ពួកកងជីវពលដែលគេសង្ស័យថា ជាក្រុម Boko Haram បានបាញ់សម្លាប់មនុស្សជិត១៥០រយនាក់នៅក្នុងក្រុងមួយ នៅភាគឦសាន្តនៃប្រទេសនីហ្សេរីយ៉ា (Nigeria)។
សាក្សីនិយាយថា ជនប្រដាប់អាវុធបានសម្រុកចូលវិហារសាសនាអ៊ីស្លាម ហើយបានបាញ់ក្រុមបុរស ដែលកំពុងបន់ស្រន់ មុនការបញ្ចប់ពិធីតមអាហារ Ramadan ហើយបន្ទាប់មកបានវាយប្រហារលើផ្ទះសម្បែងរបស់ប្រជាជន ហើយបានបាញ់ក្រុមស្រ្តីដែលកំពុងធ្វើម្ហូប។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយ ពួកកងជីវពលបានឈ្លានពានចូលក្រុង Monguno កាលពីយប់ថ្ងៃអង្គារ ហើយបានសម្លាប់មនុស្ស៤៨នាក់។ សាក្សីនិយាយថា ពួកជនប្រដាប់អាវុធបានបញ្ជាឲ្យពួកបុរសចេញពីពួកស្ត្រី ហើយបានបាញ់ពួកបុរសទាំងនោះ៕