ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រីមូរ សុខហួរ៖ ​កម្ពុជា​និង​ថៃ​ត្រូវ​សហការ​គ្នា​ដើម្បី​ទប់​ស្កាត់​ការ​កេងប្រវ័ញ្ច​លើ​ពលករ


ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។ អ្នកនេសាទ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់រយ​នាក់​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា ពួកគេ​ត្រូវ​បាន​គេ​បោកប្រាស់​ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​នេសាទ​គ្រឿង​សមុទ្រ។
ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។ អ្នកនេសាទ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់រយ​នាក់​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា ពួកគេ​ត្រូវ​បាន​គេ​បោកប្រាស់​ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​នេសាទ​គ្រឿង​សមុទ្រ។

ពលរដ្ឋ​កម្ពុជា​ដែល​បាន​ទៅ​ធ្វើ​ការ​ជា​កម្មករនៅ​លើ​ទូក​នេសាទ​ថៃ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ហើយ​កាល​ពី​ខែ​មិថុនាមាន​ពលករ​ចំនួន​២៣០​នាក់​បាន​វិលត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​បន្ទាប់​ពី​មាន​ការ​ជួយ​សង្គ្រោះ​នៅ​ប្រទេសឥណ្ឌូណេស៊ី។​

ប៉ុន្តែ​អនាគត​របស់​ពួកគេ​ហាក់​មិន​ច្បាស់​លាស់​ដោយ​សារការ​ជួយ​ឧបត្ថម្ភ​មាន​តិចតួច​ដើម្បី​ធានា​ថា​ពួកគេ​នឹង​មិនធ្លាក់​ចូល​ក្នុង​គ្រោះថ្នាក់​ត្រូវ​ប្រថុយ​ធ្វើ​ចំណាកស្រុក​ជាថ្មី​ទៀត។​

លោកស្រី មូរ សុខហួរ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹងកិច្ចសហការ​ល្អ​ជាមួយ​នឹង​ប្រទេស​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ​ដែល​មាន​ពលករ​ខ្មែរ​ជាច្រើន​កំពុង​ធ្វើការ​ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ដើម្បី​ធានា​ឱ្យ​បាន​ថា​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​គោរព​និង​ឱ្យ​ក្រុមហ៊ុន​ដែល​កេងប្រវ័ញ្ច​ពលកម្ម​ទទួល​ខុសត្រូវ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ Hello VOA ​ប្រចាំ​ខែ​ស្តី​ពី​«ពលករ​ចំណាកស្រុក‍»​ថា៖

«ត្រូវតែ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​តឹងរ៉ឹង​បំផុត​រវាង​រាជរដ្ឋាភិបាល​ខ្មែរ​និង​រាជរដ្ឋាភិបាល​ថៃ​តាម​រយៈ​ការចរចា​គ្នា​ដាក់​កំណត់​គ្នា​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រជាពលរដ្ឋ​ណា​ក៏​ដោយជាពិសេស​ពលករ​ចំណាកស្រុក‍»។

លោកស្រី មូរ សុខហួរ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
លោកស្រី មូរ សុខហួរ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

ក្នុង​ខែ​ឧសភា​និង​មិថុនា​ ការិយាល័យ​របស់​លោក​ស្រី​ទទួល​បាន​បណ្តឹង​ចំនួន​១០ករណី​ថ្មី​ទៀត ​ទាក់​ទង​នឹង​ពលរដ្ឋ​បង់​លុយ​ហើយ​មិន​ទទួល​បាន​ការងារ ការ​ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ការ​បាត់​ខ្លួន និង​ការ​ទាមទារ​ឱ្យ​ថៅកែ​សង​លុយ​ជាដើម។​

លោកស្រី​មូរ សុខហួរ​បន្ថែម​ថា៖
«ខ្ញុំ​យល់​ថា​រាជរដ្ឋាភិបាល​ទាំង​ពីរ​មិន​ទាន់​បាន​ជជែក​គ្នា​ឱ្យ​បាន​តឹង​រ៉ឹង​ហើយ​ដាក់កំណត់​ដាក់​លក្ខខណ្ឌ​ឱ្យ​បាន​ច្បាស់​លាស់​ បែរ​ទៅ​ជា​ដោះស្រាយ​មួយ​ករណី​ម្តងៗ។ នេះ​មាន​ន័យ​ថា​ជជែក​គ្នា​ដោយ​អត់​មាន​គោលការណ៍​ច្បាស់​លាស់​គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ»។

លោកស្រី​យល់ថា​ការ​ផ្តល់​ជំនាញ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ផង​ដែរ។ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹ​ង​ប្រើ​ប្រាស់​កម្លាំង​កាយ​សុទ្ធ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​ការ​កេងប្រវ័ញ្ច​កាន់​តែ​ខ្លាំង។

លោក​ស្រី​បន្ថែម​ដែរ​ថា​ពលករ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ​វិល​មក​ដល់​ប្រទេស​វិញ​ត្រូវ​តែ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​និង​ឧបត្ថម្ភ​គាំទ្រ​ផង​ដែរ​ដើម្បីកុំ​ឱ្យ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ជាថ្មី។​

លោក​ស្រៀវ គ្រី អតីត​ពលករ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញ​កាល​ពី​ខែ​មុន​បាន​បញ្ជាក់​ថា​លោក​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅដល់​ប្រទេស​ថៃ​ហើយ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឱ្យ​ធ្វើការ​ដោយ​ស្ទើរ​គ្មាន​ពេល​សម្រាក​អស់​រយៈពេល​ជិត​១០ខែ​មុន​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ។

លោក​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​តិចតួច​ពី​អង្គការ​អភិវឌ្ឍ​មួយប៉ុន្តែ​មិន​មែន​ជា​ជំនាញ​ចាំបាច់​ដែល​អាច​ប្រកប​មុខ​របរ​អ្វី​បាន​ទេ​ក្នុង​ខណៈ​ពេល​ដែល​ជំនួយ​ពី​រដ្ឋាភិបាល​មិន​មាន​អ្វី​សោះ។ សម្រាប់​លោក​ស្រៀវ គ្រី​លទ្ធភាព​នៃ​ការ​ប្តឹង​ក្រុមហ៊ុន​ឱ្យ​សង​វិញ​គឺ​មិន​មាន​អ្វី​ទេ។​

លោក​បាន​បញ្ជាក់​ថា៖«ខាងIOM ​បាន​ទាក់​ទង​ពួកខ្ញុំ​ដែរ​ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ដឹង​ទៅ​ទាក់​ទង​រកក្រុមហ៊ុន​នៅ​ឯណា​ពីព្រោះ​ពួកខ្ញុំ​ទៅ​មិន​បាន​ស្គាល់​ក្រុមហ៊ុន​ពិត​ប្រាកដ‍»។​

លោកស្រី​មូរ សុខហួរ មើល​ឃើញ​ថានេះ​ជា​ករណី​ច្បាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​ដើម្បី​រក​ឱ្យ​ឃើញក្រុម​ហ៊ុន​នោះ​និង​យក​មក​ទទួល​ខុសត្រូវ​ព្រោះ​វា​ជា​ច្បាប់​អន្តរជាតិ។ លោកស្រី​បន្ថែម​ថាកម្ពុជា​មាន​គោលការណ៍​និង​ច្បាប់​ល្អ​ប៉ុន្តែ​ការ​អនុវត្ត​មិន​បាន​ល្អ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG