ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​អូបាម៉ា​នឹង​ថ្លែង​តាម​ទូរទស្សន៍​​ក្នុង​កម្មវិធីបញ្ចប់​ការ​​សិក្សា​សិស្ស​វិទ្យាល័យ​ទូទាំង​សហរដ្ឋអាមេរិក​


រូបឯកសារ៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​បារ៉ាក់ ​អូបាម៉ា នៅ​ក្នុង​ខែ​ឧសភា​នេះ នឹង​ធ្វើ​ជា​អ្នក​ថ្លែង​សុន្ទរកថា ក្នុង​អ្វី​ដែល​អាច​នឹង​ក្លាយ​ជា​ពិធី​ចញ្ចប់​ការ​សិក្សា​និង​ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១២ ធំ​បំផុត​ក្នុង​ពិភពលោក ដោយ​សារ​ឆ្នាំ​នេះ​ពិធី​នេះ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​វិបត្តិ​ជំងឺ​រាត្បាត​កូវីដ១៩។

បណ្តាញ​ផ្សាយ​ទូរទស្សន៍​ធំៗ​ចំនួន​៤​នឹង​ចាក់​ផ្សាយ​កម្មវិធី​ពិសេស​នេះ​នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ខាង​មុខ ដោយ​មាន​ការ​ផ្សាយ​បន្ត​តាម​ស្ថានីយ​ដៃគូ​និង​តាម​អនឡាញ។

ក្នុង​កម្មវិធី​ពិសេស​ក៏​នឹង​មាក​ការ​ចូល​រួម​របស់​តារា​កីឡាបាល់បោះ LeBron James សកម្មជន​សិទ្ធិស្ត្រី​ប៉ាគីស្ថាន​នាង Malala Yousafzai និង​តារា​ភាពយន្ត​លោក Ben Platt។ ​

មាន​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១២​អាមេរិក​ប្រហែល​៣​លាន​នាក់​នឹង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​បាន​ពិធី​ប្រគល់​សញ្ញា​ប័ត្រ​ដូច​រាល់​ឆ្នាំ​ទេ ដោយ​មាន​ពិធី​អធិកអធម​និង​ការ​ចូល​រួម​ពី​ក្រុមគ្រួសារ​នោះ៕

XS
SM
MD
LG