ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាន់តែ​មាន​អាថ៌កំបាំង​ចំពោះ​ការបាត់ខ្លួន​​អ្នកលក់​សៀវភៅ​នៅ​ទីក្រុង​ហុងកុង


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​អង់គ្លេស​លោក Philip Hammond ថ្លែង​ក្នុ​ងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំនៅ​ឯក្រសួងការបរទេស​ចិន នៅ​ទីក្រុង​ប៉េកាំង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​អង់គ្លេស​លោក Philip Hammond ថ្លែង​ក្នុ​ងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំនៅ​ឯក្រសួងការបរទេស​ចិន នៅ​ទីក្រុង​ប៉េកាំង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។

ក្រុម​មន្រ្តី​អង់គ្លេស​កំពុង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន​ឲ្យ​ឆ្លើយ​អំពី​ការបាត់​ខ្លួនអ្នក​លក់​សៀវភៅ​ហុងកុង​នានា​កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រុម​អ្នកវិភាគនិយាយ​ថា​ការ​បាត់​ខ្លួនអ្នក​លក់​សៀវភៅទាំង​នេះ កំពុង​តែ​គំរាម​កំហែង​ដល់​សេរីភាព​ក្នុង​ការបញ្ចេញមតិ​និង​សេរីភាព​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​កំពង់ផែ​នេះ​ចាកចេញ​ពី​ផ្នែក​ដ​ទៃ​ទៀត​នៃ​ប្រទេស​ចិន។

សារព័ត៌មាន​នានា​ក្នុង​ទីក្រុង​ហុងកុង បាន​ចេញផ្សាយ​យ៉ាង​ច្រើន​អំពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃរបស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសអង់គ្លេស​គឺ​លោក Philip Hammond ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ ស្រប​ពេល​ការ​បាត់​ខ្លួន​អ្នក​លក់​សៀវភៅនានា​កាន់​តែ​មាន​ភាព​អាថ៌​កំបាំង​នៅ​ក្នុង​សប្តាហ៍​នេះ។

ប្រទេស​អង់គ្លេស​បាន​ផ្តល់​ឯករាជ្យ​ដល់​ទីក្រុង​ដែល​ជា​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ដល់​ប្រទេស​ចិន​វិញ​កាល​ពី​ឆ្នាំ​១៩៩៧ ជាមួយ​នឹង​ការសន្យា​ថា រដ្ឋាភិបាល​ចិន​នឹង​រក្សា​ជា​ប្រទេស​មួយ ដែល​មាន​ប្រព័ន្ធ​គំរូ​២​សម្រាប់​រដ្ឋបាល​ពិសេស​នៅ​ក្នុង​តំបន់។

លោក ​Hammond ​បាន​លើក​ឡើង​អំពី​ការបាត់ខ្លួន​លោក ​Lee Bo​ ដែល​ជា​អ្នកបោះពុម្ព​សៀវភៅ​រិះគន់​ដល់​មេដឹកនាំ​ប្រទេស​ចិន ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ទីក្រុង​ហុងកុង​កាល​ពី​សប្តាហ៍​មុន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG