ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​នៅ​ទុយណេស៊ី​ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​ចេញ​ពី​រដ្ឋាភិបាល​


រថក្រោះ​មួយ​យាម​កាម​មជ្ឈមណ្ឌល​រដ្ឋធានី​ទុយនីស​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១១។ ប្រទេស​ទុយនេស៊ី​បាន​បោះ​ជំហាន​ទៅ​រក​អនាគត​ថ្មី​មួយ​ នៅ​ក្រោយ​ពី​ការ​រត់​ចោល​ប្រទេស​របស់​មេដឹកនាំ​កណ្តាប់​ដៃ​ដែក ហើយ​ក្នុង​ពេល​ដែល​ប្រធានាធិបតី​​បណ្តោះ​អាសន្ន​​​មួយ​បាន​ស្ប
រថក្រោះ​មួយ​យាម​កាម​មជ្ឈមណ្ឌល​រដ្ឋធានី​ទុយនីស​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១១។ ប្រទេស​ទុយនេស៊ី​បាន​បោះ​ជំហាន​ទៅ​រក​អនាគត​ថ្មី​មួយ​ នៅ​ក្រោយ​ពី​ការ​រត់​ចោល​ប្រទេស​របស់​មេដឹកនាំ​កណ្តាប់​ដៃ​ដែក ហើយ​ក្នុង​ពេល​ដែល​ប្រធានាធិបតី​​បណ្តោះ​អាសន្ន​​​មួយ​បាន​ស្ប

បាតុកម្ម​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ទុយណេស៊ី​នៃ​ទ្វីប​អាហ្វ្រីក​ភាគ​ខាង​ជើង ដើម្បី​ទាម​ទារ​ឲ្យរដ្ឋាភិបាល​ចេញ​ពី​តំណែង។

ក្រុម​បាតុករ​បាន​ស្រែក​ពាក្យ​ស្លោក​ថា​ «ប្រជា​រាស្រ្ត​ យើង​នាំ​គ្នា​ទៅ​ ដេញ​លទ្ធិ​ផ្តាច់​ការ​ចេញ!»​ ដើម្បី​សុំ​ឲ្យ​គណបក្ស​គ្រប់​គ្រង​អំណាច​ RDC​ របស់​លោក​ប្រធានាធិបតី​ ហ្ស៊ីន​ អិល-អាប៊ីឌីន​ បិន​ អាលី​ (Zine​ el-Abidine​ Ben​ Ali)​ ចេញ​ពី​តំណែង។

ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​នៅ​តាម​មហាវិថី​ ហាប៊ីប​ បួហ្គីបា​ (Habib​ Bourgiba​ Boulevard)​ នៅ​ពី​មុខ​ភ្នាក់ងារ​ប៉ូលិស​កុប្បកម្ម​ និង​ទាហាន​នៅ​ក្នុង​រថ​ក្រោះ​ដែល​កាន់​កាំភ្លើ​ង​ត្រៀម​ខ្លួន​ជា​ស្រេច។​ មាន​ស្នូរ​កាំភ្លើង និង​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ចុះ​ឡើង​លើ​អាកាស​ក្នុង​ថ្ងៃ​ទី​បួន​ជាប់​គ្នា។

លោក​នាយក​រដ្ឋមន្រ្តី​ មោហាម៊ិត​ ហ្កានូជី​ (Mohamed​ Ghannouchi)​ ដែល​ជា​ដំណែល​ពី​រដ្ឋាភិបាល​ចាស់​ ត្រូវ​រំពឹង​ថា នឹង​តែង​តាំង​គណរដ្ឋមន្រ្តី​បណ្តោះ​អាសន្ន​មួយ​ឲ្យ​គ្រប់​គ្រង​អំណាច​រហូត​ទៅ​ដល់​ពេល​បោះ​ឆ្នោត​ ដែល​សន្យា​ថា នឹង​ធ្វើ​ក្នុង​ពេល​ពីរ​ខែ​ខាង​មុខ។​ របាយការណ៍​បង្ហាញ​ថា ​នឹង​មាន​បញ្ចូល​សមាជិក​មួយ​ចំនួន​តូច​ពី​គណបក្ស​ប្រឆាំង​ តែ​មិន​ឲ្យ​កាន់​ក្រសួង​សំខាន់ៗ​ ដូច​ជា​ទីស្តីការ​រដ្ឋមន្រ្តី​ការ​បរទេស​ឬ​មហាផ្ទៃ​ទេ។

ក្រុម​បាតុករ​ ដូច​ជា​ អាឡិម​ (Alem)​ វ័យ​២៣​ឆ្នាំ​នេះ​ជា​ដើម​ ចង់​ឲ្យ​ក្រុម​ឆ្មាំ​ចាស់​ចេញ​ទាំង​អស់។ លោក​ថ្លែង​ថា៖

«រដ្ឋាភិបាល​គួរ​មាន​ទម្រង់​មួយ​ទៀត​ មិន​មែន​ទម្រង់​បែប​នេះ​ទេ។​ គួរ​ជា​រដ្ឋាភិបាល​មួយ​ដែល​ចេះ​សន្សំ»។

ក្រុម​បាតុករ​រួម​មាន​មនុស្ស​គ្រប់​អាយុ​ ដូច​ជា​អ្នក​ស្រី​ឡាំម្ញ៉ា​ (Lamia)​ អាយុ​៤៦​ឆ្នាំ​ អ្នក​ធ្វើ​ការ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​ទុយណេស៊ី​ ដែល​ត្រូវ​បាន​បិទ​ទ្វារ​ បន្ទាប់​ពី​មាន​កុប្បកម្ម និង​បាតុកម្ម​កាល​ពី​ចុង​សប្តាហ៍​នេះ​មក។

អ្នក​ស្រី​ឡាម្ញ៉ា​និយាយ​ថា​ ប្រជាពលរដ្ឋ​ទុយណេស៊ី មិន​មែន​ធ្វើ​កុប្បកម្ម និង​បាតុកម្ម​ជា​ច្រើន​សប្តាហ៍​នេះ​ ដែល​មាន​គោល​បំណង​បណ្តេញ​របប​ចាស់​ចេញ​ ដើម្បី​ឲ្យ​ឃើញ​របប​ដដែល​នៅ​ក្នុង​រដ្ឋាភិបាល​បណ្តោះ​អាសន្នថ្មី​នេះ​ទៀត​ទេ។​ អ្នក​ស្រី​មិន​ជឿ​ថា​ ប្រទេស​ទុយណេស៊ី​នឹងអាច​រៀប​ខ្លួន​ហើយ​ស្រេច​ក្នុង​ពេល​ពីរ​ខែ​ខាង​មុខ​នេះ​ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​បាន​ទេ។​ អ្នក​ស្រី​គិត​ថា ​គេ​ត្រូវ​ការ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ​ ដើម្បី​ស្ថាបនា​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

អ្នក​វិភាគ និង​សកម្មជន​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ដូច​គ្នា​នេះ​ដែរ៕

ប្រែស​ម្រួល​ដោយ​ កែរ ​យ៉ាន

XS
SM
MD
LG