លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសពីការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ប្រទេសគុយបា ហើយបានចាប់ផ្តើមលុបចោលការដាក់ទណ្ឌកម្មរយៈពេលរាប់ទសវត្សរ៍ប្រឆាំងនឹងប្រទេសកុម្មុនីស្តមួយនេះ។
សករាជថ្មីមួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា។
លោកប្រធានាធិបតី អូបាម៉ា បានប្រកាសថា បន្ទាប់ពីបានបញ្ឈប់អស់រយៈពេលកន្លះសតវត្សរ៍ ទំនាក់ទំនងជាមួយគុយបា កំពុងមានភាពកក់ក្តៅឡើងវិញ។
«ខ្ញុំ បានបញ្ជារឲ្យលោករដ្ឋមន្រ្តីការបរទេស John Kerry ចាប់ផ្តើមពិភាក្សាជាបន្ទាន់ជាមួយប្រទេសគុយបាដើម្បីបង្កើតទំនាក់ទំនងខាងការទូតឡើងវិញដែលត្រូវបានកាត់ផ្តាច់ចាប់តាំងពីខែមករា ឆ្នាំ១៩៦១មក»។
ការផ្លាស់ប្តូរនេះ នឹងមានការចរចាដែលនឹងចាប់ផ្តើមបើកស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងឡាហាវ៉ានឡើងវិញ ហើយការរឹតត្បិត នឹងត្រូវបន្ធូបន្ថយលើផ្នែកធនាគារ ពាណិជ្ជកម្មនិងការធ្វើដំណើរទៅកាន់កោះនោះ ដែលនៅពេលឥឡូវនេះ មានការកម្រិតភាគច្រើនដល់ជនជាតិអាមេរិកាំង។
ហើយ ក៏មានការផ្លាស់ប្តូរអ្នកទោសដែលរួមមានសហរដ្ឋអាមេរិកដោះលែងចារបុរសជាតិគុយបា៣នាក់នៅក្នុងការដោះដូរជាមួយមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកម្នាក់ដែលបានឃុំខ្លួនអស់រយៈពេលជិត២០ឆ្នាំ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា លោក បានទទួលការអំពាវនាវដោយផ្ទាល់សម្តេចរ៉ូម៉ង់កាតូលិក Pope Francis។ក៏ប៉ុន្តែ ការដោះលែងលោក Alan Gross អ្នកធ្វើការតាមកិច្ចសន្យារបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកពីគុកគុយបាហើយជាការតបតវិញដល់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធដែលបានធ្វើឲ្យលោកប្រធានាធិបតី ប្រកាសកាលផ្លាស់ប្តូរនេះ។
ការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច បានស្ថិតនៅយ៉ាងយូរដូចនេះបណ្តាលមកពីការគៀបសង្កត់ពីប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតគុយបា។ការរឹះគន់ពីលោក Marco Rubio សមាជិកព្រឹទ្ធសភារដ្ឋ Florida បានធ្វើឡើងយ៉ាងឆាប់រហ័សនិងខ្លាំងៗ។
«ប្រធានាធិបតីនេះ ជាអ្នកចរចាដ៏អាក្រក់បំផុតតែម្នាក់គត់ដែលយើង មាននៅក្នុងសេតវិមានក្នុងមួយជីវិតរបស់ខ្ញុំដែលលោកប្រធានាធិបតី បានផ្តល់អ្វីៗទាំងអស់ទៅឲ្យរដ្ឋាភិបាលគុយបាដែលរដ្ឋាភិបាលនោះ បានសុំហើយបានទទួលមកវិញដោយគ្មានការធានាពីការជឿនលឿននៃលទ្ធិប្រជាធិបតេយ្យនិងសេរីភាពជាការដោះដូរវិញ»។
ក៏ប៉ុន្តែ ការសរសើរ បានចេញមកពីលោក Raul Castro មេដឹកនាំគុយបានៅក្នុងសន្ទរកថាមួយទៅកាន់ប្រជាពលរដ្ឋគុយបា។
«ការសម្រេចចិត្តនេះដោយលោកប្រធានាធិបតីអូបាម៉ា សម្យបានទទួលការគោរពនិងការទទួលស្គាល់ពីប្រជាពលរដ្ឋរបស់យើង»។
ជាការពិត ការលប់ចោលការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចនេះ លោកប្រធានាធិបតី អូបាម៉ា ត្រូវការការយល់ព្រមពីសភាដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋនៅពេលឆាប់ៗនេះ។ការពិភាក្សាទាំងនេះ ត្រូវចាប់ផ្តើមនៅពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន