ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ អូបាម៉ា​ អញ្ជើញ​ទៅ​ទ្វីប​អឺរ៉ុប​ ដើម្បី​សង្កត់​អំពី​ការ​ដឹកនាំ​របស់​អាមេរិក


ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ Bronislaw Komorowski នៅ​មុខ​យន្តហោះ​ចំបាំង​អាមេរិក​ធុន F-16នៅ​អាកាសយានដ្ឋាន​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៤។
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ Bronislaw Komorowski នៅ​មុខ​យន្តហោះ​ចំបាំង​អាមេរិក​ធុន F-16នៅ​អាកាសយានដ្ឋាន​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៤។

លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ​បារ៉ាក់ ​អូបាម៉ា ​(Barack​ Obama)​កំពុងតែ​ស្ថិត​នៅក្នុង​ប្រទេស​ប៉ូឡូញ​ក្នុងការ​ចាប់ផ្តើមដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​បី​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ ដើម្បី​ធ្វើ​កិច្ចពិភាក្សា​អំពី​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន។

លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​ ប៉ូឡូញ​ នៅ ​ខណៈ​ពេល​ដែល​មាន​ការ​មន្ទិលសង្ស័យ​អំពី​ឆន្ទៈ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ ការ​ប្រឈមមុខ​ដ៏​ស្វាហាប់​ទល់​នឹង​ការគំរាម​ពី​នយោបាយ​វាត​ទឹកដី​របស់​ ប្រទេស​រុស្ស៊ី។​

គោលបំណង​របស់​ លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ វ៉ាសូវី​ ដែល​ស្ថិត​នៅ​ចំងាយ ប្រមាណតែ​ពីរ​បី​រយ​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​ អ៊ុយក្រែន​នេះ​គឺ​ចង់​បញ្ជាក់​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​របស់​លោក​អំពី​គោល នយោបាយដែល​លោក​បាន​លើក​ឡើង​ក្នុង​សន្ទរកថា​មួយ​នៅ​បណ្ឌិតសភា​យោធា​ West​ Point​ កាល​ពី​សប្តាហ៍​មុន​កន្លង​មក​នេះ​ថា ​ កិច្ចការទូត​និង​សកម្មភាព​ពហុភាគី​ ជា​មធ្យោបាយ​ដែល​លោក​ចង់​ប្រើ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ មិនមែន​ការ​ប្រើប្រាស់​អាវុធ​ទេ។

«សម្ថតភាព ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្លាស់ប្តូរ​មតិ​
ពិភព​លោកបាន​ជួយ​ ដាក់​គម្លាត​រស្ស៊ី​អោយ​ដាច់​ចេញ​ពី​ប្រទេស​ដទៃ​ទៀត។​ ព្រោះតែ​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នេះ​ហើយ​ ទើប​ពិភពលោក​បាន​ធ្វើ​ការ​ថ្កោលទោស​សកម្មភាព​របស់​រស្ស៊ី»។​

គោលបំណង​មួយ​ទៀត​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ ប៉ូឡូញ​នេះ​គឺ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី​រលឹក​ខួប​ឆ្នាំ​ទី​២៥​ នៃ​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​របស់​មេដឹកនាំ​សហជីព​លោក​ Lech​ Walesa​ ដែល​ចលនា​រួបរួម​សាមគ្គី​របស់​គាត់​បាន​ធ្វើ​អោយ​ការ​គ្រប់គ្រង​កុម្មុយនិស្ត​ ដែល​រស្ស៊ី​បាន​ដាក់​កំហិត​ នៅ​ក្នុង​ប្រទេស​ ប៉ូឡូញ​ អស់​រយៈពេល​បួន​ទសវត្សរ៍​នោះ​បាន​ឈាន​ដល់​ទីបញ្ចប់៕​

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា​

XS
SM
MD
LG