ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ បម្រែបម្រួល​អាកាសធាតុ​គឺ​ជា ការគំរាមកំហែង​ពិត​ប្រាកដ​នៅ​សតវត្សរ៍​នេះ


លោក​ប្រធានា​ធិបតី​ស.រ.អា​ ​បារ៉ាក់ ​អូបាម៉ា (ខាងលើ) ​បាន​ប្រកាស​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​ថា ​ជា​ការ​គំរាម​កំហែង​ពិត​ប្រាកដ​នៅ​សតវត្សរ៍​នេះ នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី ​បាន​ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ច​​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​រដ្ឋ​អាឡាស្កា​ដែល​ស្ថិត​នៅ​​ភាគ​ឦសាន្ត​ប្រទេស។
លោក​ប្រធានា​ធិបតី​ស.រ.អា​ ​បារ៉ាក់ ​អូបាម៉ា (ខាងលើ) ​បាន​ប្រកាស​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​ថា ​ជា​ការ​គំរាម​កំហែង​ពិត​ប្រាកដ​នៅ​សតវត្សរ៍​នេះ នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី ​បាន​ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ច​​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​រដ្ឋ​អាឡាស្កា​ដែល​ស្ថិត​នៅ​​ភាគ​ឦសាន្ត​ប្រទេស។

លោក​ប្រធានា​ធិបតី​ស.រ.អា​ ​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រកាស​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​ថា ​ជា​ការ​គំរាម​កំហែង​ពិត​ប្រាកដ​នៅ​សតវត្សរ៍​នេះ នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី ​បាន​ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ចជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​រដ្ឋ​អាឡាស្កា​ដែល​ស្ថិត​នៅភាគ​ឦសាន្ត​ប្រទេស។

​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅឯ​សន្និសីទ​កំពូល​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការបរ​ទេស​ស្តី​ពី​បញ្ហា​បរិស្ថាន​មហាសមុទ្រ​ទឹកកក​អាកទិក ​លោក​ប្រធានា​ធិបតី​ស.រ.អា ​បារ៉ាក់ ​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​ពិភពលោក​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​លឿន​ល្មម​គ្រប់​គ្រាន់​ដើម្បី​ដោះស្រាយ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ទេ។ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ «បញ្ហាផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទាំងអស់ ​ហើយ​ឥឡូវ​នេះ​មិន​ទាន់​ហួស​ពេល​ទេ។ នៅពេល​នេះ វា​អាស្រ័យ​លើ​យើង​ទាំងអស់​គ្នា‍»។

​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​ទៀត​ថា «សកម្មភាព​មនុស្សកំពុងបង្អាក់​អាកាសធាតុ ​ហើយ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុនេះ ​មានភាព​លឿន​ជាង​អ្វី​ដែល​យើង ​បាន​គិត​កាល​ពី​មុនទៅ​ទៀត។ វិទ្យាសាស្រ្ត​មាន​ភាព​ជាក់​លាក់។​ វា​កំពុង​កាន់​តែ​ស្រួច​ស្រាល​ឡើង។ ​វា​បាន​បង្ហាញ​ថា ​ការគំរាម​កំហែងដែល​ស្ថិត​នៅ​ឆ្ងាយ​កាល​ពី​ពេល​មុន ​បានខិត​កាន់​តែ​ជិត​ឡើង​នៅ​ពេល​បច្ចុប្បន្ននេះ‍»។

​លោក​ប្រធានាធិបតី​អូបាម៉ា ​ជា​ប្រធានាធិបតី​កំពុង​កាន់​ដំណែងលើក​ដំបូង​របស់​ស.រ.អា​ ដែល​អញ្ជើ​ញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​តំបន់​មហាសមុទ្រ​ទឹកកក​អាកទិក ​បាន​សង្កត់​ពី​អ្វី​ដែល​លោក​ប្រធានា​ធិបតី​បាន​និយាយ​ថា ផលប៉ះ​ពាល់ដ៏​វិនាស​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​កំពុង​កើត​មាន​ឡើង​នៅ​រដ្ឋ​អាឡាស្កា។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា «​ក្នុង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​កន្លងមក​នេះ ​រដ្ឋ​អាឡាស្កា​មាន​កំដៅ​ឡើង​ទ្វេដង​លើស​ផ្នែក​នានា​របស់​ស.រ.អា។ ​ឆ្នាំ​ទៅ​ជា​ឆ្នាំ​ដែល​មាន​កំដៅ​ក្តៅ​បំផុត​របស់​កោះ​អាឡាស្កា ​ដូចជា​ផ្នែកផ្សេង​ៗ​ទៀត​របស់​ពិភពលោក៕

XS
SM
MD
LG