អាជ្ញាធរក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូនឹងគ្រប់គ្រងម៉ូតូកង់បីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
អាជ្ញាធរក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូនៃប្រទេសសូម៉ាលីកំពុងអនុវត្តផែនការមួយគ្រប់គ្រងម៉ូតូកង់បីក្នុងទីក្រុងនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលអ្នកបើកបរអំពាវនាវឱ្យកាត់បន្ថយពន្ធ។ លោក Abdiaziz Barrow នៃ VOA រាយការណ៍ពីរឿងនេះពីរដ្ឋធានីម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖