ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​​​បាញ់ប្រហារ​នៅ​ក្រុង​ Munich ធ្លាប់​ទទួល​ការ​ព្យាបាល​ផ្លូវចិត្ត និង​រៀបចំ​ផែនការ​អស់ជាង​មួយ​ឆ្នាំ


រូបឯកសារ៖ កម្រងផ្កា និង​រូបថត​ជនរងគ្រោះ​ពី​ការ​បាញ់ប្រហារ​នៅ​ក្រុង Munich ប្រទេស​អាល្លឺម៉ង់។ ជន​ល្មើស​ ធ្លាប់​ទទួល​ការ​ព្យាបាល​ផ្លូវចិត្ត និង​រៀបចំ​ផែនការ​ជាង​មួយ​ឆ្នាំមកហើយ។
រូបឯកសារ៖ កម្រងផ្កា និង​រូបថត​ជនរងគ្រោះ​ពី​ការ​បាញ់ប្រហារ​នៅ​ក្រុង Munich ប្រទេស​អាល្លឺម៉ង់។ ជន​ល្មើស​ ធ្លាប់​ទទួល​ការ​ព្យាបាល​ផ្លូវចិត្ត និង​រៀបចំ​ផែនការ​ជាង​មួយ​ឆ្នាំមកហើយ។

ក្រុមអ្នកស៊ើបអង្កេត​អាល្លឺម៉ង់​បាន​និយាយ​ថា​ ជនប្រដាប់អាវុធ​វ័យ​ជំទង់ ដែល​បាន​បាញ់សម្លាប់​ មនុស្ស​៩​នាក់​ កាលពី​ថ្ងៃ​សុក្រនៅ​ក្នុង​ក្រុង​ Munich រដ្ឋធានី​នៃ​រដ្ឋ​ Bavaria ធ្លាប់​បាន​ទទួល​ការ​ព្យាបាលជំងឺ​ផ្លូវ​ចិត្ត ហើយ​បាន​រៀបចំ​ផែន​ការ​ធ្វើ​ការបាញ់សម្លាប់​អស់​រយៈពេល​ជាងមួយ​ឆ្នាំមក​ហើយ។

លោក Thomas Steinkraus-Koch អ្នកនាំ​ពាក្យ​មា្នក់នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង Munich បាននិយាយ​ថា​ ជន​ឈ្មោះ​ David Ali Sonboly អាយុ១៨ឆ្នាំ​ បាន​ទទួល​ការព្យាបាល​ដោយ​សម្រាកក្នុង​មន្ទីរពេទ្យ​ក្នុង​ឆ្នាំ​២០១៥ ចំនួន​ពីរ​ខែ​ ​មុនពេល​ទទួលការ​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​ត្រៀម​ចេញ​ពីមន្ទីរពេទ្យ។

លោក Steinkraus-Koch បាននិយាយ​កាលពី​ថ្ងៃអាទិត្យថា​ បន្ថែម​ពី​លើការមាន«ជំងឺ​បាក់​ទឹក​ចិត្ត» ជន​ជាប់​សង្ស័យនេះ​មាន​ការភ័យខ្លាច​ក្នុង​ការ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត។

លោក Steinkraus-Koch បានថ្លែង​ថា ​ Sonboly ដែល​បាន​សម្លាប់ខ្លួនឯង​ មិន​បាន​យក​ក្រុម​មនុស្ស​ជាក់លាក់​ណាមួយ​ជា​ទីដៅ​នៃ​ការវាយ​ប្រហារទេ ហើយ​ក៏​គ្មានភស្តុតាង​ថា​ ការ​បាញ់កាំភ្លើង​សម្លាប់​មនុស្ស​នេះមាន​ការ​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ។

លោក Robert Heimberger អ្នក​ស៊ើបអង្កេត​នៅ​ក្នុង​រដ្ឋ​ Bavaria បាននិយាយ​ថា​អ្នកបាញ់កាំភ្លើងនេះ​បាន​ថត​រូប​នៅ​ពេល​គាត់​បាន​ទៅ​មើលកន្លែង​ដែល​កើត​មាន​ហេតុការណ៍​បាញ់កាំភ្លើង​កាលពី​ពេលមុននៅ​ក្នុង​សាលារៀនមួយ​កន្លែងនៅ​ក្នុងក្រុង Winnenden នាប៉ែកនិរតី​ប្រទេសអាល្លឺម៉ង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG