ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖​ រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ការពារ​សន្តិសុខ ពេល​​បង្ហាញ​សាច់ដុំដាក់​គណបក្ស​ប្រឆាំង


មាន​មនុស្សយ៉ាង​ហោចណាស់​៣នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមបណ្ដោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅម៉ោង​ប្រមាណជិត ​៧ និង​៤០​នាទី​យប់​ថ្ងៃ​អង្គារ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៦ នេះ។ តែ​លោក​ ជួន​ សុវណ្ ណ​ស្នងការ​ប៉ូលិស​ក្រុង​ បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ​រកមូលហេតុ​ពិតប្រាកដនៃការដាក់បំផ្ទុះគ្រាប់បែកនេះបន្ថែម​ទៀត​។ (ឡេង ឡែន/VOA)
មាន​មនុស្សយ៉ាង​ហោចណាស់​៣នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមបណ្ដោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅម៉ោង​ប្រមាណជិត ​៧ និង​៤០​នាទី​យប់​ថ្ងៃ​អង្គារ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៦ នេះ។ តែ​លោក​ ជួន​ សុវណ្ ណ​ស្នងការ​ប៉ូលិស​ក្រុង​ បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ​រកមូលហេតុ​ពិតប្រាកដនៃការដាក់បំផ្ទុះគ្រាប់បែកនេះបន្ថែម​ទៀត​។ (ឡេង ឡែន/VOA)

អ្នកឃ្លាំ​មើល​ស្ថានការណ៍​សង្គម​លើក​ឡើង​ថា ​ករណី​ផ្ទុះ​គ្រាប់​បែក​កាលពី​យប់​ថ្ងៃទី​១៦ ​ខែ​កញ្ញា​ បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ក្នុង​​ការ​ការពារ​សន្តិសុខ​​​ តែ​ថា​ រដ្ឋា​ភិបាល​នេះ​ មាន​កម្លាំង​ក្នុង​ការ​បង្ក្រាប​​គណបក្ស​ប្រឆាំង។​

បន្ទាប់​ពី​គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​បាន​ផ្ទុះ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៦ ​ខែ​កញ្ញា ​ដោយ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មូល​ហេតុ ​ឬ​តម្រុយ​នោះ នៅ​ព្រឹក​នេះ​ អ្នកឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​យល់​ឃើញ​ថា ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ ​ប៉ុន្តែ​បែរជា​មាន​កម្លាំងបង្ហាញ​សាច់ដុំ​ក្នុង​ការ​បង្រ្កាប​អ្នក​ប្រឆាំង។​

អ្នកឃ្លាំ​មើល​ស្ថានការណ៍​សង្គម​លើក​ឡើង​ថា ​ករណី​ផ្ទុះ​គ្រាប់​បែក​កាលពី​យប់​ថ្ងៃទី​១៦ ​ខែ​កញ្ញា​ បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​សន្តិសុខ​ តែ​ថា​ រដ្ឋា​ភិបាល​នេះ​ មាន​កម្លាំង​ក្នុង​ការ​បង្ក្រាបគណបក្ស​ប្រឆាំង។​

កាលពី​យប់​ថ្ងៃ​ទី៦ ​ខែ​កញ្ញា​មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ​សង្កាត់​បឹង​កេងកង​៣ ​ខណ្ឌ​ចំការ​មន ​នា​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​យប់​ ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​រង​របួស ​និង​ខូច​ខាត​រថយន្ត​ចំនួន​៤​គ្រឿង​ រួម​នឹង​សម្ភារៈ​មួយ​ចំនួន។​

លោកជួន សុវណ្ណ​ ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ​និង​មន្រ្តី​ជំនាញបាន​ចុះទៅ​ដល់​ទីកន្លែង​កើត​ហេតុ​ភ្លាមៗ ​ប៉ុន្តែ​មិនមានការ​ឲ្យ​ដឹងពី​មូលហេតុ​ ឬ​ព័ត៌មាន​នៃ​ការ​ផ្ទុះ​នោះ​ឡើយ។​

ក្រោយ​ការ​ផ្ទុះ​តែ​ប៉ុន្មាន​ម៉ោង ​គេ​ឃើញ​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេលជាង​៣០​វិនាទីត្រូវ​បានបង្ហោះ​លើ​បណ្តាញ​សង្គម​ Facebook ​(ហ្វេសប៊ុក) ដោយបង្ហាញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ បានទម្លាក់​គ្រាប់​បែក​មួយ​គ្រាប់​លើ​ផ្លូវ​ ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ។ ​ក្រោយ​ទម្លាក់​គ្រាប់​បែក​រួច​ ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ទាំង​ពីរ​នាក់​នោះ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។​

​លោកអំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​យល់​ថា ​សមត្ថកិច្ច​មានភាព​ទន់​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង ​និង​ការពារ​សន្តិ​សុខក្នុង​សង្គម។​ លោក​ថ្លែងថា ​ការ​ផ្ទុះ​គ្រាប់​បែក​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​កាន់​តែមាន​ភាព​តានតឹង ​និង​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពីសុវត្ថិភាព​របស់​ពួកគេ​ បន្ទាប់​ពី​មានឧទ្ធម្ភាគចក្រ ​អូប័រ​យោធា ​និង​កម្លាំង​សមត្ថកិច្ច​នៅ​ក្បែរ​ស្នាក់​ការ​កណ្តាលគណបក្ស​សង្គ្រោះជាតិ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ ដែល​រដ្ឋាភិបាល​អះអាង​ថា ​ជា​ការ​ហ្វឹកហាត់​របស់​កងទ័ព។​

លោក​បញ្ជាក់​ថា៖​

«ប្រជា​ពលរដ្ឋ​គេ​នឹង​រិះគន់​ទាក់ទង​នឹង​កង្វះ​សមត្ថភាព ​និង​កិច្ចការ​ការពារ​សន្តិសុខ ​និង​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ តែ​ផ្ទុយ​ទៅ​វិញ​ យើង​ឃើញ​ថា​ កម្លាំង​ដ៏​ច្រើន​បាន​បង្ហាញ​សាច់ដុំ ​ដែល​ទំនង​ថា​ អាចនឹង​ការ​ពារ​ប្រជា​ពលរដ្ឋ​យើង​បាន​គ្រប់ពេល​វេលា ​តែ​ផ្ទុយ​ទៅវិញ​គឺ​មាន​ការ​ផ្ទុះគ្រាប់​បែក​ផ្ទុះ​អី ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ​ទៅ​វិញ»។​

លោក​បន្ថែម​ថា​ ប្រសិន​ជា​បញ្ហា​អសន្តិសុខ​នៅ​តែបន្ត​កើត​មាននោះ​ ​វានឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។​

អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម​គឺ​លោកមាស នី​លើក​ឡើង​ថា ​រដ្ឋាភិបាល​តែងបង្ហាញ​កង​កម្លាំងសម្រាប់​ការពារ​សន្តិសុខ ​ប៉ុន្តែ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ និង​អសន្តិសុខ​ក្នុង​សង្គមនៅ​តែ​កើត​មាន។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​បញ្ចេញ​កង​កម្លាំង​ប្រដាប់​អាវុធ​សម្រាប់​ចាត់វិធាន​ការផ្សេងៗ ​ឬ​សម្រាប់​សណ្តាប់​ធ្នាប់ ​វា​គួរ​ណា​តែ​បញ្ហា​ទាំង​អស់​ហ្នឹង​ថយ​ចុះ។ តែ​មិន​ថយ​ចុះ​ វា​បែរ​ជា​កើន​ឡើង។​ ហើយ​រឿង​ផ្ទុះ​គ្រាប់បែក​នេះ​ក៏​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។​ វា​អាច​នឹង​មាន​រឿង​អី​ក្រៅ​ពី​គំនុំ​ផ្ទាល់​ខ្លួន ​ឬ​ក៏​យ៉ាងម៉េច​ ដែល​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ថា​ នឹង​រក ​តែ​យើង​ពិបាក​ជឿ​ត្រង់​ថា ​បើសិន​ជា​រដ្ឋាភិបាល​នៅ​តែ​អនុវត្ត​ស្តង់ដារ​ពីរ។ ​បើ​រឿង​នេះ​ជា​រឿង​នយោបាយ​ប្រហែល​ជា​នៅ​តែ​រក​អត់​ឃើញ​ទៀត​ ដូច​ករណី​លោកកែម ឡី»។​

លោក​បន្ថែម​ថា ​ការ​ផ្ទុះអាវុធ ​និង​អសន្តិសុខ​ផ្សេងៗដែល​កើត​ឡើង​គឺបណ្តាល​មក​ពី​ភាព​ទន់​ខ្សោយ​ក្នុង​ការ​គ្រប់គ្រងរបស់​រដ្ឋាភិបាល។ លោក​ពន្យល់ថា ​ប្រសិន​បើអសន្តិសុខ​នេះ​នៅ​តែ​បន្ត​នោះ​ វា​នឹង​ធ្វើឲ្យប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ​ហើយ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​សង្គម​កាន់​តែធ្ងន់ធ្ងរ។​

VOA ​បាន​ព្យាយាមទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោកខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​ លោកជួន សុវណ្ណ ​ស្នង​ការ​ប៉ូលិស​ក្រុង ​និង​លោកគៀត ច័ន្ទ​ថារិទ្ធ ​អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ ​ប៉ុន្តែ​មិន​អាច​បាន​ទេ។​

ក្រសួង​មហាផ្ទៃ ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ការ​ផ្ទុះ​គ្រាប់​បែក​នេះ ​ហើយ​ថា ​វា​ជា​ចេតនា​ធ្វើ​ឲ្យ​សាធារណ​ជន​យល់​ច្រឡំ​ចំពោះ​ស្ថាន​ការណ៍​សន្តិសុខ​របស់​កម្ពុជា។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា ​កម្លាំង​សមត្ថ​កិច្ច​បាន​និង​កំពុង​បន្ត​ចាត់វិធានការ​ស្រាវជ្រាវ ​ស៊ើប​អង្កេត​ និង​អំពាវនាវ​ឲ្យ​សាធារណជន​សហការ​ជាមួយ​កម្លំាង​សមត្ថកិច្ច​ដើម្បី​ចាប់​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

ការ​ផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​ឡើង៣​ថ្ងៃ​មុនការ​រៀបចំ​ពិធី​ជួប​សំណេះ​សំណាល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មហា​ជន​ និង​ចំពេល​ដែល​តុលាការ​បើក​សវនាការ​លោកកឹម សុខា ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និងមួយ​ថ្ងៃក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់កម្លាំង​រាប់រយ​នាក់រារាំង​ការ​ដង្ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​ទៅ​ដាក់​តាម​ស្ថានទូត​នានា ​ដើម្បី​ស្នើឲ្យ​ជួយការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG