ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ស.រ.អា​មានសុទិដ្ឋិនិយម​អំពី​សហគ្រិន​ភាព​នៅទ្វីបអាហ្វ្រិក


ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់កិច្ច​ប្រជុំកំពូល​របស់​សហគ្រិន​ពិភពលោក​ Global Entrepreneurship Summit​ នៅទីក្រុង​ Nairobi ​ប្រទេស Kenya ​ លោក​ប្រធានាធិបតី​អូបាម៉ា (ខាងឆ្វេង) ​បាន​លើក​ទឹក​ចិត្ត​ការ​វិនិយោគទុន​នៅ​អាហ្រ្វិក ​និង​ក្រុម​ពាណិជ្ជករ។

លោក​បារ៉ាក់ ​អូបាម៉ា​ប្រធានាធិបតី​ស.រ.អា​បាន​និយាយ​ថា​ សហគ្រិន​ភាព​នៅ​ទ្វីប​អាហ្វ្រិកបានជួយ​កម្ចាត់​ឧបសគ្គ ​ហើយ​បានជួយ​កសាង​ស្ពាន​ទំនាក់​ទំនង​វប្បធម៌ ​ដោយ​ផ្តល់​ជម្រើស​ឲ្យ​ទ្វីប​នេះ​លះបង់​អំពើ​ហិង្សា និង​ក្តីអស់​សង្ឃឹម។

​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់កិច្ច​ប្រជុំកំពូល​របស់​សហគ្រិន​ពិភពលោក​ Global Entrepreneurship Summit​ នៅទីក្រុង​ Nairobi ​ប្រទេស Kenya ​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​លើក​ទឹក​ចិត្ត​ការ​វិនិយោគទុន​នៅ​អាហ្រ្វិក ​និង​ក្រុម​ពាណិជ្ជករ។ លោក​ប្រធានាធិបតី​ថ្លែង​ថា​ ទ្វីបអាហ្វ្រិក​ត្រូវការ​អនាគត​ស្ថិត​ក្នុង​បរិបទ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ មិនមែន​គ្រាន់តែ​កំណើន​សេដ្ឋកិច្ច​នៅអាហ្រិ្វក​ប៉ុណ្ណោះ​ទេ។

លោក​ប្រធានាធិបតី​អូបាម៉ាថ្លែង​នៅក្នុង​កិច្ច​ប្រជុំកំពូល​នៃ​សហគ្រិន​ Global Entrepreneurship Summit​ នៅ​ទីក្រុង Nairobiនេះ​ថា «​ដូច្នេះ​នេះ​ជាកិច្ចប្រជុំ​កំពូល​របស់​សហគ្រិនដំបូង​បង្អស់​នៅ​តំបន់​សាហារ៉ា​ខាង​ត្បូង។ យើង​ចង់​មកទៅ​នេះ ពីព្រោះ​ទ្វីប​អាហ្វ្រិក​កំពុង​ជឿន​លឿន​ទៅមុខ។​ តំបន់អាហ្វ្រិក​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ពិភពលោក។​ ប្រជាជន​កំពុង​ចាក​ចេញពី​ភាព​ក្រីក្រ និង​មាន​កំណើន​ប្រាក់ចំណូល។ ពលរដ្ឋ​វណ្ណៈ​កណ្តាល​កំពុង​មាន​កំណើន​ប្រាក់​ចំណូល។​ ហើយ​ពលរដ្ឋ​ក្មេងៗ​ ដូច​ជា​អ្នក​ទាំង​អស់គ្នា​កំពុង​ប្រមែប្រមូល​បច្ចេកវិទ្យា ​ដើម្បី​ផ្លាស់ប្តូរ​របៀបធ្វើ​ជំនួយ​នៅ​អាហ្វ្រិក ដូច​លោក​ប្រធានាធិបតី Kenyatta ​បានលើកឡើង។ ​នេះ​នឹង​បង្កើត​ឱកាស​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ពលរដ្ឋ​អាហ្វ្រិកនិងសម្រាប់​ពិភពលោក។ ​ដូច្នេះ​វា​មានន័យថា ​មាន​កំណើនសេដ្ឋកិច្ច​ និង​មានកំណើនពាណិជ្ជកម្ម​ដែល​បង្កើត​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នានា។​ វា​ល្អ​សម្រាប់​ទាំងអស់​គ្នា»៕

XS
SM
MD
LG