ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ភេរវជន​បន្ត​វាយប្រហារ​នៅ​ស៊ីរី​នៅ​មុន​១​ថ្ងៃ​មុន​នឹង​ពេលវេលា​កំណត់​សម្រាប់​បទ​ឈប់​បាញ់​គ្នា


ក្មេង​ប្រុស​ស៊ីរី​ម្នាក់​លេង​នៅ​ចន្លោះ​អគារ​បែកបាក់​នៅ​ក្នុង​ក្រុង Homs ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ២០១៦។
ក្មេង​ប្រុស​ស៊ីរី​ម្នាក់​លេង​នៅ​ចន្លោះ​អគារ​បែកបាក់​នៅ​ក្នុង​ក្រុង Homs ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ២០១៦។

នៅ​ពេល​ដែល​ពេល​វេលា​កំណត់​ចុង​ក្រោយ​បង្អស់​សម្រាប់​ការ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជិត​មកដល់ កាល​ពី​ថ្ងៃ​សុក្រកងយន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​បន្ត​ការ​ទម្លាក់​គ្រាប់​បែក​លើ​អ្វី​ដែល​អាជ្ញាធរ​វិមាន​ក្រឹមឡាំង​ហៅ​ថា​ «អង្គការ​ភេរវជន» នៅ​ពេល​មាន​របាយការណ៍​ថា​ រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​សំបុក​ពួក​ឧទ្ទាម។​

កិច្ច​ឈប់​បាញ់គា្ន​នេះ​ដែល​បាន​ត្រូវ​សម្របសម្រួល​ឱ្យ​មាន​ឡើង​ដោយ​ស.រ.អា. និង​ប្រទេស​រុស្ស៊ី​ត្រូវ​បានកំណត់​នឹង​ចូល​ជា​ធរមាន​នៅ​ពាក់​កណ្តាល​អធ្រាត្រ​តាម​ម៉ោង​ក្រុង​ដាម៉ាស​ដែល​ត្រូវ​នឹង​ម៉ោង​១០យប់​ម៉ោង​សាកល។​គណៈកម្មាធិការ​ជាន់​ខ្ពស់​ខាង​ការ​ចរចា​ដែល​ជា​បណ្តុំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​មាន​ក្រុម៩៧​បាន​សន្យា​ថា​នឹង​គោរព​កិច្ច​ឈប់​បាញ់​គ្នា​នេះ។​

ក៏​ប៉ុន្តែ​អង្គការ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា បាន​បង្កើន​ការ​វាយ​ប្រហារ​ទៅលើ​ពួក​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី។ ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ Agence Frnace-Presse បាន​រាយការណ៍​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ «មាន​ភាព​ខ្លាំងក្លា​ជាង​ធម្មតា»។ ទីដៅនៃ​ការ​វាយ​ប្រហារ​ទាំង​នេះ​មាន​រួម​បញ្ចូល​តំបន់​នៅ​ខាង​កើត​ក្រុង​ដាម៉ាស ក្រុង Homs នៅ​ប៉ែក​ខាង​ជើង​ប្រទេស និង​ផ្នែក​នានានៃ​ខេត្ត​ Aleppo។

គេ​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក Dmitry Peskov អ្នក​នាំ​ពាក្យ​នៃ​វិមាន​ក្រឹមឡាំង​ដែល​បាន​ឆ្លើយតប​ថា​ «ជា​ការ​ពិត ​កងទ័ព​អាកាស​រុស្ស៊ី​បាន​បន្ត​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី​ «ប្រឆាំង​នឹង​អង្គការ​ភេរវជន» ហើយ​បាន​សាកសួរ​អំពី ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៃ​អង្គការ Observatory។​

លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin បាន​និយាយ​ប្រាប់​អ្នកកាសែត​កាល​ពី​ថ្ងៃ​សុក្រថា​ ប្រទេស​រុស្ស៊ី​គ្រោង​នឹង​បន្ត​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម និង​រណសិរ្ស​ al-Nusra ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​ al-Qaida ដែល​ជា​ក្រុម​ភេរវជន​នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោក​បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​អ.ស.ប.​មិន​បាន​អនុវត្ត​ដល់​ក្រុម​ទាំងឡាយ​ណា​ដែល​អ.ស.ប.​បាន​ចាត់​ទុក​ជា​អង្គការ​ភេរវជន​ទេ។ ពួក​រដ្ឋ​ឥស្លាម និង​ពួក​ al-Nusra មិន​មែន​ជា​ភាគី​នៅ​ក្នុង​កិច្ច​ឈប់​បាញ់​គ្នា​នេះ​ទេ៕

XS
SM
MD
LG