ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីរាយការណ៍ថា កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​​មីស៊ីលបរាជ័យ​​​ ​​ហើយ​កម្ទិច​កម្ទី​នៃ​កាំជ្រួច​មីស៊ីល​នោះ​​ធ្លាក់ជិត​ទីក្រុង​ព្យុងយ៉ាង


រូបឯកសារ៖ អ្នក​ទស្សនា​មើល​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​កម្មវិធី​ព័ត៌មាន​រាយការណ៍​អំពី​កាំជ្រួច​មីស៊ីលរបស់​កូរ៉េ​ខាង​ជើង ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​សុក្រ ទី១១ ខែ​មីនា ឆ្នាំ២០២២។ (AP/Lee Jin-man)
រូបឯកសារ៖ អ្នក​ទស្សនា​មើល​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​កម្មវិធី​ព័ត៌មាន​រាយការណ៍​អំពី​កាំជ្រួច​មីស៊ីលរបស់​កូរ៉េ​ខាង​ជើង ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​សុក្រ ទី១១ ខែ​មីនា ឆ្នាំ២០២២។ (AP/Lee Jin-man)

ប្រទេស​កូរ៉េខាង​ជើង​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃពុធ​នេះ បាន​ព្យាយាម​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​មួយដែលគ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ ក៏ប៉ុន្តែ​ហាក់​ដូចជា​ទទួលបរាជ័យ​ចំពោះ​ការបាញ់​សាក ល្បង​នោះនៅ​ក្នុង​អ្វី​ដែលអាច​ជា​ការបរាជ័យ​លើក​ទី​មួយ​នៃ​ការ​បាញ់​សាក​ល្បង​មីស៊ីលកម្រិត​ខ្ពស់ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ។ នេះ​បើតាម​ការបញ្ជាក់​របស់​កងទ័ព​កូរ៉េ​ខាង​ត្បូង។

កាំជ្រួច​មីស៊ីល​នេះ​ហាក់​ដូច​ជាបរាជ័យ​បន្ទាប់​ពី​ការបាញ់​បង្ហោះ​ភ្លាម​ៗដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់ Sunan ជិត​រដ្ឋធានី​ព្យុងយ៉ាង។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង បាន​រាយការណ៍​ថា កាំជ្រួច​មីស៊ីល​នោះ​ហាក់​ដូច​ជា​បាន​ផ្ទុះ​ឆេះ​នៅ​ពាក់​កណ្តាលអាកាស ក្រោយពី​ត្រូវ​បានបាញ់​បង្ហោះបន្តិច​មក។

បណ្តាញ​ព័ត៌មាន NK News ដែល​មាន​ស្នាក់ការក្នុង​ទីក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង​ដែលមាន​ប្រភព​ជា​ច្រើននៅ​កូរ៉េខាង​ជើង បាន​ផ្សាយ​ថា បំណែកតូចៗនៃ​កាំជ្រួច​មីស៊ីល​នោះ​បាន​ធ្លាក់ ចុះ​មកក្រោមនៅ​ជិត​រដ្ឋធានី​របស់​កូរ៉េខាង​ជើង​ហើយ​បណ្តាញ​ព័ត៌មាន​នេះ​ បាន​យោងដល់​រូបថត​និង​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្តីពី​ការបរាជ័យនៃ​ការ​បាញ់​សាក​ល្បង​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​នេះ​ជា​ប្រភេទអាវុធ​អ្វី​ដែល​កូរ៉េ​ខាង​ជើង​កំពុង​ព្យាយាម​បាញ់​សាក​ល្បង​នោះ។ កាល​ពីពេល​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា កូរ៉េ​ខាងជើង បានបាញ់កាំជ្រួច​មីស៊ីល​ដែល​ទំនង​ដូច​ជាកាំជ្រួច​មីស៊ីល​បាល់លីស្ទិក ក៏ប៉ុន្តែ​មិន​បាន​រាយការណ៍​លម្អិត​នោះ​ឡើយ។

សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស​ការបាញ់​សាកល្បង​របស់​កូរ៉េខាង​ជើង​ហើយ​បាន​អំពាវ នាវ​ឲ្យ​រដ្ឋ​មួយ​នេះ​រក្សា​នូវ​ការអត់​ធ្មត់កុំ​បង្ក​អស្ថិរភាព​បន្ត​ទៀត៕

XS
SM
MD
LG