ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ត្រី​ជា​ម្តាយ​របស់​កូន​២​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អាមេរិក​ក្រោម​គោល​នយោបាយ​ផ្លាស់ប្ដូរ​របស់​អាមេរិក


គ្រួសារ​ Guadalupe Garcia de Rayos ឈរ​នៅ​ពី​ក្រោយ​លោក​មេធាវី​ Ray Ybarra Maldonado នៅ​ពេល​លោក​និយាយ​នៅ​ពី​មុខ​ការិយាល័យ​អនុវត្ត​គយ​ និង​អន្តោប្រវេសន៍​អាមេរិក ក្នុង​ក្រុង Phoenix កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នា២០១៧។

ស្ត្រី​ជា​ម្តាយ​របស់​កូន​២​នាក់ ដែល​កូន​ទាំង​ពីរ​សុទ្ធ​តែ​មាន​សញ្ជាតិ​អាមេរិក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើតាម​សម្តី​របស់​មេធាវី​របស់​អ្នកស្រី។ ការ​បណ្តេញ​ចេញ​នេះ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​អាមេរិក​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ។

ស្ត្រី​ជា​ម្តាយ​របស់​កូន​២​នាក់ ដែល​កូន​ទាំង​ពីរ​សុទ្ធ​តែ​មាន​សញ្ជាតិ​អាមេរិក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើតាម​សម្តី​របស់​មេធាវី​របស់​អ្នកស្រី។ ការ​បណ្តេញ​ចេញ​នេះ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​អាមេរិក​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ។

លោក Ray Ybarra Maldonado បាន​និយាយ​ថា ស្ត្រី​ដែល​រស់នៅ​ក្នុង​អាមេរិក​ដោយ​គ្មាន​ឯកសារ​នោះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ទីក្រុង Phoenix នៃ​រដ្ឋ Arizona កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​អ្នកស្រី​បាន​ឈប់​ដើម្បី​ឲ្យ​គេ​ត្រួតពិនិត្យ​នៅ​ឯ​ការិយាល័យ​អន្តោប្រវេសន៍​អាមេរិក​មួយ។

លោក Maldonado បាន​និយាយ​ថា «ខ្ញុំ​ត្រូវ​បាន​ស្ថានកុងស៊ុល​ម៉ិកស៊ិក​ប្រាប់​ថា កូនក្តី​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក»។

អ្នកស្រី Garcia de Rayos វ័យ ៣៦​ឆ្នាំ បាន​ត្រូវ​បាន​មន្ត្រី​អន្តោប្រវេសន៍​អាមេរិក​ត្រួតពិនិត្យ​ជារៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក នៅ​ពេល​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ចំពោះ​ការ​ប្រើប្រាស់​លេខ​សន្តិសុខ​សង្គម ឬ​ហៅ​ថា ​Social Security number ក្លែងក្លាយ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយឆ្មក់​ទៅ​លើ​សួន​ទឹក​មួយ​ដែល​អ្នក​ស្រី​បម្រើការ​នៅ​ទីនោះ។ កាល​ពី​លើក​មុនៗ អ្នកស្រី​បាន​ឆ្លើយ​សំណួរ​ដែល​សួរ​ទៅ​កាន់​អ្នកស្រី ហើយ​អ្នកស្រី​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន។

ប៉ុន្តែ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​អ្នកស្រី Rayos ទៅ​ចូល​ប្រជុំ អ្នកស្រី​ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​នីតិវិធី​បញ្ជូន​ខ្លួន​ត្រូវ​បាន​ចាប់​ផ្តើម។ អ្នកស្រី​បាន​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាង២២​ឆ្នាំ​មក​ហើយ៕

XS
SM
MD
LG