ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គជប ទទួល​ស្គាល់​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​២០ ដោយ​គ្មាន​បក្ស​សង្គ្រោះ​ជាតិ

រូបឯកសារ៖ ក្រុមមន្ត្រីរបស់​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប)​ ស្ថិតក្នុងពិធី​ជួបជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ស្តីពីការផ្សព្វផ្សាយ​​ដំណើរ​រៀបចំការ​បោះឆ្នោត​សភា​ ដែលបាន​ធ្វើឡើង​កាលពីថ្ងៃ​ទី១៧ ខែឧសភា​ ឆ្នាំ២០១៨នៅទីស្តីការ​គ.ជ.ប​ក្នុងទីក្រុង​ភ្នំពេញ​។ (ហ៊ុល រស្មី​/VOA)

គណបក្ស​នយោបាយ​ទាំង​២០​នោះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ ១៤​ផ្សេង​ទៀត។

គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា​គជប បាន​ប្រកាស​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​២០ដែល​ឈរ​ឈ្មោះ​បោះឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គជប ដែល​វីអូអេ ទើប​ទទួល​បាន​ចុងក្រោយ​នៅ​ថ្ងៃ​នេះ។

គណបក្ស​នយោបាយ​ទាំង​២០​នោះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ ១៤​ផ្សេង​ទៀត ប៉ុន្តែ​ក្នុង​នោះ មិន​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គជប ទទួល​ស្គាល់​ជា​ផ្លូវ​ការ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ចំនួន២០ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ២០១៨។ (គជប)
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គជប ទទួល​ស្គាល់​ជា​ផ្លូវ​ការ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ចំនួន២០ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ២០១៨។ (គជប)

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​និង​ជា​គូ​ប្រកួតប្រជែង​ដ៏​សំខាន់​បំផុត​មួយ​ជាមួយ​បក្ស​កាន់​អំណាច បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ ហើយ​ក៏​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​កុំ​ឱ្យ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ប្រសិន​បើ​គ្មាន​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​នេះ។

យ៉ាង​ណា​ក៏​ដោយ គជប បាន​ប្រកាស​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ឆ្នាំ​២០១៨ តាម​ការ​គ្រោង​ទុក៕

XS
SM
MD
LG