ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាងតិច​៣នាក់​រងរបួស​ក្នុង​ការផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់​បឹងកេងកង​៣

មាន​មនុស្សយ៉ាង​ហោចណាស់​៣នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមបណ្ដោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅម៉ោងជិត ប្រមាណ​៧ និង​៤០​នាទី​យប់​ថ្ងៃ​អង្គារ​ទី៦​កញ្ញា។ តែ​លោក​ជួន​ សុវណ្ណ​ស្នងការ​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ រកមូលហេតុ ពិតប្រាកដនៃការដាក់បំផ្ទុះគ្រាប់បែកនេះបន្ថែម​ទៀត​។ (ឡេង ឡែន/VOA)

លោក​ជួន​ សុវណ្ណ​ ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ​ហើយ​នឹង​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​​​ធ្វើ​ការ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់បែក​នេះ​នៅ​ឡើយ​ទេ ​ព្រោះ​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើប​អង្កេត​នៅ​ឡើយ។​

ការ​ផ្ទុះគ្រាប់​បែកនៅ​ជិត​សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​៣​នាក់​រង​របួស។

លោក​ជួន​ សុវណ្ណ​ ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ​ហើយ​នឹង​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់បែក​នេះ​នៅ​ឡើយ​ទេ ​ព្រោះ​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើប​អង្កេត​នៅ​ឡើយ។​

​ប៉ូលិស​បាន​បិទ​កន្លែង​កើត​ហេតុ​មិនឲ្យ​មាន​ការ​ចេញ​ចូល​ ដែល​អាចរំខាន​ដល់​ការ​ស៊ើប​អង្កេត។​ ឡាន​ពេទ្យជួយ​សង្គ្រោះ​បន្ទាន់បាន​ទៅ​កន្លែង​កើត​ហេតុ​ដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ។ VOA ​ មិនទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ស្ថានភាព​អ្នក​រង​របួស​នោះ​ទេ។ ​

មាន​មនុស្សយ៉ាង​ហោចណាស់​៣នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមបណ្ដោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅម៉ោងជិត ប្រមាណ​៧ និង​៤០​នាទី​យប់​ថ្ងៃ​អង្គារ​ទី៦​កញ្ញា។ តែ​លោក​ជួន​ សុវណ្ណ​ស្នងការ​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ រកមូលហេតុ ពិតប្រាកដនៃការដាក់បំផ្ទុះគ្រាប់បែកនេះបន្ថែម​ទៀត​។ (ឡេង ឡែន/VOA)
មាន​មនុស្សយ៉ាង​ហោចណាស់​៣នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមបណ្ដោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅម៉ោងជិត ប្រមាណ​៧ និង​៤០​នាទី​យប់​ថ្ងៃ​អង្គារ​ទី៦​កញ្ញា។ តែ​លោក​ជួន​ សុវណ្ណ​ស្នងការ​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ រកមូលហេតុ ពិតប្រាកដនៃការដាក់បំផ្ទុះគ្រាប់បែកនេះបន្ថែម​ទៀត​។ (ឡេង ឡែន/VOA)

ក្រៅពី​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ ​ គ្រាប់បែក​ដែល​បាន​ផ្ទុះនៅ​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃអង្គារ​នៅ​សង្កាត់​បឹងកេង​កង​បី ​ខណ្ឌចំការមន ​រាជធានីភ្នំពេញ​នេះ​ ក៏បានធ្វើ​ឲ្យខូចខាត​រថយន្តមួយ​ចំនួន​ដែរ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ផ្ទុះគ្រាប់​បែក​នេះ​កើតមាន​ឡើង​នៅ​ពេល​ស្ថាន​ការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​តានតឹង ​ដូច​ជា​ការ​បិទផ្លូវ​ដង្ហែញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ ការ​ឡោម​ព័ទ្ធ​ទីស្នាក់​ការ​គណបក្ស​នេះ​ និង​ការ​កោះហៅ​មេដឹកនាំ​គណបក្សប្រឆាំង​ឡើង​តុលាការ​ទាក់ទង​នឹង​រឿង​សញ្ចារកម្ម​ដែលជាបញ្ហា​នយោបាយ​គួរ​ឲ្យ​សង្ស័យ។

គ្រាប់បែក​នេះ​បាន​ផ្ទុះ ​ក្រោយពី​មាន​ឃាតកម្ម​សម្លាប់​លោក​កែម ឡី ​អ្នក​វិភាគ​នយោបាយ​ដ៏ល្បី​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ ​ខណ្ឌចំការ​មន​នេះ​ដែរ កាលពី​ថ្ងៃទី១០​ខែ​កក្កដា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG