ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​ម្ហូប​អាហារ​កំពុង​ទៅដល់​តំបន់​អាហ្វ្រិក​ខាង​កើត​ប៉ុន្តែ​គេ​ត្រូវ​ការ​បន្ថែម​ទៀត


ជន​ភៀស​ខ្លួន​​សូម៉ាលី​​នៅ​មជ្ឈ​មណ្ឌល​​ចុះឈ្មោះ​​ UNHCR នៅ​​ក្នុង​​ភូមិ​​Hagadera ជិត​​ទីក្រុង​​Dadaab​​ នៃ​​ប្រទេស​​កេ​នយ៉ា​​ដែល​​មាន​​ចម្ងាយ​​មួយ​​រយ​​គីឡូម៉ែត្រ​​ពី​ព្រំដែន​​សូម៉ាលី​ ​ថ្ងៃ​ទី​​១២​ ខែ​​សីហា​​ ឆ្នាំ​​២០១១។​
ជន​ភៀស​ខ្លួន​​សូម៉ាលី​​នៅ​មជ្ឈ​មណ្ឌល​​ចុះឈ្មោះ​​ UNHCR នៅ​​ក្នុង​​ភូមិ​​Hagadera ជិត​​ទីក្រុង​​Dadaab​​ នៃ​​ប្រទេស​​កេ​នយ៉ា​​ដែល​​មាន​​ចម្ងាយ​​មួយ​​រយ​​គីឡូម៉ែត្រ​​ពី​ព្រំដែន​​សូម៉ាលី​ ​ថ្ងៃ​ទី​​១២​ ខែ​​សីហា​​ ឆ្នាំ​​២០១១។​

អតីត​តំណាង​ហើយនឹង​តំណាង​បច្ចុប្បន្ន​នៅ​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អសប​ នៅ​ថ្ងៃ​សៅរ៍​បាន​បញ្ចប់​ទស្សនកិច្ច​បី​ថ្ងៃ​របស់​អស់​លោក​ទៅ​កាន់​ប្រទេស​កេនយ៉ា​ ដើម្បី​វាយ​តម្លៃ​ការ​ឆ្លើយ​តប​របស់​អន្ដរជាតិ​ទៅ​នឹង​ការ​រាំង​ស្ងួត​ហើយ​នឹង​ទុរ្ភិក្ស​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ឥសាន​នៃ​ទ្វីប​អាហ្វ្រិក​។ អស់​លោក​និយាយ​ថា​ ទីភ្នាក់ងារ​ជំនួយ​មាន​លទ្ធភាព​នឹង​ទៅ​កាន់តំបន់​នានា​នៅ​ប្រទេស​សូម៉ាលី​ភាគ​ខាង​ត្បូង​ ហើយ​ថា​ជំនួយ​កំពុង​តែ​ទៅ​ដល់​មនុស្ស​ដែល​ត្រូវ​ការ​ ក៏​ប៉ុន្ដែ​ថា​គេ​ត្រូវ​តែ​ធ្វើ​កិច្ច​ការ​ច្រើន​ទៀត។

លោក ស្ដាន់លេក​ សាំខាំង​ហ្កេ​ (Stanlake Samkange)​ នាយក​ប្រចាំ​តំបន់​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទី​ក្រុង​ណៃរ៉ូប៊ី​ (Nairobi) ថា​ទីភ្នាក់ងារ​របស់​លោក​ កំពុង​តែ​ពង្រីក​ការ​ចែកចាយ​ស្បៀង​អាហារ​នៅ​ក្នុងទី​ក្រុង​ Mogadishu​ ហើយ។

ឥឡូវនេះ​ទី​ភ្នាក់ងារ​នេះ​ប្រតិបត្ដិ​ការណ៍​ដោយ​ផ្ទាល់​ នៅ​ក្នុង​តំបន់​ ហ្កេដូ​ (Gedo) ដែរ​ ដូច​គ្នា​នឹង​តំបន់​ដទៃៗ​ទៀត ដែល​ស្ថិត​នៅ​ ភាគ​ខាង​ជើង​និង​ខាង​ត្បូងនៃ​រដ្ឋធានី​នៃ​ប្រទេស​សូម៉ាលី​ ដែល​ដើម​ឡើយ​ត្រូវ​បាន​បិទ​ជិត​ដោយ​ពួក​សកម្មប្រយុទ្ធ​ អាល់សាបាប​ (al-Shabab) ពាក់​ព័ន្ធ​នឹង​ពួក​អាល់​កៃ​ដា។

«ខ្ញុំ​គិត​ថា​ ស្ថានភាព​នាំ​ជំនួយ​ទៅ​កាន់​ប្រទេស​សូម៉ាលី​ភាគ​ខាង​ត្បូង​ ​កំពុងតែ​ផ្លាស់​ប្ដូរ​ហើយ​ ពី្រព្រោះ​តែ​សម្ពាធ​ ហើយនឹង​ស្ថាន​ភាព​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទី​នោះ​ ហើយ​យើងកំពុងតែ​ឆ្លើយ​តប​នឹង​ស្ថានភាព​នោះ​យ៉ាង​សកម្ម​និងយ៉ាង​ខ្លាំងក្លា»។​ ​ក៏​ប៉ុន្ដែ​លោក​និយាយ​ថា​ ទី​ក្រុង​ ម៉ូហ្កាឌីស៊ូ (Mogadishu) នៅ​តែ​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​តែ​អ្វី​ដែល​លោក​ហៅ​ថា​ «ភាព​គ្មាន​សន្ដិសុខ» ដែល​កើត​មាន​ឡើង ក្រោយ​ពី​ពួក​ អាល់​សាបាប​ដក​ចេញ​ពី​ទី​នោះ​កាល​ពី​ពេល​ថ្មីៗ​នេះ។

«ជា​អកុសល​ មួយ​អាទិត្យ​កន្លង​ទៅ​បន្ដិច​នេះ​ នៅ​ទី​កន្លែង​ចែក​ស្បៀង​អាហារ ក្រោយ​ពី​ការ​ចែក​ស្បៀង​អាហារ​បាន​៧០​ភាគ​រយ​ប្រព្រិត្ដ​ធ្វើ​ទៅ​ដោយ​សន្ដិភាព​ មាន​ចលាចល​ពី​ក្នុង​បណ្ដា​ក្រុម​អ្នក​ផ្ដល់​សន្ដិសុខនៅ​ទី​នោះ​ ហើយ​មនុស្ស​មួយ​ចំនួន​បាត់​បង់​ជីវិត​ ហើយ​មាន​ការ​លួចប្លន់​ស្បៀង​អាហារ​មួយ​ចំនួន»។

លោក​ សាំ​ខាំងហ្កេ​ ជា​សមាជិក​នៃ​គណ:ប្រតិភូ​ដឹក​នាំ​ដោយ​ស.រ.អ.​ ដែល​កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានីនៃ​ប្រទេស​កេនយ៉ា​ ហើយ​នឹង​ជំរំ​ជនភៀសខ្លួន​ដាដាប​ស្ថិត​នៅ​ជិត​ព្រុំដែន​ប្រទេស​កេនយ៉ា​និង​សូម៉ាលី​ នៅ​ដើម​អាទិត្យ​នេះ។​ គោលដៅ​នៃ​ទស្សនកិច្ច​បី​ថ្ងៃ​នោះ​ គឺ​ដើម្បីវាយ​តម្លៃ​មើល​ប្រសិទ្ធិភាព​នៃ​ការ​ខំ​ប្រឹងប្រែង​របស់​អន្ដរជាតិដើម្បី​ទប់ទល់នឹង​ការ​រាំង​ស្ងួត​និង​ទុរ្ភិក្ស​នៅ​តំបន់ឦសាន​ប្រទេស​អាហ្វ្រិក។

ទុរ្ភឹក្ស​ដែល​បំផ្លេចបំផ្លាញ​តំបន់​ឦសាន​នៃ​ប្រទេស​អាហ្វ្រិក​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សភាព​អាក្រក់​ជាង​គេ​បំផុត​តាំង​ពីពេល​ជា​ច្រើន​ទសវត្សរ៍​ហើយ​ ដោយ​មនុស្ស​ជាង​១២​លាន​នាក់​ប្រឈម​នឹង​ការ​អត់​ឃ្លាន​និង​ការ​ដាច់​ពោះ​ស្លាប់។​ ការណ៍​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​គឺ​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​ឥស្លាម​សកម្មប្រយុទ្ធ​ អាល់​សាបាប​ ហើយ​នឹង​រដ្ឋាភិបាល​អន្ដរកាល​ ដែល​នោះ​បាន​បណ្ដាល​ឲ្យ​បិទ​តំបន់​ជាច្រើនដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ មិន​ឲ្យ​ក្រុម​អ្នក​សង្គ្រោះ​ចូល​ទៅ​បាន​ទាល់តែ​មក​ដល់​ពេល​ថ្មីៗ​នេះ។​ ថ្មីៗ​នេះ​ អ.ស.ប.​ ប្រកាស​តំបន់​ជា​ច្រើន​នៅ​ទីនោះ​ថា​ជា​តំបន់​មាន​ទុរ្ភឹក្ស៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG