ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​នឹង​ថ្លែង​បសំកកថា​សម្រាប់​សមាជិក​សភា​ដែល​ត្រូវ​បាន​សម្លាប់


សមាជិក​ក្រុម​ចម្រៀង​​ពី​វិហារ​ Emanuel African Methodist Episcopal ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ព្រះតេជគុណ Clementa Pinckney នៅ​ក្រុង Charleston រដ្ឋ​ South Carolina នា​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៥។
សមាជិក​ក្រុម​ចម្រៀង​​ពី​វិហារ​ Emanuel African Methodist Episcopal ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ព្រះតេជគុណ Clementa Pinckney នៅ​ក្រុង Charleston រដ្ឋ​ South Carolina នា​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៥។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ ​អូបាម៉ា​បាន​ធ្វើ​បសំសកថានៅ​ថ្ងៃ​សុក្រ​នេះ​នៅឯ​ពិធី​បុណ្យសព​របស់​សមាជិក​ព្រឹទ្ធ​សភាClementa Pinckneyរដ្ឋSouth Carolinaដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ស្បែកសម្នាក់​នៅឯ​ព្រះ​វិហារ​គ្រឹស្ត​សាសនា​ជា​ប្រវត្តិសាស្រ្ត​របស់​ជន​ជាតិ​អាហ្វ្រិក​កាល​ពី​សប្តាហ៍​មុន។

សពរបស់ព្រះតេជ​គុណPinckney​ ត្រូវ​បាន​ដឹក​ចេញ​ពី​ផ្ទះ​កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​ព្រះ​វិហារ Emanuel AMEនៅ​ក្នុង​ទីក្រុង Charlestonដែល​នៅ​ទី​នោះ​លោក ​បាន​ធ្វើ​ជា​អាចារ្យ​អស់​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក។ ពិធីបុណ្យ​សព​បាន​ធ្វើ​ឡើង​នៅឯ​ព្រះវិហារ​ ដើម្បី​ឲ្យសមាជិក​របស់លោក​អាច​ធ្វើ​ការ​គោរព​សព​របស់​លោក​ជាលើក​ចុង​ក្រោយ។

មនុស្ស​រាប់​ពាន់​នាក់ ​បាន​ដើរ​ជា​ជួរឆ្លង​កាត់​ក្តាមឈូស​បើក​គំរប​របស់​លោក Pinckney ​នៅ​ឯ​អង្គការ​នីតិ​បញ្ញត្តិ​របស់​រដ្ឋ South Carolina នៅ​ក្នុង​ទីក្រុង Columbia កាល​ពី​ថ្ងៃ​ពុធ ​ដែល​នៅ​ទី​នោះ​លោក​បាន​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។ បុរស​អាយុ​៤១ឆ្នាំ ​ជាជន​ជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិកដ៏​ក្មេង​បំផុត​ដែល​ត្រូវ​បានជាប់​ឆ្នោត​ជាសមា​ជិក​ព្រឹទ្ធ​សភា​រដ្ឋ។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​ដែល​ជា​មិត្ត​ភក្តិ​របស់​លោកPinckneyនឹង​ធ្វើបសំសកថា។​ លោកស្រី Michelle Obama ​លោក​អនុប្រធានាធិបតី Joe Biden ​និងភរិយា​របស់​លោក​គឺ លោកស្រី Jill Biden ក៏​នឹង​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​នោះផងដែរ។​ ពិធី​នេះ​ដែល​ប្រារព្ធ​ឡើង​នៅឯ​ពហុកីឡាដ្ឋាន​ក្នុង​ស្រុក ​នឹង​ត្រូវ​បើកឲ្យ​សាធារណជ​ចូលរួម៕

XS
SM
MD
LG