ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​មិន​ត្រូវ​បាន​បង្អាក់​ដោយ​ការ​ថ្កោលទោស​ជា​​អន្តរជាតិ​ទេ


និស្សិត​កូរ៉េ​ខាង​ត្បូង​តវ៉ា​ប្រឆាំង​ជាមួយ​នឹង​ផ្ទាំង​អក្សរ​ប្រឆាំង​ការបង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​មុខ​ទីស្នាក់ការ​នៃ​សមាគមជន​ជាតិ​​កូរ៉េ​គ្រាំទ្រ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
និស្សិត​កូរ៉េ​ខាង​ត្បូង​តវ៉ា​ប្រឆាំង​ជាមួយ​នឹង​ផ្ទាំង​អក្សរ​ប្រឆាំង​ការបង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​មុខ​ទីស្នាក់ការ​នៃ​សមាគមជន​ជាតិ​​កូរ៉េ​គ្រាំទ្រ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

គោលជំហរ​រឹង​ទទឹង​របស់​កូរ៉េ​ខាងជើង​នៅ​ចំពោះ​មុខ​ការ​ថ្កោលទោស​ជា​អន្តរជាតិ ទៅ លើ​ការ​បាញ់​បង្ហោះ​កាំជ្រួច​ផ្លោង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​កាល​ពី​ខែ​មុន​នោះ​ កំពុង​តែ​ពង្រឹង​ឋានៈ​របស់​លោក គឹម ជុងអ៊ុន ទាំង​នៅ​ក្នុង​ស្រុក​ ទាំង​នៅ​បរទេស។

​នៅក្នុង​ស្រុក​ មេដឹកនាំ​វ័យ​ក្មេង​រូបនេះ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ដែល​គ្រប់គ្រង​យ៉ាង​តឹងរឹង​ដោយ​រដ្ឋ​ពណ៌នា​ថា​ ជា​មេដឹកនាំ​ដ៏​ខ្លាំង​មួយ​រូប​ដែល​បាន​ការពារ​អធិបតេយ្យ​ភាព​ប្រទេស​ ប្រឆាំង​នឹង​កងកម្លាំង​សត្រូវ​គឺ​អាមេរិក​និង​កូរ៉េខាងត្បូង។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាងជើង (Korean Central News Agency ) និស្សិត​ម្នាក់​ឈ្មោះ​ Paek Jin Hyok ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ Kim Il Sung ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា​ «ខ្លួន​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយ​ជា​និស្សិត​សាកលវិទ្យាល័យ​នៃ​ប្រទេស​មួយ​ ដែល​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ ដែល​អាច​បង្ហោះ​ផ្កាយរណប​លើ​ភព​ផែនដី​បាន​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន​ផ្ទាល់»។

មជ្ឈមណ្ឌល​ប្រតិបត្តិការ​អវកាស​រួម​របស់​អាមេរិក​និយាយ​ថា​ ការ​បង្ហោះ​កាំជ្រួច​របស់​កូរ៉េ​ខាង​ជើង​បាន​ដាក់​ឧបករណ៍​ចំនួន​ពីរ​នៅ​លើ​គន្លង​តារា​វិថី​ ប៉ុន្តែ​គេ​មិន​ប្រាកដ​ទេ ថា​តើ​ឧបករណ៍​នោះ​នឹង​បញ្ចូន​សញ្ញា​ចេញ​មក​ភព​ផែន​ដី​វិញ​ឬ​យ៉ាង​ណា​នោះ។

មិន​មាន​សញ្ញា​ណា​មួយ ​ដែល​គេ​អាច​ចាប់​បាន​ពី​ផ្កាយ​រណប​របស់​កូរ៉េ​ខាងជើង​ ស្រដៀង​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​២០១២។ ​ផ្កាយ​រណប​នោះ​បាន​ហោះ​តាម​គន្លង​ជុំវិញ​ភព​ផែនដី​រៀងរាល់​៩៥នាទី​ម្តង។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​និយាយ​ថា​ ផ្កាយរណប​ដែល​ផលិត​ពី​លោហធាតុ ទម្ងន់​១០០​គីឡូក្រាម​នោះ​ ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា ដើម្បី​បញ្ជូន​រូបភាព​ត្រឡប់​មក​ភពផែនដី​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG