ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមា​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ឈប់​ប្រើ​ពាក្យ«រ៉ូហ៊ីងយ៉ា​»​


សមាជិក​នៃ​ក្រុម​ព្រះ​ពុទ្ធ​សាសនា​ជាតិ​បាន​ស្រែក​ពាក្យ​ស្លោក​ក្នុង​ការ​តវ៉ា​មួយ​ខាង​ក្រៅស្ថានទូត​អាមេរិក​នៅទីក្រុង​យ៉ាំងហ្គោន ប្រទេស​ភូមាប្រឆាំង​នឹង​សេខក្តី​ថ្លែង​របស់​ស្ថានទូត​កាលពី​ថ្ងៃ​ទី២០​ មេសា ២០១៦ ជាមួយ​នឹង​ពាក្យ "Rohingya" កាលពី​ថ្ងៃព្រហស្បត្តិ៏ទី២៨ មេសា ២០១៦។
សមាជិក​នៃ​ក្រុម​ព្រះ​ពុទ្ធ​សាសនា​ជាតិ​បាន​ស្រែក​ពាក្យ​ស្លោក​ក្នុង​ការ​តវ៉ា​មួយ​ខាង​ក្រៅស្ថានទូត​អាមេរិក​នៅទីក្រុង​យ៉ាំងហ្គោន ប្រទេស​ភូមាប្រឆាំង​នឹង​សេខក្តី​ថ្លែង​របស់​ស្ថានទូត​កាលពី​ថ្ងៃ​ទី២០​ មេសា ២០១៦ ជាមួយ​នឹង​ពាក្យ "Rohingya" កាលពី​ថ្ងៃព្រហស្បត្តិ៏ទី២៨ មេសា ២០១៦។

ប្រទេស​ភូមា​ចង់​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​ប្រើ​ប្រាស់​ពាក្យ «រ៉ូហ៊ីងយ៉ា‍» ​នៅពេល​ដែល​និយាយ​សំដៅ​ដល់​ជន​ជាតិ​ភាគ​តិច​ដែល​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រទេស​ភូមា​នោះ ​នេះ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​រដ្ឋាភិបាល​ម្នាក់ដែល​បាន​ប្រាប់ VOA​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ​អោង ​លីន លេខាធិការ​អចិន្រ្តៃយ៍​របស់​ក្រសួងការបរទេស​បាននិយាយ​ថា«​យើង​នឹង​សប្បាយ​រីករាយ ​ប្រសិនបើ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ចៀសវាង​ប្រើប្រាស់​ពាក្យ​នេះ‍។ ការ​បន្ត​ប្រើប្រាស់​ពាក្យ​នេះ ​នឹង​មិនជួយ​យើង​ទេ‍»។

ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​មន្រ្តី​រូប​នោះ ​បាន​និយាយ​ទៀត​ថា ​លោក ​មិនទាន់​ដឹង​នៅ​ឡើយ​ថា ​តើ​ក្រសួងការបរទេស ​បាន​ធ្វើ​សំណើរ​ជាផ្លូវការ​ទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​អំពី​ការ​ប្រើ​ពាក្យ​នេះកាល​ពី​ថ្ងៃ​អង្គារហើយ​ឬ​នៅ​ទេ។

នៅ​ថ្ងៃ​ពុធ​នេះ ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ​បាន​បដិសេធ​ពុំព្រមធ្វើ​ការ​បញ្ជាក់​ថា​តើ​ពិត​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាបែបនេះ​កាល​ពី​មុន​ដូច​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មានបាន​រាយការណ៍​ដែរ​ឬទេ។​អ្នកនាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់ VOA​ថា «យើង ​មិន​ធ្វើអត្ថាធិប្បាយ​ពីការ​ពិភាក្សា​ខាង​ការទូត​របស់​យើង​ជាមួយ​រដ្ឋាភិបាល​ទេ‍»។

ទោះជាយ៉ាង​ណាក៏ដោយ ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី២៨ ​ខែមេសា លោក Scot Marciel ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ​បាន​ច្រាន​ចោល​ពីការ​ចៀស​វាងប្រើ​ប្រាស់​ពាក្យ​នោះ បើទោះបី រដ្ឋាភិបាល​ភូមា ​នឹង​មិន​ប្រើ​វា​ក៏​ដោយ​និយាយ​ថា វា​ជាការ​អនុវត្ត​ធម្មតា​សម្រាប់​សហរដ្ឋ​អាមេរិកហើយ​នឹង​សហគមន៍​អន្តរជាតិ​ដើម្បី​ទទួល​ស្គាល់​ថា ​សហគមន៍​នៅ​ទី​កន្លែងណាក៏​ដោយ ​មាន​សមត្ថភាព​ដើម្បី​សម្រេច​ពី​អ្វីដែល​គេគួរតែ​ត្រូវបាន​ហៅ​។​ ហើយ​ជាធម្មតា​នៅ​ពេលដែល​បញ្ហា​នេះ ​កើត​ឡើង ​យើង​នឹង​ហៅ​ពួកគេ​ស្រប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ចង់​ឲ្យ​យើង​ហៅ។ វា​មិនមែន​ជាការ​សម្រេច​ចិត្ត​របស់​នយោបាយ​ទេ ​វាគ្រាន់​តែ​ជា​ការ​អនុវត្ត​ធម្មតា៕

XS
SM
MD
LG