ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ជួបជាមួយ​ឪពុកម្តាយ​ចំណាប់​ខ្មាំង​ដែល​​ស្លាប់​


រូបភាព​ឯកសារ៖ រូប​ថត​ដែល​គ្មាន​កាល​បរិច្ឆេទ​ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ រូប​ថត​ផ្តល់​ឲ្យ​ពី​គ្រួសារ​ Mueller និង​ការិយាល័យ​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​លោក John McCain បង្ហាញ​ពី​រូប​របស់​ Kayla Jean Mueller អាយុ​២៦​ឆ្នាំ។
រូបភាព​ឯកសារ៖ រូប​ថត​ដែល​គ្មាន​កាល​បរិច្ឆេទ​ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ រូប​ថត​ផ្តល់​ឲ្យ​ពី​គ្រួសារ​ Mueller និង​ការិយាល័យ​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​លោក John McCain បង្ហាញ​ពី​រូប​របស់​ Kayla Jean Mueller អាយុ​២៦​ឆ្នាំ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា បាន​ជួប​ជាមួយ​ឪពុក​ម្តាយរបស់​ចំណាប់​ខ្មាំង​អាមេរិក​ Kayla Mueller ជា​អ្នក​ធ្វើ​ការ​ផ្នែក​ផ្តល់​ជំនួយ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការឃុំឃាំង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

លោក Eric Schultz ​អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា​ លោក​អូបាម៉ា​បាន​សម្តែង​ការរំលែក​ទុក្ខ​របស់​លោក​ចំពោះ​ការ​ស្លាប់​របស់​នាង​ Mueller នៅ​ពេល​លោក​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ផ្ទះ​របស់​នាង​ក្នុង​រដ្ឋ​ Arizona ដែល​ជា​រដ្ឋ​កំណើត​របស់​នាងកាល​ពី​ថ្ងៃសុក្រ។​

លោក​ Schultz បាន​និយាយ​ថា «លោក​ប្រធានាធិបតី​ពេញ​ចិត្ត​ដែល​មាន​ឱកាស​បាន​ស្តាប់​បន្ថែម​ទៀត​ពី​គ្រួសារ​ Mueller អំពី​សេចក្តី​មេត្តា​និង​ការ​ប្តេជ្ញា​របស់​នាង​ Kayla ក្នុង​ការ​ជួយ​មនុស្ស​ដែល​មាន​សេចក្តី​ត្រូវការ​នៅ​ទូទាំង​ពិភពលោក​»។

ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​និយាយ​ថា​នាង​ Mueller ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដោយ​កង​យន្តហោះ​ហ៊្សកដានី​កាល​ពី​ខែ​កុម្ភៈ។ ក្រុម​មន្ត្រី​អាមេរិក​មាន​ការ​សង្ស័យ​អំពី​កាលៈទេសៈនៃ​ការ​ស្លាប់​របស់​នាង​ Mueller។​

នាង​ Mueller ដែល​មាន​អាយុ​២៦ឆ្នាំ​ត្រូវ​បាន​ឃុំឃាំង​អស់​រយៈ​ពេល​១៨ខែ​ ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ ក្រុម​រដ្ឋ​អ៊ីស្លាម​ បាន​កាត់​ក្បាល​មនុស្ស​មួយ​ចំនួន​ដែល​មក​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក៕

XS
SM
MD
LG