ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកអូបាម៉ាបានទទូចឲ្យមានការរួបរួមគ្នានៅសហភាពអឺរ៉ុបក្នុង «ពេលវេលាដ៏សំខាន់»


លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «នៅ​ក្នុង​ពេល​ដ៏​ប្រឈមនេះ ​ខ្ញុំ​ចង់​យកឱកាស​នេះ​ដើម្បី​ថ្លែង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​​អ្វី​ដែល​​​នឹង​គ្មានការ​ផ្លាស់​ប្តូរ »។

លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​សន្យាផ្តល់​ការ​គាំទ្រ​រយៈ​ពេល​យូររបស់​សហរដ្ឋ​អាមេរិក​ដល់​អឺរ៉ុប​ហើយ​បាន​ជំរុញឲ្យ​មានឯកភាព​ជាតិ​ទៅ​តាម​អ្វី​ដែល​លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ថា ​ព្រឹត្តការណ៍​ដ៏​សំខាន់​សម្រាប់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​និង​អឺរ៉ុប។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «នៅ​ក្នុង​ពេល​ដ៏​ប្រឈមនេះ ​ខ្ញុំ​ចង់​យកឱកាស​នេះ​ដើម្បី​ថ្លែង​បញ្ជាក់​ឲ្យ​ច្បាស់​ពីអ្វី​ដែល​នឹង​គ្មានការ​ផ្លាស់​ប្តូរ ​ហើយ​នេះ​ជាការ​តាំង​ចិត្ត​ដោយ​គ្មានការ​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ដល់​សន្តិសុខ​និង​ការ​ការពារ​ដល់​តំបន់​អឺរ៉ុប ​ដល់​ទំនាក់​ទំនង​ឆ្លងកាត់​មហាសមុទ្រអាត្លង់ទិក​របស់​យើង ​ដល់​ការ​តាំង​ចិត្ត​របស់​យើង និងដល់​វិស័យការពារ​ប្រទេស​រួម​របស់​យើង។លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅឯការ​បិទ​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់កាល​ពី​ថ្ងៃ​សៅរ៍​ថា ​មន្រ្តី​សហរដ្ឋអាមេរិក​បាន​ហៅ​ជំនួប​នោះជាការ​សំខាន់ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ត្រ​ជាក់​មក។

មន្រ្តី​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់ ​កត់​សម្គាល់​នូវ​របត់​ដ៏​សំ​ខាន់​ដែល​អង្គការ​អូតង់​កំពុង​ផ្លាស់​ប្តូ​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ពីការធានាអះអាង​ទៅ​ជា​ការ​ធ្វើ​ឲ្យ​ញញើត។ ​នៅ​ពេល​ចាប់​ផ្តើម​សន្និសីទ​កំពូល​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​ប្រកាស​ថា ​សហរដ្ឋ​អាមេរិក ​នឹង​បញ្ជូន​កងទ័ព​ជិត​១​ពាន់​នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា ​ជា​កម្លាំងមាន​ចំនួន​ល្មម​ដែល​មាន​គោល​បំណង​កំញ៉ើញភាព​គគ្លើន​របស់​រុស្ស៊ី។

សមាជិក​របស់​អង្គការ​អូតង់​ក៏​បាន​ព្រម​ព្រៀង​គ្នា​ដាក់​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​កាន់​រដ្ឋ​នានា​នៅ​ក្នុង​សមុទ្រ​បាល់ទិក​រួមមាន ​ប្រទេស Estonia, Latvia និង​ប្រទេស Lithuania ​ដែល​ជាផ្នែក​មួយ​នៃ​អ្វី​ដែល​ពួក​មន្រ្តី​អង្គការ​អូតង់ ​និយាយ​ថា ​ជាការ​ដាក់​ពង្រាយ​របស់​សម្ព័ន្ធ​មិត្ត​ដ៏​ធំបង្អស់​ចាប់​តាំង​ការ​បញ្ចប់​សង្គ្រាម​ត្រ​ជាក់​មក៕

XS
SM
MD
LG