ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​មីយ៉ាន់ម៉ា​អាច​ចាកចេញ​ពី​សង្កាត់​មួយ​នៅ​​​រង់ហ្គូន​ បន្ទាប់​ពី​ត្រូវ​ឡោមព័ទ្ធ​ជាប់​​នៅ​ទីនោះ


បាតុករ​មីយ៉ាន់ម៉ា​​ប្រើ​បន្ទះ​ដែក​ដើម្បី​ការពារ​ខ្លួន​ពី​ប៉ូលិស នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
បាតុករ​មីយ៉ាន់ម៉ា​​ប្រើ​បន្ទះ​ដែក​ដើម្បី​ការពារ​ខ្លួន​ពី​ប៉ូលិស នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

បាតុករ​ក្មេងៗ​មីយ៉ាន់ម៉ា​រាប់​រយ​នាក់​ដែល​បាន​ត្រូវ​កងកម្លាំង​សន្តិសុខ​ឡោមព័ទ្ធ​ជាប់​នៅ​ក្នុង​សង្កាត់​មួយ​នៃ​ក្រុង​រ៉ង់ហ្គូនកាល​ពី​ពេល​យប់​អាច​ចេញ​វិញ​បាន​ហើយ បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​មហាអំណាច​លោក​ខាង​លិច និង​អង្គការ​សហប្រជាជាតិ​ ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​ចាកចេញ​បាន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​សកម្មជន​នៅ​ថ្ងៃ​អង្គារ​នេះ និង​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មនុស្ស​រាប់​ពាន់​នាក់​បាន​បំពាន​បម្រាម​គោចរ​នៅ​ពេល​យប់​ថ្ងៃ​ច័ន្ទ ​ដើម្បី​ចេញ​មក​តាម​ដងផ្លូវ​នៅ​ក្នុង​ក្រុង​ធំ​ជាងមួយ​នេះ​របស់មីយ៉ាន់ម៉ា ​ដើម្បីគាំទ្រ​ក្រុម​យុវជន​ដែល​ជាប់​នៅ​ក្នុង​សង្កាត់ Sanchaung ជា​ទីកន្លែង​ដែល​ពួកគេ​បាន​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ។

ការ​ដណ្តើម​កាន់កាប់​អំណាចរបស់​កងទ័ព​និង​ការ​ចាប់​ខ្លួន​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​ជាប់ឆ្នោត បាន​ធ្វើ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល។ កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​បាតុករ​ជាង​៦០​នាក់​ ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​១.៨០០​នាក់​ចាប់​តាំង​ពី​ពេល​នោះ​មក។

នៅ​សង្កាត់ Sanchaung ប៉ូលិស​ដែល​បាន​បាញ់​គ្រាប់​កាំភ្លើង​និង​ប្រើ​គ្រាប់បែក​ធ្វើ​ឱ្យ​ងងីងងើ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ពួកគេ​នឹង​ឆែកឆេរ​នៅ​តាម​ផ្ទះ​ដើម្បី​ស្វែង​រក​ជនមក​ពី​ខាង​ក្រៅ​សង្កាត់​ ហើយ​នឹង​ដាក់ទោស​ជន​ណា​ដែល​ចាប់​បាន​ដែលលាក់​ខ្លួន​ពួកគេ។​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​«ឱ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរមា» ហើយ​ឱ្យដោះលែង​បាតុករ​ទាំង​អស់​ដោយ​គ្មាន​ហិង្សា​ឬ​ការ​ចាប់​ខ្លួន។ ការ​អំពាវនាវ​នេះ​ក៏​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG