ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ប្តេជ្ញា​តាម​ប្រមាញ់​ជន​វាយប្រហារ​នៅ​សណ្ឋាគារ​ក្នុង​ប្រទេស​ម៉ាលី


ប្រធានាធិបតី​អាមេរិកលោក​បារ៉ាក់ អូបាម៉ា (ខាងលើ) ​ប្តេជ្ញា​តាម​ប្រមាញ់​ជន​វាយប្រហារ​នៅ​សណ្ឋាគារ​ក្នុង​ប្រទេស​ម៉ាលី។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ ​អូបាម៉ា បាន​ថ្កោល​ទោស​អ្វី​ដែល​លោកបាន​ហៅ​ថា ​ជាការ​ហួស​ចិត្ត​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅឯ​សណ្ឋាគារមួយ​កន្លែង​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​ម៉ាលី​ ដែល​បានស​ម្លាប់​មនុស្ស ​២៥​នាក់​ហើយ​លោក​ប្រធានា​ធិបតីបាន​សន្យា​តាម​ប្រមាញ់ពួក​ឃាតករ​ទាំង​នោះ។

ថ្លែង​នៅ​ឯ​សន្និសីទ​កំពូល​របស់​ពួក​មេដឹកនាំ​ក្នុង​តំបន់​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ម៉ាឡេស៊ី លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃសុក្រ​ថា ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង Bamako ​នឹងពង្រឹង​សហរដ្ឋ​អាមេរិកដើម្បីប្រយុទ្ធប្រឆាំង​ភេរវកម្ម។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ទីក្រុង Kuala Lumpurខណៈ​ដែល​កំពុង​ចូល​រួម​សន្និសីទ​កំពូល​ប្រចាំឆ្នាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ថា «​ដូចជា​ ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​ដែល​យើង ​បាន​ឃើញ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ហើយ​នឹង​ការ​វាយ​ប្រហារ​ដែល​យើង​បាន​ឃើញ​ជា​ញឹក​ញាប់​នៅ​កន្លែង​ផ្សេង​ទៀត ​ការណ៍​វាយ​ប្រហារ​នេះ​បានដាស់​តឿន​ថា ​មាន​ការ​គំរាម​កំហែង​ភេរវកម្ម​ច្រើន​នៅ​ក្នុង​ប្រទេស​របស់​យើង»។

​លោក​ប្រធានា​ធិបតី ​អូបាម៉ា​មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក ​សម្ព័ន្ធ​មិត្ត និង​ដៃគូ​នានា​បាន​តាំង​ចិត្ត​ការពារ​ពលរដ្ឋ​របស់​ខ្លួន ​បដិសេធ​ចោល​មនោគម​វិជ្ជា​ស្អប់​ខ្ពើម​ដែល​អុជ​អាល​ឲ្យ​មានភេរវកម្ម ​ហើយ​កម្ទេច​បណ្តាញ​ភេរវកម្ម។

​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​តំបន់​អាហ្វ្រិក​ខាង​លិច​២គឺ​ ​ក្រុម al-Qaida ​នៅ​ក្នុង​ក្រុម Islamic Maghreb (AQIM)ហើយ​នឹង​ក្រុម El Mourabitoune ​បាន​អះអាង​ទទួល​ខុសត្រូវ​រួម​គ្នា​ដល់​ការ​វាយ​ប្រហារនេះ។ មន្រ្តីក្រសួងការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​ហៅ​ក្រុម​ (AQIM) ​ថា​ជា​ក្រុម​សង្ស័យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ៕

XS
SM
MD
LG