អ្នកជំនាញផ្នែកច្បាប់លោក Nicholas Koumjian និយាយអំពីអាជីព សមិទ្ធផល និងបញ្ហាប្រឈមរបស់សាលាក្ដីខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ជាងបួនទសវត្សបន្ទាប់ពីមេដឹកនាំរបបកុម្មុយនិស្តខ្មែរក្រហម ត្រូវបានទម្លាក់ចេញពីអំណាច។ យុត្តាធិការរបស់ អ.វ.ត.ក គឺដើម្បីនាំខ្លួនអ្នកទទួលខុសត្រូវខ្ពស់បំផុតមកកាត់ទោសពីបទឧក្រិដ្ឋកម្មនានាដែលពួកគេបានប្រព្រឹត្តិក្នុងសម័យខ្មែរក្រហមនៅចន្លោះឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩។ ឥឡូវនេះ បន្ទាប់ពីតុលាការនេះបានដំណើរការអស់រយៈពេល ១៦ ឆ្នាំ តើវាសមហេតុផលដែរឬទេ ដែលថាតុលាការកូនកាត់ដែលចូលរួមបង្កើតដោយអង្គការសហប្រជាជាតិនេះ បានចំណាយអស់ទឹកប្រាក់ជាងបីរយលានដុល្លារ? តើក្រៅពីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដោយសាររបបខ្មែរក្រហម អ្វីទៅជាកេរដំណែល និងជាមេរៀនសំខាន់ដែលតុលាការមួយនេះ បានបន្សល់ទុកដល់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ? ចម្លើយទៅនឹងសំណួរទាំងនេះគឺមានពីលោក Nicholas Koumjian អ្នកជំនាញផ្នែកច្បាប់ម្នាក់ប្រចាំនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោកបានបម្រើការជាសហព្រះរាជអាជ្ញាក្របខណ្ឌអន្តរជាតិពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩។ លោក សឿន វឌ្ឍនា នៃ VOA បានសម្ភាសលោក Koumjian កាលដើមខែ សីហា កន្លងទៅនេះនៅរដ្ឋធានី Washington៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន