ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​កោះ​អូគីណាវ៉ា​បោះ​ឆ្នោត​ជ្រើសរើស​អភិបាល​ខេត្តដោយ​ផ្តោត​លើ​បញ្ហាទីតាំង​កងទ័ព​សហរដ្ឋ​អាមេរិក


ស្រ្តី​ម្នាក់​បោះ​ឆ្នោត​ដើម្បោះ​ជ្រើស​រើស​អភិបាល​ថ្មី​​នៅ​ក្នុង​ទីក្រុង​ Urasoe នៅ​កោះ Okinawa កាលពី​ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ ២០១៨។
ស្រ្តី​ម្នាក់​បោះ​ឆ្នោត​ដើម្បោះ​ជ្រើស​រើស​អភិបាល​ថ្មី​​នៅ​ក្នុង​ទីក្រុង​ Urasoe នៅ​កោះ Okinawa កាលពី​ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ ២០១៨។

ពួក​អ្នក​ស្រុកនៅ​កោះ​អូគីណាវ៉ា​បាន​បោះឆ្នោត​ជ្រើសរើស​អភិបាល​ខេត្ត​ថ្មី​នៅ​ថ្ងៃ​អា​ទិត្យ​នេះនៅ​ក្នុងការ​បោះឆ្នោត​មួយ​ដែល​ត្រូវ​បាន​គេមើលឃើញ​ថា ​ជាការ​សម្រេច​អនាគត​វត្តមានយោធា​សហរដ្ឋ​អាមេរិក​នៅលើ​កោះ​ដ៏​សំខាន់​របស់​ជប៉ុន​នេះ។

ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មី​ៗនេះ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតដ៏​តាន​តឹង​រវាងបេក្ខជន​២រូប​ដែលមាន​ទស្សនៈជំទាស់​ប្រឆាំងការ​ស្ថាប​នា​ទីតាំង​យោ ធា​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​កោះ​នោះ។​

​លោក​ Atsushi Sakima អាយុ​៥៤ឆ្នាំ ​បាន​ទទួល​ការគាំទ្រ​ពី​គណបក្ស​ប្រជាធិប​តេយ្យ​សេរី​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​នាយករដ្ឋ​មន្រ្តី Shinzo Abeដែល​បាន​ដាក់​គំនាប​ជាយូរយាណាស់​មក​ហើយ​ឲ្យ​កោះ​អូគីណាវ៉ា​ទទួល​យក​មូលដ្ឋាន​ទ័ព​អាកាស​ថ្មី។

គូ​ប្រកួត​ប្រជែង​របស់​លោក​គឺ​លោក Denny Tamaki ​ជា​កូនប្រុស​របស់​ទាហាន​សហ រដ្ឋ​អាមេរិក​ដែល​កាល​ពី​ពេល​មុនបាន​ធ្វើ​ជា​សមាជិក​សភា​គណបក្ស​ប្រឆាំង​ហើយ​បាន​ធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត​ប្រឆាំង​នឹង​មូលដ្ឋាន​ថ្មី​របស់​កងទ័ព​នេះ។

ការ​បោះឆ្នោត​បាន​កើត​មាន​ឡើងបន្ទាប់ពីលោកTakeshi Onagaដែលជាអភិ​បាល​ខេត្ត​បាន​ទទួល​មរណៈ​ភាព​កាល​ពី​ខែមុន​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ពួក​អ្នក​ស្រុក​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​គម្រោង​រួម​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ដើម្បី​រើ​ស្ថា​នីយ​ទ័ព​អាកាស Futenma ​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិកពី​តំបន់​ទី​ក្រុង​ទៅកាន់​តំបន់​ដែល​មាន​មនុស្ស​រស់​នៅដុំៗ​នៅ​លើ​កោះ​នោះ។

លោកOnaga ​ដែល​បាន​ទទួល​មរណៈភាពដោយ​សារ​ជំងឺ​មហារីក​បាន​ជជែក​ឲ្យ​ហេតុ ផលថា ​បន្ទុក​នៃ​ការធ្វើ​ជាម្ចាស់​ផ្ទះសម្រាប់​មូលដ្ឋាន​ទ័ព​សហរដ្ឋ​អាមេរិក​ត្រូវតែ​ចែក រំលែក​ស្មើ​គ្នា​នៅ​ទូទាំង​ប្រទេស​ជប៉ុន៕

XS
SM
MD
LG