ផលិតករភាពយន្ត Nollywood ទទួលដំបូន្មានពីផលិតករភាពយន្ត Hollywood
ប្រទេសនីហ្សេរីយ៉ា មានឧស្សាហកម្មភាពយន្តធំបំផុតទី២នៅលើពិភពលោកបន្ទាប់ពីឧស្សាហកម្មភាពយន្ត Bollywood របស់ឥណ្ឌា និងនាំមុខឧស្សាហកម្មភាពយន្ត Hollywood នេះបើយោងតាមចំនួនភាពយន្តដែលត្រូវបានផលិត។ ឧស្សាហកម្មភាពយន្តរបស់នីហ្សេរីយ៉ាដែលគេច្រើនហៅថា Nollywoodនោះ ទើបតែឈានចូលឆាកអន្តរជាតិ។ លោក Mike O'Sullivan នៃ VOA បានឲ្យដឹងថា ផលិតករភាពយន្ត Nollywood មួយចំនួនទទួលដំបូន្មានទាក់ទងនឹងផ្នែកទីផ្សារតាមរយៈដំណើរទស្សនកិច្ចទៅកាន់ទីក្រុងLos Angeles។ ហើយនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕