ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​នៅ​រដ្ឋ​កាលីហ្វកញ៉ា​អភិវឌ្ឍ​​នាវា​​ហោះ​​ដឹក​​ទំនិញ​​ដ៏​​ធំ​​មួយ


នាវា​ហោះ​ប្រភេទ​ថ្មី​មួយ​កំពុង​អភិវឌ្ឍ​ដោយក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​ កាលីហ្វកញ៉ា​ (California)​ ដើម្បី​ដឹក​ទំនិញ​ និង​ប្រហែល​ជា​ដឹក​អ្នក​ដំណើរ​ផង​ដែរ។ យាន​នេះ​ប្រើ​បច្ចេកវិជ្ជា​ថ្មី​ អាច​ប្រើ​ប្រាស់​​​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម​និង​យោធា​។
នាវា​ហោះ​ប្រភេទ​ថ្មី​មួយ​កំពុង​អភិវឌ្ឍ​ដោយក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​ កាលីហ្វកញ៉ា​ (California)​ ដើម្បី​ដឹក​ទំនិញ​ និង​ប្រហែល​ជា​ដឹក​អ្នក​ដំណើរ​ផង​ដែរ។ យាន​នេះ​ប្រើ​បច្ចេកវិជ្ជា​ថ្មី​ អាច​ប្រើ​ប្រាស់​​​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម​និង​យោធា​។

ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​ កាលីហ្វកញ៉ា​ (California)​ កំពុង​អភិវឌ្ឍ​នាវា​ហោះ​ប្រភេទ​ថ្មី​មួយ​ ដើម្បី​ដឹក​ទំនិញ​ និង​ប្រហែល​ជា​ដឹក​អ្នក​ដំណើរ​ផង​ដែរ។​ យាន​នេះ​មិន​មែន​ជា​យន្ត​ហោះ​មួយ​ទេ​ និង​ក៏​មិន​មែន​ជា​បាឡុង​ហោះ​មាន​ដង្ហាល់​មួយ​នោះ​ដែរ​ ប៉ុន្តែ​មាន​សមាសភាគ​នៃ​យាន​ទាំង​ពីរ។​ យាន​នេះ​ប្រើ​បច្ចេកវិជ្ជា​ថ្មី​ ហើយ​អាច​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម​និង​យោធា​បាន​ផង​ដែរ។

នាវា​ហោះ​ថ្មី​របស់​សាជីវកម្ម​ អ៊ែរ៉ូស៍​ (Aeros​ corporation)​ ត្រូវ​បាន​គេ​ហៅ​ថា​ អ៊ែរ៉ូស៍ក្រាហ្វត៍​ (Aeroscraft)​ ហើយ​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ដឹក​ទំនិញ​ដែល​មាន​ទម្ងន់​ច្រើន​ជាង​៥០​តោន​ និង​ធ្វើ​ការ​ដឹក​ជញ្ជូន​បាន​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ។

យាន​គំរូ​បង្ហាញ​មួយ​កំពុង​ត្រូវ​បាន​សាង​សង់​ឡើង​ នៅ​ខាង​ក្រៅ​ទី​ក្រុង​ ឡូស​ អែនជឺឡែស​ (Los​ Angeles)​ ជាមួយ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​ ពី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក។​ វា​ស្ថិត​នៅ​ក្នុង​រោង​យន្ត​ហោះ​មួយ​ ដែល​នៅ​ពេល​មួយ​ កង​ទ័ព​ជើង​ទឹក​បាន​ប្រើ​ប្រាស់​សម្រាប់​បាឡុង​ហោះ​មាន​ដង្ហាល់​ ដែល​បំប៉ោង​ដោយ​ឧស្ម័ន​ហ៊ីលីយ៉ូម​ (helium)​ ដើម្បី​ប្រើ​សម្រាប់​ឈ្លប​យក​ការណ៍។​ យាន​ដែល​ត្រូវ​បាន​ធ្វើ​ការ​សាក​ល្បង​នេះ​គឺ​មាន​ប្រវែង​៧៥​ម៉ែត្រ​ និង​ទទឹង​៣០​ម៉ែត្រ​ ហើយ​នឹង​អាច​ធ្វើ​រួច​រាល់​សម្រាប់​ការ​ហោះ​ហើរ​នៅ​ចុង​ឆ្នាំ​ក្រោយ។

អែដវ័ដ​ ប៉េវហ្ស៍ន័រ​ (Edward​ Pevzner)​ នៃ​សាជីវកម្ម​ អ៊ែរ៉ូស៍​ (Aeros)​ និយាយ​ថា​ យាន​នេះ​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ទាំងឡាយ​ដែល​ពិបាក​ទៅ​ដល់។

«ភាគ​ខាង​ជើង​នៃ​ប្រទេស​កាណាដា​ (Canada)​ និង​តំបន់​ អាឡាស្កា​ (Alaska)​ ដែល​នៅ​ទីនោះ​ ការ​រុក​រក​ឧស្ម័ន​និង​ប្រេង​ដ៏​ធំ​កំពុង​តែ​ធ្វើ​បន្ត​ ដូច​គ្នា​ផង​ដែរ​ជា​មួយ​នឹង​តំបន់​ អាម៉ាហ្សូន​ (Amazon)​ ឬ​ទ្វីប​អាហ្រ្វិក​ (Africa)​ ដែល​មាន​ការ​អភិវឌ្ឍន៍​ខ្សោយ​យ៉ាង​ខ្លាំង»។

វិស្វករ​អាកាស​នាវា​វិជ្ជា​ ទីម​ កែននី​ (Tim​ Kenny)​ និយាយ​ថា​ គន្លិះ​ទៅ​កាន់​ប្រព័ន្ធ​នេះ​ គឺ​បច្ចេកវិជ្ជា​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឱ្យ​យាន​នេះ​បើក​ឡើង​លើ​ឬ​ចុះ​ក្រោម​បាន​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ដក​ចេញ​ឬ​បន្ថែម​ទម្ងន់​ ដូច​ដែល​តម្រូវ​ឱ្យ​មាន​សម្រាប់​នាវា​ហោះ​សាមញ្ញ​នោះ​ទេ។​ ខុស​គ្នា​ពី​បាឡុង​ហោះ​មាន​ដង្ហាល់​ យាន​នេះ​មិន​តម្រូវ​ឱ្យ​មាន​នាវិក​នៅ​លើ​ដី​ទេ។​ ហើយ​ខុស​គ្នា​ពី​បាឡុង​ហោះ​ដែល​មាន​ដង្ហាល់​ យាន​នេះ​មិន​តែង​តែ​ស្រាល​ជាង​ខ្យល់​ទេ។​ កែននី​ និយាយ​ថា​ យន្ត​ហោះ​នេះ​ជួន​កាល​មាន​ទម្ងន់​ស្រាល​ជាង​ ហើយ​ជួន​កាល​មាន​ទម្ងន់​ធ្ងន់​ជាង​ខ្យល់​ ដែល​នៅ​ជុំវិញ​ខ្លួន​វា។

«ទម្រង់​ទាំង​មូល​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ឧស្ម័ន​ ហ៊ីលីយ៉ូម​ នៅ​ទូទាំង​តួ​យាន​ទាំង​មូល​ ហើយ​បន្ទាប់​មក​ នៅ​ផ្ទៃ​ខាង​ក្នុង​នៃ​យាន​នេះ​ យើង​នឹង​មាន​ប្រព័ន្ធ​សម្រាល​ដែល​អាច​ប្រែ​ប្រួល​បាន»។

ឧស្ម័ន​ ហ៊ីលីយ៉ូម​ ផ្តល់​កម្លាំង​ទាញ​ឡើង​លើ​ សម្រាប់​ឱ្យ​យាន​នោះ​ហោះ​ឡើង​ ហើយ​នៅ​ពេល​ដែល​ឧស្ម័ន​ ហ៊ីលីយ៉ូម​ ត្រូវ​បាន​សង្កត់​ឱ្យ​តឹង​ណែន​ យាន​នោះ​នឹង​បាត់​បង់​ប្រព័ន្ធ​សម្រាល​របស់​វា​ ហើយ​អាច​ចុះ​ចត​បាន។

ប្រព័ន្ធ​គ្រប់​គ្រង​និង​ប្រព័ន្ធ​រុញ​ច្រាន​ទៅ​មុខ​ ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ម៉ាស៊ីន​កង្ហា​ ដែល​បាន​ថាមពល​មក​ពី​ប្រេង​ឥន្ធនៈ​សម្រាប់​យន្តហោះ។

កែននី​ និយាយ​ថា​ ទម្ងន់​ស្រាល​ និង​គ្រោង​រឹង​មាំ​ របស់​យាន​នេះ​អាច​ធ្វើ​ទៅ​បាន​ ដោយ​ការ​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​ថ្មី។

«ការ​អភិវឌ្ឍន៍​ជឿន​លឿន​នៅ​ក្នុង​សមាសធាតុ​ ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឱ្យ​ឧស្សាហកម្ម​នេះ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​យ៉ាង​ច្រើន។​ ពួក​គេ​មាន​លទ្ធភាព​អាច​លាយ​សមាសធាតុ​ទាំង​អស់​បញ្ចូល​ជា​អាលុយមីញ៉ូម​ (aluminium)​ ហើយ​សាង​សង់​សមាសភាគ​នៃ​គ្រោង​យាន​ដែល​មាន​ទម្ងន់​ស្រាល»។

គំរូ​បង្ហាញ​នៃ​យាន​នេះ​ គួរ​ចាប់​ផ្តើម​ហោះ​ហើរ​បាន​នៅ​ចុង​ឆ្នាំ​ក្រោយ។​ ប្រសិន​បើ​វា​ដំណើរការ​បាន​តាម​ការ​គ្រោង​ទុក​ សូម្បី​តែ​ប្រភេទ​យន្តហោះ​ដែល​ធំ​ជាង​នេះ​ ក៏​ប្រហែល​ជា​នឹង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​បាន​ដែរ។

យោធា​សហរដ្ឋ​អាមេរិក​មាន​ការ​ចាប់​អារម្មណ៍​ ជាមួយ​នឹង​សក្តានុពល​របស់​យាន​នេះ។​ ហើយ​ឧស្សាហកម្ម​ក៏​មាន​ការ​ចាប់​អារម្មណ៍​ដូច្នេះ​ដែរ។​ ការ​ប្រើប្រាស់​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម​ រួម​បញ្ចូល​ទាំង​ការ​ដឹក​យក​កង្ហា​ខ្យល់​(ធំៗ)​ទៅ​កាន់​ទីវាល​កង្ហា​ខ្យល់​ដែល​ពិបាក​ទៅ​ដល់​ សម្រាប់​ផលិត​ថាមពល​អគ្គីសនី។​ ក្រុម​ហ៊ុន​និយាយ​ថា​ នៅ​ពេល​ដែល​យាន​នេះ​បាន​បង្ហាញ​សមត្ថភាព​អាច​ធ្វើ​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​យ៉ាង​ល្អ​ប្រសើរ​ហើយ​ គំរូ​យាន​ដែល​ត្រូវ​បាន​ធ្វើ​ការ​កែ​ប្រែ​បន្ថែម​ អាច​នឹង​ត្រូវ​បាន​សាង​សង់​ឡើង​ដែរ​ សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG