ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចោទ​ប្រកាន់​មាន​ច្រើន​ទៀត​ទាក់ទិន​នឹង​វិបត្តិ​សារធាតុពុល​ក្នុង​ទឹក​នៅ​សហរដ្ឋ​អាមេរិក


អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​ Michigan ​លោក Bill Schuette ថ្លែង​នៅ​ក្នុង​បណ្តាញ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ ទី២០​មេសា នៅទី​ក្រុង​ Flint ប្រទេស Mich។
អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​ Michigan ​លោក Bill Schuette ថ្លែង​នៅ​ក្នុង​បណ្តាញ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ ទី២០​មេសា នៅទី​ក្រុង​ Flint ប្រទេស Mich។

ក្រោយពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​បីរូប​នៅ​រដ្ឋ​ Michigan ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​វិបត្តិ​ទឹក​ដែល​មាន​ជាតិ​ពុល​នៅ​ក្នុង​ទីក្រុង​ Flint​ មាន​ការ​ចោទ​ជា​សំណួរ​ថា​ តើ​មន្ត្រី​រដ្ឋាភិបាល​ឋានៈ​ណា​ទៀត​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តែត​​បណ្តោយ​ឲ្យ​បំពង់​ទឹក​នៅ​ក្នុង​ទីក្រុង​សឹក​រិច​រិល​រហូត​ដល់​បង្ក​ជាតិ​ពុល​បែប​នេះ។​

ក្រោយពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​បីរូប​នៅ​រដ្ឋ​ Michigan ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​វិបត្តិ​ទឹក​ដែល​មាន​ជាតិ​ពុល​នៅ​ក្នុង​ទីក្រុង​ Flint​ មាន​ការ​ចោទ​ជា​សំណួរ​ថា​ តើ​មន្ត្រី​រដ្ឋាភិបាល​ឋានៈ​ណា​ទៀត​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តែតបណ្តោយ​ឲ្យ​បំពង់​ទឹក​នៅ​ក្នុង​ទីក្រុង​សឹក​រិច​រិល​រហូត​ដល់​បង្ក​ជាតិ​ពុល​បែប​នេះ។​

អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​ Michigan ​លោក Bill Schuette ​ថ្លែង​ថា​ នឹង​មាន​ការចោទ​ប្រកាន់​ទៅ​លើ​មនុស្ស​ច្រើន​ជាង​នេះ​ទៅ​ទៀត។ មិន​មាន​នរណា​ម្នាក់​រួច​ខ្លួន​នោះ​ទេ។​

អ្នករស់​នៅ​ទីក្រុង​ Flint ​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អភិបាល​រដ្ឋ​លោក​ Rick Snyder ​និង​បាន​អំពាវ​នាវ​ឲ្យ​លោក​លាលែង​ពី​តំណែង។​ លោក​ Snyder ​ច្រានចោលការទាមទារ​ឱ្យ​លោកលាលែង​ពី​តំណែង​ម្តង​ហើយ​ម្តង​ទៀត​ហើយ​បាន​ធ្វើ​ការ​សុំទោស​ចំពោះ​វិបត្តិ​នេះ​ដោយ​លើក​ឡើង​ថា​ «អ្នក​ការិយាធិបតេយ្យ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទីក្រុង​ Flint ​ធ្លាក់​ក្នុង​វិបត្តិ»។​

មុន​ពេល​លោក​Snyder​ ឡើង​កាន់​តំណែង​ជា​អភិបាល​រដ្ឋ​នេះ​ លោក​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​កំព្យូទ័រ​ Gateway ​និង​ជា​អ្នក​វិនិយោគ​ផ្តល់​ទុន​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរថា​ តើ​លោក​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​ លោក​បាន​ថ្លែង​ថា​៖«ខ្ញុំ​មិន​ចង់ធ្វើ​ការប៉ាន់ស្មាន​បែប​នេះ​នោះ​ទេ។​ ខ្ញុំ​មិន​ជឿ​នោះ​ទេ»។​

ការ​ចូល​ពាក់ព័ន្ធ​របស់​រដ្ឋ​ក្នុង​កម្រិត​ខ្ពស់​មាន​តាំង​ពីខែ​មេសា​ ឆ្នាំ​២០១៤​ នៅ​ពេល​ដែល​នាយក​ប្រតិបត្តិ​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​លោក​ Snyder ​ឲ្យ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់ទីក្រុង​ទាំង​មូល ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការ​បង្ហូរ​ទឹក​ពី​ប្រព័ន្ធ​ទឹក​ខ្នាត​ធំ​របស់​ក្រុង​ Detriot ​ដែល​នាំ​ទឹក​ពី​បឹង​ Huron ​មក​កាន់​ទន្លេ​ Flint ដែល​ឆ្លង​កាត់​ទីក្រុង​នេះ។​ ការ​ផ្លាស់​ប្តូរ​ការ​បង្ហូរ​ទឹក​ដែល​មាន​ត្រឹម​ខែ​តុលា​កន្លង​ទៅ​នេះ​គឺ​ ក្នុង​គោលបំណង​សន្សំ​ប្រាក់ជា​ច្រើនលាន​ដុល្លារ​របស់​ទីក្រុង។​

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ជិត​ ១៨ខែ​នោះ​ ក្រុម​មន្ត្រី​បាន​ខក​ខាន​ក្នុង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​មាន​តម្លៃ​ ១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​ទប់​ស្កាត់​ការ​សឹករិចរិល​នៃ​បំពង់​ទឹក​របស់​ទីក្រុង​នេះ​ ហើយ​បាន​នាំ​សារធាតុ​សំណ​ទៅ​ក្នុង​ទឹក​ផឹក។​ ការ​ពិនិត្យ​ឈាមបាន​បង្ហាញ​ថា​អ្នក​រស់​នៅ​ទីក្រុង​ Flint ​ជា​ច្រើន​មាន​សារធាតុ​សំណ​នៅ​ក្នុង​សរសៃរ​ឈាម​ រួម​មាន​កុមារ​យ៉ាង​ណាស់​ ២០០នាក់​ផង​ដែរ។​

ជាតិ​ពុល​នៃ​សំណ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ក្មេងៗ​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អកប្បកិរិយា​ប្រឆាំង​នឹង​សង្គម។​

អ្នក​រស់​នៅ​ទីក្រុង​ Flint ​បាន​តវ៉ា​ចំពោះ​ពណ៌​ រសជាតិ​ និង​ក្លិន​របស់​ទឹក​ ក្រោយ​ពេល​ដែល​មាន​ការប្តូរ​ទៅ​បូម​ទឹក​ពី​ទន្លេ​ Flint ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​សូវយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​តវ៉ា​ប្រឆាំង​របស់​ពួក​គេ​នោះ​ទេ។​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​ទឹក​មាន​ជាតិ​ពុល​ ក្រុម​មន្ត្រី​បាន​ងាក​មក​ប្រើប្រព័ន្ធ​ទឹក​ទីក្រុង​ Detroit ​វិញ។​

ទីភ្នាក់ងារ​រដ្ឋាភិបាល​និង​ក្រុម​សប្បុរស​បាន​ដឹក​ទឹក​សុទ្ធ​ទាំង​ឡានៗ​ទៅ​កាន់​ទីក្រុង​ដើម្បី​ចែក​ជូន​ដល់​អ្នក​រស់​នៅ​ទីនោះ ជា​មួយ​នឹង​ប្រដាប់​ចម្រោះ​ទឹក​ដើម្បី​បំពាក់​ពី​លើ​ក្បាល​រ៉ូប៊ីណេ​នៅ​តាម​ផ្ទះ​របស់​ពួក​គេ។​

លោក​ Snyder ​មិន​បាន​ទទួល​ស្គាល់​ថា​មាន​បញ្ហា​ទេ​រហូត​ដល់​ចុង​ឆ្នាំ​ ២០១៥​ នៅ​ពេល​ដែល​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​មាន​ជាតិ​សំណ​ខ្ពស់​នៅ​ក្នុង​ខ្លួន​កុមារ។​

ជាមួយ​នឹង​ជោគជ័យ​បន្តិច​បន្តួច​ ក្រុម​មន្ត្រី​ក្រុង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​រដ្ឋ​និង​ថ្នាក់​ជាតិ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ដក​បំពង់​ទឹក​ចាស់​ដែល​មាន​អាយុ​កាល​រាប់​សិប​ឆ្នាំ​ចោលនិង​ជំនួស​ដោយ​បំពង់​ទឹក​ថ្មី។​ លោក​ Snyder ​បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​រដ្ឋ​សម្រាប់​ទីក្រុង​ Flint បើ​ទោះ​បី​ជា​សភា​មិន​ទាន់​យល់​ព្រម​ជួយ​ដល់​ទីក្រុង​នេះ​ក៏​ដោយ។​

ក្រុម​មន្ត្រី​ឥឡូវ​បាន​អះអាង​ថា​ ទឹក​មាន​សុវត្ថិភាព​ក្នុង​ការ​បរិភោគ​ ដោយ​ប្រើ​ប្រដាប់​ចម្រោះ​ទឹក​ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន។​ ពលរដ្ឋ​ទីក្រុង​ Flint ជា​ច្រើន​នៅ​តែ​បដិសេធ​ក្នុង​ការ​ប្រើប្រាស់​ទឹក​នោះ​ដើម្បី​បរិភោគ​ឬ​ងូត​ទឹក​ជា​ដើម។​

លោក​ Snyder ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​មួយ​នៅ​ទីក្រុង​ Flint កាល​ពី​ពាក់​កណ្តាល​ខែមេសា​កន្លង​ទៅនេះ​ ហើយ​បាន​ចាក់​ទឹក​ចូល​ក្នុង​ថូ​មួយ​ ហើយ​លោក​ថ្លែង​ថា​ ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ​ លោក​នឹង​ផឹក​ទឹក​នៅ​ទីក្រុង​នេះដើម្បី​បង្ហាញ​ថា​ទឹក​នៅ​ទីក្រុង​នេះ​មាន​សុវត្ថិភាព​កម្រិត​ណា៕


ប្រែ​សម្រួល​ដោយ ស្រេង​ លក្ខិណា


XS
SM
MD
LG