ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នីហ្សេរីយ៉ា៖ ចូរយើងទិញផលិតផលក្នុងស្រុក!


ផែនទីបង្ហាញពីប្រទេសនីហ្សេរីយ៉ា។ យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានលើកទឹកចិត្តប្រជាជននីហ្សេរីយ៉ាឲ្យ ទិញផលិតផលក្នុងស្រុក ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រេង ដែលជាផលិតផលសំខាន់ជាងគេក្នុងប្រទេសនេះ។
ផែនទីបង្ហាញពីប្រទេសនីហ្សេរីយ៉ា។ យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានលើកទឹកចិត្តប្រជាជននីហ្សេរីយ៉ាឲ្យ ទិញផលិតផលក្នុងស្រុក ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រេង ដែលជាផលិតផលសំខាន់ជាងគេក្នុងប្រទេសនេះ។

យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានលើកទឹកចិត្តប្រជាជននីហ្សេរីយ៉ាឲ្យ ទិញផលិតផលក្នុងស្រុក ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រេង ដែលជាផលិតផលសំខាន់ជាងគេក្នុងប្រទេសនេះ។ ខណៈពេលដែលមនុស្សជាច្រើន បានទទួលស្គាល់យុទ្ធនាការនេះ អ្នកមួយចំនួនគិតថា ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងតែថមថយរបស់ខ្លួន។

យុទ្ធនាការ​ដែល​មានសម្គាល់​ដោយ​ពាក្យមួយឃ្លា​ថា #BuyNaijatoGrowtheNaira នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​ព្រឹទ្ធសភា និង​មហាសេដ្ឋី​ផ្នែក​កម្សាន្ត​ លោក Ben Murray-Bruce។

«ហើយ​ ខ្ញុំបាននិយាយថា​ មធ្យោបាយ​តែមួយគត់​ដើម្បីដោះស្រាយ​បញ្ហាសេដ្ឋកិច្ច​របស់យើង ​គឺការ​គាំទ្រ ផលិតផល និងសេវាកម្ម​ដែល​ធ្វើ​នៅប្រទេស​នីហ្សេរីយ៉ា ​ ពី​ព្រោះ​ ប្រសិនបើយើង​ធ្វើបាន​នោះ ប្រាក់​មួយចំនួន​នឹងស្ថិត​នៅក្នុង​ប្រទេស​យើង​ដដែល ហើយ​យើងនឹង​អាច​ផ្តល់​ជំនួយ​ដល់ប្រជាជន​របស់យើង។ យើងមាន ​សហគ្រិន​ល្អៗ​នៅ​ក្នុង​ប្រទេស»។

ប្រេង គឺ​ជា​ផលិតផល​នាំ​ចេញធំបំផុត​របស់​ប្រទេសនីហ្សេរីយ៉ា​ និងជា​ប្រាក់ចំណូល​របស់រដ្ឋាភិបាល។ ឥឡូវ​នេះ តម្លៃ​ប្រេង​មួយធុង គឺប្រហែល ​៣៥ដុល្លារ​ ដែលធ្លាក់ចុះពីតម្លៃ​ប្រហែល​១០០ដុល្លារ កាល​ពី​ពីរឆ្នាំមុន។ វា​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចរបស់​ប្រទេស​នីហ្សេរីយ៉ាមាន​ភាពយឺត​យ៉ាវ ហើយ​ធ្វើឲ្យ​តម្លៃ​រូបិយប័ណ្ឌ Naira ​ធ្លាក់ថ្លៃនៅក្នុង​ទីផ្សារ​ងងឹត ​បើទោះបីជា អត្រា​ផ្លូវការ​របស់វា​នៅ​តែ​មាន​ស្ថិរភាពក៏ដោយ។

នៅ​ហាង​មួយ ក្នុងផ្សារ​ Obalende នៅ​រដ្ឋធានី​ Lagos លោក Sunday ​Emeka ដែល​ជាអ្នក​លក់​ដូរ​ម្នាក់ បាន​និយាយ​ថា ​គាត់បានមើល​ឃើញ​តម្លៃទំនិញ​នាំចូល ដូចជា​ ស្រូវបានកើន​ឡើង ជិត ៥០ ​ភាគរយ ដោយសារ​តែ​ភាព​ទន់​ខ្សោយនៃ​រូបិយប័ណ្ណ​។

«មើល​ទៅ​ការ៉ុង​អង្ករ​នោះ។ កាលពីឆ្នាំមុន​ អង្ករ​មួយ​ការ៉ុង​មាន​តម្លៃ ១០.០០០ naira ។ ពីព្រោះ​ដោយសារតែការ​នាំចូល​ទំនិញ អង្គរ​មួយការ៉ុងបាន​ឡើង​ថ្លៃ​រហូត​ដល់ ១៥.០០០ naira ដែល​នេះ​ជា​ការ​មិន​ត្រឹមត្រូវទេ»។

លោក Ani Bassey-Eyo​ គឺជាសហគ្រិន​ ដែល​បានចាប់ផ្តើម​ក្រុមហ៊ុន​អាហារ​ ដែលលក់ទឹកឃ្មុំ។ លោក​បាន​និយាយថា កាលពី​ពេលគាត់​ធំ​ដឹង​ក្តី​ឡើង ​ ​ប្រជាជនមិនចាប់​អារម្មណ៍ ចំពោះ​សម្លៀកបំពាក់​នីហ្សេរីយ៉ា ​ឬក៏​អ្នក​សិល្បៈទេ​។ ប៉ុន្តែ​ក្មេង​ជំនាន់ក្រោយ​បានធ្វើ​ការ​ផ្លាស់ប្តូរ​ចំណាប់​អារម្មណ៍​នេះ។

«យើងមាន​ការ​វិវត្តន៍​ទៅ​មុខ ជាពិសេសជាមួយ​ ​Nollywood ហើយ​វិស័យ​សិល្បៈ​កម្សាន្ត​បាន​កំណត់​និន្នាការនេះ។ ខ្ញុំគិតថាឥឡូវ​នេះវាជាពេល​វេលា ... សម្រាប់​ផលិតផលដើម្បី​ឈាន​ទៅ​រក​ខ្សែ​បន្ទាត់​ដែល​អាច​ទទួល​យក​បាន»។

ប៉ុន្តែ​លោក ​Chuba Ezekwesili ​អ្នកវិភាគការស្រាវជ្រាវមួយ​នៃក្រុម​សេដ្ឋកិច្ចកិច្ចប្រជុំ​កំពូល​នីហ្សេរីយ៉ា ​(Nigerian Economic Summit Group) បានអះអាង​ថា យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​គឺ​ជា​ការសម្លឹងមើល​ក្នុង​រយៈពេល​ខ្លីប៉ុណ្ណោះ។

ប្រទេស​នីហ្សេរីយ៉ា​ជាប់ចំណាត់ថ្នាក់ទី​១៦៩ ជិតដល់​បាត​តារាង​នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​ធនាគារពិភពលោក​វាយតម្លៃ​លើ​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ ឧស្សាហកម្ម​របស់​ប្រទេស​នីហ្សេរីយ៉ា ​បាន​ជួបបញ្ហា ​ដោយសារការខ្វះខាតអគ្គិសនី ​និងមាន​ការយឺតយ៉ាវផ្នែក​ការិយាធិបតេយ្យ ។ លោកបាន​និយាយ​ថា យុទ្ធនាការ​ដែលមាន​និរន្តរភាព​យូរ​អង្វែងជាង​នេះ ​នឹងដាក់សម្ពាធ​លើរដ្ឋាភិបាល​ឱ្យដោះស្រាយ​បញ្ហាទាំងនេះ។

«នៅក្នុងប្រទេស​នីហ្សេរីយ៉ា​ វាពិត​ជាថ្លៃខ្លាំងមែនទែន ក្នុង​ការ​ផលិត​ឬបង្កើតផលិតផល​ណា​មួយ​។ ការ​ចំណាយ​លើ​គ្រឿងផលិតមានតម្លៃថ្លៃ​ ដូចជា អគ្គីសនី ​ទឹក ​ការដឹកជញ្ជូនជា​ដើម»។

លោក​ Ezekwesili ​បាននិយាយថា ប្រសិនបើ​ប្រទេសនេះ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​ជាងមុន នោះ​អាជីវកម្ម​កាន់តែ​ច្រើន​ នឹងអាច​នាំចេញ​ផលិតផល​ផ្សេងទៀត​ ដែល​នេះ​នឹង​ជួយ​ដល់​សេដ្ឋកិច្ចរបស់​ប្រទេស​នីហ្សេរីយ៉ាមាន​នៅពេល​ដែល​តម្លៃប្រេងធ្លាក់ចុះ៕

ប្រែ​សម្រួល​ដោយ៖ ឆាយ គីមហ៊ង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG