ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាន់ម៉ា​នឹង​បើក​សវនាការ​លើ​ការ​ធានា​នៅ​ក្រៅ​ឃុំ​ដល់​អ្នក​កាសែត​ពីរនាក់


អ្នក​កាសែត​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ខាង​ក្រៅ​តុលាការ​ទី​ដែល​អ្នក​កាសែត Reuters ពីរ​នាក់​ចូលរួម​ក្នុង​សវនាការ​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៨។
អ្នក​កាសែត​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ខាង​ក្រៅ​តុលាការ​ទី​ដែល​អ្នក​កាសែត Reuters ពីរ​នាក់​ចូលរួម​ក្នុង​សវនាការ​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៨។

តុលាការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​សប្តាហ៍​ក្រោយ​ នឹង​សម្រេច​ជោគវាសនា​របស់​អ្នកកាសែត​ពីរ​រូប​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​កំពុង​ជាប់ឃុំឃាំង​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ច្បាប់​រឿង​សម្ងាត់​របស់​ប្រទេស។

លោក Wa Long អាយុ ៣១ឆ្នាំ​ និង​លោក Kyaw Soe Oo អាយុ២៧ឆ្នាំ​ បាន​បង្ហាញ​ខ្លួន នៅក្នុង​តុលាការ​កាល​ពី​ថ្ងៃអង្គារ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់ខ្លួន​ជិត៦សប្តាហ៍​ និង​ត្រូវ​គេចោទ​ប្រកាន់​កាល​ពី​ពីរ​សប្តាហ៍​មុន។

អ្នកកាសែត​ពីរ​រូបនេះ​ ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​១៤ឆ្នាំ​ពី​បទ​រក្សា​ទុក​ឯកសារ​សម្ងាត់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធា​នៅក្នុង​រដ្ឋRakhine ដែល​ក្រុមអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​អង្គការ​សហ​ប្រជាជាតិ​ចាត់​ទុក​ថា​ជា​ការ​បោសសម្អាត​ពូជសាសន៍។ គ្រួសារ​របស់​ពួកគេ​បាន​អះអាង​ថា​ ពួកគេ​ទាំងពីរ​នាក់​នេះ​ ត្រូវ​បាន​គេចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ជួប​ជាមួយ​ប៉ូលិស​នៅពេល​បាយល្ងាច​ នៅពេល​ដែល​ប៉ូលិស​ផ្តល់​ឯកសារ​សម្ងាត់​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​នោះ។

អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ លោក Win Hteinថ្លែងថា ពួកគេ​ទាំងពីរ​នាក់​នេះ​ប្រហែល «ត្រូវ​គេ​បញ្ឆោត​ឲ្យ​ចូល​ក្នុង​អន្ទាក់»។

មេធាវី​ការពារ​អ្នកកាសែត​ទាំងពីរ​នាក់នេះ​ បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ភូមា​ថា​ តុលាការ​នឹង​បើក​សវនាការ​កាត់ក្តី​លើ​ជោគវាសនា​របស់​បុរស​ទាំងពីរ​នាក់​ នៅ​ថ្ងៃទី១ ខែកុម្ភៈ​ខាងមុខនេះ៕

XS
SM
MD
LG