ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នានា​យល់​ព្រម​ធ្វើ​អន្តរកាល​ចេញ​ពី​ប្រេង​ឥន្ធនៈ​​ផូស៊ីល​​នៅ​កិច្ច​ប្រជុំ​កំពូល


សមាជិក​នៃ​ Greenpeace ថតរូប​នៅកិច្ច​ប្រជុំ​កំពូល​​ COP28 U.N. កាលពីថ្ងៃទី ១៣ ធ្នូ ឆ្នាំ២០២៣ទីក្រុង Dubai។ (AP Photo/Rafiq Maqbool)
សមាជិក​នៃ​ Greenpeace ថតរូប​នៅកិច្ច​ប្រជុំ​កំពូល​​ COP28 U.N. កាលពីថ្ងៃទី ១៣ ធ្នូ ឆ្នាំ២០២៣ទីក្រុង Dubai។ (AP Photo/Rafiq Maqbool)

គណៈប្រតិភូ​មកពី​ប្រទេស​ជិត ២០០ បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ឯ​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង Dubai ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​នៅ​ក្នុង​ការ​ងាក​ចេញ​ពី​ការ​ប្រើប្រាស់​ឥន្ធនៈ​ផូស៊ីល។

ការ​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​អស់​រយៈពេល ២ សប្ដាហ៍​និង​មាន​បំណង​សំដៅ​លើ​ឥន្ធនៈ​ផូស៊ីល​នេះ​ដែល​ជា​ឧស្ម័ន​ចម្បង​បំផុត​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ដែល​ធ្វើ​ឱ្យ​ភព​ផែនដី​ឡើង​កម្ដៅ។

ប្រទេស​ជាង ១០០ បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​ភាសា​ខ្លាំងក្លា​ជាង​មុន​ក្នុង​បំណង «លុប​បំបាត់​ជា​ដំណាក់កាល» នូវ​ឥន្ធនៈ​ផូស៊ីល។

កិច្ច​ព្រមព្រៀង​ចុងក្រោយ​នេះ​មាន​បំណង​ចង់​ឱ្យ​មាន «ការ​ងាកចេញ​ពី​ឥន្ធនៈ​ផូស៊ីល​នៅ​ក្នុង​ប្រព័ន្ធ​ថាមពល​តាម​របៀប​យុត្តិធម៌ ត្រឹមត្រូវ និង​សមធម៌ ដោយ​បង្កើន​សកម្មភាព​នៅ​ក្នុង​ទសវត្សរ៍​ដ៏​សំខាន់​នេះ។

បន្ថែម​ទៅ​នឹង​ការ​ឈប់​ប្រើ​ឥន្ធនៈ​ផូស៊ីល​ជា​ដំណាក់កាល​នេះ កិច្ច​ព្រមព្រៀង​នេះ​ក៏​អំពាវនាវ​ផង​ដែរ​ឱ្យ​មាន​ការ​បង្កើន​សមត្ថភាព​ថាមពល​កកើត​ឡើង​វិញ​ឱ្យ​បាន​៣​ដង​នៅ​ត្រឹម​ឆ្នាំ២០៥០ ​ខាង​មុខ​និង​បង្កើន​បច្ចេកវិទ្យា​ដូចជា​ការ​ស្រូបយក​និង​ស្តុកទុក​កាបូន​ជាដើម៕


ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG