ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានីយ​អវកាស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​នៅ​ថ្ងៃ​ទី​មួយ​ឈាន​ចូល​ថ្ងៃ​ទី​ពីរ​ខែ​មេសា​នេះ


លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូប​កណ្តាល) ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​យន្តហោះ Boeing កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូប​កណ្តាល) ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​យន្តហោះ Boeing កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ស្ថានីយ​អវកាស Tiangong-1 របស់​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចូលមក​ក្នុង​បរិយាកាស​ផែនការ​វិញ​នៅ​វេលា​ម៉ោង​៨:១០​នាទី​យប់​នេះ​ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​ខែ​មេសា។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​របស់​ទីភ្នាក់ងារ​អវកាស Aerospace Corp ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក។

យានអវកាស​ដែល​មាន​ទម្ងន់​៨តោន​កន្លះ​និង​មាន​ទំហំ​ប៉ុន​នឹង​រថយន្ត​ក្រុង​សម្រាប់​ដឹក​កូនសិស្ស​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឆេះ​នៅ​ពេល​ធ្លាក់​ចុះ​មក និង​បង្ក​ជា​ការ​គំរាមកំហែង​ដល់​មនុស្ស​នៅ​ខាង​ក្រោម។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ។

ភាគច្រើន​គឺ​អាច​ធ្លាក់​ទៅ​ក្នុង​មហាសមុទ្រ​នានា ដូច្នេះ​បំណែក​ណា​មួយ​ដែល​នៅ​សល់​ពី​ស្ថានីយ​អវកាស​នេះ​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ។

តំបន់​ភាគច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក អាហ្វ្រិក អឺរ៉ុប​ខាង​ត្បូង អូស្ត្រាលី និង​អាមេរិក​ខាង​ត្បូង គឺ​ស្ថិត​នៅ​ក្នុង​ចម្ងាយ​៤៣​ដឺក្រេ​ទៅ​ខាង​ជើង​និង​៤៣​ដឺក្រេ​ទៅ​ខាង​ត្បូង ដូច្នេះ​ស្ថានីយ​អវកាស​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​នៅ​ទីនោះ។ ប្រទេស​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចម្ងាយ​ដែល​ស្ថានីយ​អវកាស​នេះ​ធ្លាក់​មក​គឺ​មាន​រុស្ស៊ី កាណាដា និង​អឺរ៉ុប​ខាង​ជើង។

ស្ថានីយ​អវកាស​ Tiangong-1 ដែល​ត្រូវ​បាន​គេ​ហៅ​ថា "Heavenly Palace" ឬ​ជា​ភាសាខ្មែរ​ហៅ​ថា «រាជវាំង​ក្នុង​ឋានសួគ៌» គឺ​ជា​ឧបករណ៍​ដែល​ផលិត​ដោយ​មនុស្ស​ធំ​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ ដែល​នឹង​ធ្លាក់​ចុះ​មក​ផែនដី​វិញ។ ស្ថានីយ​នេះ​ត្រូវ​បាន​បង្ហោះ​លើក​ដំបូង​បង្អស់​កាល​ពី​ឆ្នាំ​២០១១ ដើម្បី​ជា​ស្ថានីយ​សម្រាប់​ធ្វើ​តេស្ត​សមត្ថភាព​ចុះ​ចត​នៅ​អវកាស​ជាមួយ​នឹង​យានអវកាស​របស់​ចិន​ផ្សេង​ៗទៀត ហើយ​ក៏​ដើម្បី​ស្រាវជ្រាវ​ទៅ​លើ​លទ្ធភាព​នៃ​ការ​ផលិត​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​ដែល​ធំ​ជាង​នេះ​ត្រឹម​ឆ្នាំ​២០២៣​ផង​ដែរ៕

XS
SM
MD
LG