អ្នកនាំពាក្យប្រធានអាស៊ាន (ASEAN) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ានឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំរបស់បណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ាននៅប្រទេសកម្ពុជានៅក្នុងសប្ដាហ៍នេះទេ។
អ្នកនាំពាក្យប្រធានអាស៊ានបញ្ជាក់ដូច្នេះ បន្ទាប់ពីថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានច្រានចោលសំណើដែលស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងដែលមិនមែនយោធាមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
ចាប់តាំងពីចុងឆ្នាំមុនមក សមាគមអាស៊ានបានរារាំងរបបយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនានារបស់ខ្លួន ដោយសារតែរបបយោធានេះមិនបានអនុវត្តឱ្យបានពេញលេញនូវផែនការសន្តិភាពមួយរបស់អាស៊ានដែលថ្នាក់ដឹកនាំរបស់របបយោធានេះបានឯកភាព បន្ទាប់ពីខ្លួនបានធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក៕