ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​៖ សភា​អាមេរិក​បាន​ធ្វើ​ខុស​ចំពោះ​ការ​គ្រប់គ្រង​អាវុធ


នេះ​ជា​សុន្ទរកថា​ប្រចាំ​សប្តាហ៍​ជា​លើក​ដំបូង​របស់​លោក​ អូបាម៉ា ក្នុង​ឆ្នាំ២០១៦។
នេះ​ជា​សុន្ទរកថា​ប្រចាំ​សប្តាហ៍​ជា​លើក​ដំបូង​របស់​លោក​ អូបាម៉ា ក្នុង​ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​អំពី​ការ​មិន​សប្បាយ​ចិត្ត​របស់​លោក​អំពី «កិច្ចការ​ធ្វើ​មិន​ទាន់​ចប់» ដើម្បី​ត្រួតត្រា​ «បញ្ហា​រាតត្បាត​នៃ​អំពើ​ហិង្សា​ដោយ​ប្រើ​អាវុធ» នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា «តើ​នឹង​មាន​លទ្ធផល​បែប​ណា​ប្រសិន​បើ​សភា​បាន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ការពារ​ក្រុម​កុមារ​របស់​យើង​ពី​អំពើ​ឃោរឃៅ​ដោយ​ប្រើ​កាំភ្លើង»។

លោក​ប្រធានាធិបតី​បាន​សាកសួរ​ថា «យើង​ដឹង​ថា​យើង​មិន​អាច​បញ្ឈប់​សកម្មភាព​ឃោរឃៅ​ទាំង​អស់​បាន​ទេ។​ ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​ព្យាយាម​បញ្ឈប់​អំពើ​ហិង្សា​តែ​មួយ​គត់​ តើ​ការណ៍​នេះ​នឹង​មាន​ផល​បែប​ណា «ដោយ​លោក​និយាយ​សំដៅ​យ៉ាង​ច្បាស់​ដល់​ក្រុម​សមាជិក​សភា​ស.រ.អា.​ដែល​គ្មាន​ជោគជ័យ​ច្រើន​ដង​មក​ហើយ​ក្នុង​ការ​ចាត់​វិធានការ​ណា​មួយ​ដែល​អាច​កាត់​បន្ថយ​អំពើ​ហិង្សា​ដែល​រាតត្បាត​នេះ។​

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​កាល​ពី​បី​ឆ្នាំ​មុន​នេះ «សេចក្តី​ព្រាង​ច្បាប់​សុភនិច្ឆ័យ» មួយ​របស់​គណបក្ស​ទាំង​ពីរ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ពិនិត្យ​ប្រវត្តិ​របស់ «មនុស្ស​គ្រប់​គ្នា​ដែល​ទិញ​កាំភ្លើង» ជា​វិធានការ​មួយ​មាន​ការ​គាំទ្រ​ពី «ចំនួន​៩០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិកាំង»។ លោក​បាន​មាន​ប្រសាសន៍​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​សមាជិក​ភាគ​ច្រើន​នៃ​សមាគម​

កាំភ្លើង​វែង​របស់​ជាតិ​ដែរ​ ក៏​ប៉ុន្តែ «ក្រុម​អ្នក​ការពារ​ការ​ផលិត​កាំភ្លើង​បាន​ប្រមូល​គ្នា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ ​ហើយ​ព្រឹទ្ធសភា​ស.រ.អា.​ក៏​បាន​រារាំង​សេចក្តី​ព្រាង​ច្បាប់​នេះ»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG