិសុខ​បង្កើន​ការ​បង្ក្រាប​របស់​ពួកគេ។

នាង Ei Thinzar Maung មេ​ដឹកនាំ​បាតុកម្ម​ បាន​បង្ហោះ​លើ​ទំព័រហ្វេស​ប៊ុក​ថា ​«យើងធ្វើឱ្យ​ផ្លូវ​ស្ងាត់។ យើង​ត្រូវតែ​ធ្វើកូដកម្ម​ស្ងាត់​ស្ងៀម​ដើម្បី​បង្ហាញ​ពីការ​សោកស្តាយ​របស់យើង​ចំពោះ​បុគ្គល​ដែល​បាន​លះបង់​ជីវិត​របស់​ពួក​គេ។​ សំឡេង​ស្ងាត់​ស្ងៀម ខ្ទរខ្ទារបំផុត»។ ថ្ងៃសុក្រ ​គឺ​ជា​ថ្ងៃទី​៣​នៃ​ថៃ្ង​សម្រាក​ចូល​ឆ្នាំថ្មី​ ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ។​

វិទ្យុ​អាស៊ីសេរី​បាន​រាយ​ការណ៍​ថា ក្នុង​អំពើ​ហិង្សា​មួយ​យប់​ មាន​មនុស្ស​ពីរនាក់ ​ត្រូវ​បាន​បាញ់​សម្លាប់​នៅកណ្តាល​ទីក្រុង Myingyan។

យោធា​បាន​ចាប់​អ្នក​រិះគន់​ និង​បាន​ផ្សព្វ​ផ្សាយ​ឈ្មោះ​មនុស្ស​ជាង​២០០​ នាក់​ដែល​គេ​តាម​ចាប់។

អ្នករៀបចំ​បាតុកម្ម​លេចធ្លោ​ពីរ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​មួយ​តារា​សម្តែង ​និង​អ្នក​ចំរៀង​ដែល​ល្បី​ឈ្មោះ​ខាង​និយាយ​ប្រឆាំង​រដ្ឋប្រហារ៕

XS
SM
MD
LG