ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​​ថ្លែង​សុន្ទរកថា​ទៅ​កាន់​និស្សិត​​នៅ​សាកល​វិទ្យាល័យ Howard


លោក​អូបាម៉ា​​ថ្លែង​សុន្ទរកថា​ទៅ​កាន់​និស្សិត​​នៅ​សាកល​វិទ្យាល័យ Howard។
លោក​អូបាម៉ា​​ថ្លែង​សុន្ទរកថា​ទៅ​កាន់​និស្សិត​​នៅ​សាកល​វិទ្យាល័យ Howard។

លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រាប់​ថ្នាក់​ដែល​បាន​ប្រឡង​ បញ្ចប់​ការ​សិក្សា​នៅឯ​សាកល​វិទ្យាល័យ Howard ដែល​ជា​សាកល​វិទ្យាល័យ​ប្រវត្តិ​សាស្រ្ត​របស់​ជន​ស្បែក​ខ្មៅ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ទាក់​ទិន​នឹង​ជាតិ​សាសន៍​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​ចុងក្រោយ​នេះ ​ក៏ប៉ុន្តែ ​មានការ​ងារ​ជា​ច្រើន​ទៀត​ចាំបាច់​ត្រូវ​ធ្វើ។

លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «យើង​មាន​បងប្អូន​ជីដូន​មួយ​ ឪពុកមា ​បងប្អូន​ប្រុស និងបងប្អូន​ស្រី​ដែល​យើង​នៅ​ចងចាំ​ថា ​ជាអ្នក​ឆ្លាត​ឆ្លៀស​វៃ​ហើយ​នឹង​មាន​ទេព​កោសល្យ​ដូច​យើង​ដែរ ​ក៏ប៉ុន្តែ ដោយសាររចនាសម្ព័ន្ធមិនល្អ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​មិនត្រឹមត្រូវ​និង​អយុត្តិធម៌ ​ដែល​មាន​ន័យ​ថា ​យើង​មិន​ត្រឹមតែ​ចោទ​សួរ​ពិភពលោក​ដែល​មាន​ភាព​មិន​ត្រឹម​ត្រូវ​និង​អយុត្តិធម៌​នោះ​ទេ​ហើយ ​យើង​បាន​ក្រោក​ឈរ​ឡើងសម្រាប់​ជន​ជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ដែល​មិនមាន​សំណាង‍»។

លោក​ប្រធានា​ធិបតី ​ក៏​បាន​ប្រាប់និស្សិត​ដែល​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ថា ​ប្រសិនបើ​ពួកគេចង់​ឃើញ​ការ​ផ្លាស់​ប្តូរ ​ពួកគេ​មិន​អាច​ដេកចាំមើល​ទេ។ ​ពួកគេ​ត្រូវ​តែ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជា​ធិបតេយ្យ​។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «ការ​ប្រឡង​បញ្ចប់ការ​សិក្សា​នៅ​ថ្ងៃ​នេះ ​មាន​ភាព​ប្រសើរជាង​ពេល​ណា​ៗ​ទាំងអស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ។

លោក​ប្រធានា​ធិបតី អូបាម៉ា ​ក៏​បានទទួល​សញ្ញាប័ត្របណ្ឌិត​កិត្តិយសផ្នែក​វិទ្យាសាស្រ្ត​ផង​ដែរ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​ទទួល​សញ្ញាប័ត្រ​នេះ។

លោក​ប្រធានា​ធិបតី អូបាម៉ា ​មាន​គម្រោង​ថ្លែង​នៅ​សាកលវិទ្យាល័យ Rutgers ក្នុង​រដ្ឋ New Jersey នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ និងបណ្ឌិតសភា​កងទ័ព​អាកាស​សហរដ្ឋអាមេរិកនៅ​រដ្ឋ Colorado នៅ​ថ្ងៃ​ទី២ ​ខែ​មិថុនា៕

XS
SM
MD
LG