លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងជំរុញឲ្យពួកនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Rutgers នៅថ្ងៃអាទិត្យនេះធ្វើទៅតាមការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងពិភពលោកថ្វីបើមានបញ្ហាប្រឈមយ៉ាងខ្លាំងចាប់តាំងពីបំណុលប្រាក់កម្ចីរបស់និស្សិតទៅដល់ភាពចលាចលនៅជុំវិញពិភពលោកក៏ដោយ។
ពួកមេដឹកនាំនៅឯសាកលវិទ្យាល័យក្នុងរដ្ឋ New Jersey បានបញ្ចុះបញ្ចូលលោកប្រធានាធិបតីអូបាម៉ាអស់រាប់ឆ្នាំដើម្បីឲ្យធ្វើសុន្ទរកថានៅឯពិធីចែកសញ្ញាប័ត្រលើកទី២៥០របស់សាកលវិទ្យាល័យ។ ពិធីចែកសញ្ញាប័ត្រនេះ ត្រូវគេចាត់ទុកជាកិត្តិយសបំផុតសម្រាប់សាលា ឬបណ្ឌិតសភាមានប្រធានាធិបតី ទាំងប្រធានាធិបតីទាំងកំពុងកាន់អំណាចនិងអតីតប្រធានាធិបតីដែលបានថ្លែងនៅឯពីធីប្រឡងបញ្ចប់ការសិក្សារបស់ខ្លួននេះ។
Rutgers ជាសាកលវិទ្យាល័យសាធារណៈដែលសេតវិមាន បានសរសើរថា ជាស្ថាប័នសិក្សាជាន់ខ្ពស់។
លោក Josh Earnest អ្នកនាំពាក្យសេតវិមាន បាននិយាយថា សុន្ទរកថារបស់លោកប្រធានាធិបតីអូបាម៉ា នឹងចាប់ផ្តើមនៅម៉ោង១២ និង៥០នាទីថ្ងៃត្រង់ម៉ោងនៅក្នុងសហរដ្ឋអាមេរិកត្រូវនឹងម៉ោង១៦ និង៥០នាទីម៉ោងសាកលនៅឯពហុកីឡាដ្ឋាន High Point Solution នៅក្រុង Piscataway រដ្ឋ New Jersey នឹងមានការសង្កេតខ្លះអំពីពិភពលោកដែលថ្នាក់សិក្សាឆ្នាំ២០១៦ប្រុងប្រៀបដើម្បីចូលរួម។ ហើយលោក Earnest បានមានប្រសាសន៍ទៀតថា លោកប្រធានាធិបតីអូបាម៉ា ជឿជាក់ថា និស្សិតនៅសាកលវិទ្យាល័យ Rutgers បានប្រុងប្រៀបខ្លួនយ៉ាងល្អសម្រាប់ដើម្បីប្រឈមបញ្ហាទាំងអស់នោះហើយនឹងប្រើប្រាស់ការផ្លាស់ប្តូរបរិដ្ឋាននេះដើម្បីបង្កើតពិភពលោកដ៏ប្រសើរមួយ។
កាលពីថ្ងៃទី៧ ខែឧសភា លោកប្រធានាធិបតី អូបាម៉ា បានធ្វើសុន្ទរកថាក្នុងពិធីចែកសញ្ញាប័ត្រមួយនៅឯសាកលវិទ្យាល័យ Howardក្នុងរដ្ឋធានីវ៉ាស៊ីនតោន។លោកប្រធានាធិបតីអូបាម៉ា បានប្រាប់ពួកនិស្សិតប្រឡងបញ្ចប់ការសិក្សានៃមហាវិទ្យាល័យប្រវត្តិសាស្រ្តរបស់ជនជាតិស្បែកខ្មៅថា ទំនាក់ទំនងខាងជាតិសាសន៍ មានភាពល្អប្រសើរឡើងក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ ក៏ប៉ុន្តែ មានការងារជាច្រើនទៀតចាំបាច់ត្រូវធ្វើ៕