ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថ្មី​របស់​ភូមា​ទទួល​រងការរិះគន់​ពី​អ្នក​កាសែត


អ្នកកាសែត​ជាតិ​ភូមា​ម្នាក់​បាន​យក​ស្កុត​មក​បិទ​មាត់​របស់​គាត់ ជា​និមិត្តរូប​បង្ហាញ​អំពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​បណ្តាញ​សារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ។
អ្នកកាសែត​ជាតិ​ភូមា​ម្នាក់​បាន​យក​ស្កុត​មក​បិទ​មាត់​របស់​គាត់ ជា​និមិត្តរូប​បង្ហាញ​អំពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​បណ្តាញ​សារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ។

ពួក​អ្នកកាសែត​ភូមា ​កំពុង​ជំទាស់​ប្រឆាំង​ច្បាប់​ដែល​ស្នើដែល​នឹង​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុម​ប្រឹក្សា​ផ្សព្វផ្សាយ​ដើម្បី​ត្រួតពិនិត្យ​មើល​ការ​ផ្សាយ​របស់​ទូរទស្សន៍​និង​វិទ្យុ។

វិធានការ​ ​ដែល​បាន​ស្នើ​ដោយ​រដ្ឋាភិបាលហើយ​បាន​អនុម័ត​ដោយ​មាន​ការ​ជជែក​ដេញដោល​តិច​តួច​ពី​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​កម្រិតសិទ្ធិ​កាន់​កាប់​របស់​ជន​បរទេសក្នុង​ការ​ផ្សព្វផ្សាយ​ទូរទស្សន៍​ក្នុង​ប្រទេស​ភូមា។

វិធានការ​នោះ ​ក៏ប្រែក្លាយស្ថានីយ​ទូរទស្សន៍​និង​វិទ្យុដែលចាត់​ចែង​ដោយ​រដ្ឋឲ្យ​ក្លាយ​ទៅ​ជាបណ្តាញ​ផ្សាយ​ព័ត៌មាន​សាធារណៈ​ ​ទោះ​ជា​យ៉ាង​ណាក៏ដោយ​ គេ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ ​ដំណឹងអ្វី​ដែល​ស្ថាប័ន​ទាំងនោះ ​ផលិត​និង​ផ្សាយ​ទេ។​

លោក Than Win Htut ​មក​ពីក្រុម​អ្នកកាសែត​សំឡេង​ប្រ​ជាធិបតេយ្យ​ភូមា ​បាន​ប្រាប់ VOA ​ផ្សាយ​ជាភាសា​ភូមា​ថា ​វិធានការ​នេះ ​បាន​ត្រូវជជែក​ដេញ​ដោយ​តក់​ក្រហល់​ដោយ​ព្រឹទ្ធសភា។

«គ្មាន​ការ​ពិគ្រោះ​និង​ការ​ពិភាក្សា​គ្រប់​គ្រាន់​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​ផ្សព្វផ្សាយ​នេះ​ទេ។ ​វា​ជាការ​ភ្ញាក់​ផ្អើលដែល​សេចក្តី​ព្រាង​ច្បាប់​នេះ ​បាន​ទទួល​ការ​អនុម័ត​នៅ​ព្រឹទ្ធសភា​ដ៏​ឆាប់​រហ័ស​នោះ។ ​ចំណុច​ខ្លះក្នុង​សេចក្តី​ព្រាង​ច្បាប់​ផ្សព្វផ្សាយ​ ​បាន​ដាក់បណ្តាញ​ផ្សាយ​ព័ត៌មានតាម​បែប​ពហុបក្ស​នៅពេល​អនាគត​របស់​ភូមាស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់»។

ក៏ប៉ុន្តែ ​លោកHla Swe​ជាអ្នកគាំទ្រ​រដ្ឋាភិបាល​និង​ជាសមា​ជិក​ព្រឹទ្ធ​សភា ​និយាយ​ថា ​សំណើ​នោះ ​នឹង​មាន​ដំណើរ​ការ ​ប្រសិនបើ ​ការ​ជ្រើសរើស​ដ៏​ធំដុំ​ ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បំពេញ​អាសនៈ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ។

នៅក្រោម​វិ​ធានការ​នេះ ​ប្រធានា​ធិបតី ​ព្រឹទ្ធ​សភានិង​សភាតំណាង​រាស្រ្ត​ តែងតាំង​សមាជិក​៣​នាក់នៅ​ក្រុម​ប្រឹក្សាការផ្សាយ។ ​គេ​ មិន​ទាន់​ដឹង​ច្បាស់​នៅ​ច្បាស់​នៅ​ឡើយ​ថា​នៅពេល​ណា​សភា​ជាន់​ទាប ​នឹង​ពិចារ​ណា​ពី​វិធានការ​នោះ​ទេ។

​ពួក​អ្នក​កាសែត​និង​អ្នក​សង្កេតសិទ្ធិ​មនុស្ស​ ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាលពី​ការ​រំខាន​យាយី​អ្នកយក​ព័ត៌មាន ​ថ្វីបើការ​ធ្វើ​កំណែទម្រង់ ​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១១​នៅពេល​ដែល​ប្រទេស​នោះ ​បាន​ចាប់​ផ្តើម​អន្តរកាល​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​ពួក​យោធា​អស់​រាប់​ទសវត្សរ៍៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG