ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី អូបាម៉ា បើក​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាហ្រិ្វក


ប្រធានា​ធិបតី អូបាម៉ា បក់​ដៃក្នុង​អំឡុងពេល​នៃ​ការ​ថតរូប​ជាមួយមេដឹកនាំ​អាហ្វ្រិក​ ថ្ងៃទី៦ ​ខែ​សីហា ​ឆ្នាំ​២០១៤។​​
ប្រធានា​ធិបតី អូបាម៉ា បក់​ដៃក្នុង​អំឡុងពេល​នៃ​ការ​ថតរូប​ជាមួយមេដឹកនាំ​អាហ្វ្រិក​ ថ្ងៃទី៦ ​ខែ​សីហា ​ឆ្នាំ​២០១៤។​​

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា និង​ពួក​មេដឹកនាំ​អាហ្វ្រិក ​បាន​បើក​ការ​ពិភាក្សាស្តីពី​ការ​ពង្រីក​ពាណិជ្ជកម្ម ​ធ្វើ​ឲ្យ​ប្រសើរឡើងនូវ​សន្តិសុខ​ហើយ​នឹង​ពង្រឹង​ការទទួល​ខុសត្រួវ​របស់​រដ្ឋាភិបាលនៅ​ទូទាំង​ទ្វីប​អាហ្វ្រិក។

ការ​ពិភាក្សា​នៅ​វេទិការ​កាល​ពី​ថ្ងៃ​ពុធ ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សន្និសីទ​កំពូលដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ដែល​ពាក់​ព័ន្ធ​នឹង​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន​៥០​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក។

នៅ​ក្នុង​ការ​ថ្លែង​សន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ទ្វីប​អាហ្វ្រិក​ថ្មី​កំពុងងើប​ឡើង​ហើយ។

​លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ថា ​ការ​កើន​ឡើង​នូវ​ឱកាស​ខាង​ពាណិជ្ជ​កម្ម​ក្នុង​ទ្វីប​អាហ្វ្រិក ​អាច​ជួយ​កែប្រែ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិកនិង​ទ្វីប​អាហ្វ្រិក។

លោក​ប្រធានា​ធិបតី ​អូបាម៉ា មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​វា​ជា​ពេល​វេលា​សម្រាប់​ភាព​ជា​ដៃ​គូគំរូ​ថ្មី​មួយ​រវាង​អាមេរិក​និង​អាហ្វ្រិក ​ភាព​ជា​ដៃ​គូ​ស្មើ​គ្នា​ដែល​ផ្តោត​លើ​សមត្ថភាព​របស់​អាហ្វ្រិកដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​ហើយ​នឹង​សមត្ថភាព​របស់​អាហ្វ្រិកដើម្បី​រីក​លូតលាស់​ ​ដូច្នេះ​ហើយ​បាន​ជា​យើង​ស្ថិត​នៅទី​នេះ។

លោក​ប្រធានា​ធិបតី​ អូបាម៉ា ​បាន​ប្រកាស​ទឹកប្រាក់​៣៣ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​វិនិយោគទុន​ឯកជន​និង​សាធារណៈ​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក៕

XS
SM
MD
LG