ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់វិធានការ​លើ​អ្នកផលិត​និង​ចែកចាយ​មាតិកា​ល្បែង​ស៊ីសង


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក ស សុខា ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក ស សុខា ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

ក្រសួង​មហា​ផ្ទៃណែនាំនិង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នក​ផលិត​រូបភាព​ វីដេអូ​ ​និង​មាតិកា​ដែលផ្សព្វផ្សាយ​ល្បែងស៊ី​សងគ្រប់ប្រភេទដែលធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម។ នេះ​បើ​យោងតាម​សារាចរណែនាំ​ចុះផ្សាយនៅថ្ងៃពុធនេះ។

សារាចរ​ណែនាំស្ដី​ពី​«ការ​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ី​សង​ខុស​ច្បាប់»របស់​ ក្រសួ​ងមហាផ្ទៃ​លើកឡើងថា​ បណ្ដាញ​ទំនាក់​ទំនង​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​បាន​ផលិតនិង​ផ្សាយ​រូបភាព វីដេអូ និងមាតិកាល្បែង​ស៊ី​សង​ខុស​ច្បាប់​ដើម្បី​អូស​ទាញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​លេងដោយផ្ទាល់ និង​តាម​ប្រព័ន្ធអនឡាញ​។

សារាចរ​ណែនាំ​ដដែល​បាន​ឲ្យ​ដឹងក្នុង​ន័យ​ដើម​ថា​៖ «នៅ​ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ និង​ចែក​រំលែក​បន្ត (Share)​ អំពី​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ទាំង​នេះ​ ក៏​មាន​ការ​ចូល​រួម​ពី​បុគ្គល​មាន​ប្រជា​ប្រិយ​ភាព​ និង​អ្នក​ផលិត​មាតិកា​សង្គម​មួយ​ចំនួន​ផង​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យសាធារណជន​មាន​ការ​ភាន់​ច្រឡំ​ ហើយ​បន្ត​ចែក​ចាយ​រូប​ភាព​ វីដេអូ និង​មាតិកា​ទាំង​នោះ ​ធ្វើ​ឲ្យប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​»។

សារាចរ​ណែនាំនោះបន្ថែមថា​ ដើម្បី​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ និង​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ​ក្រសួង​មហា​ផ្ទៃ​ណែ​នាំឲ្យ​បញ្ឈប់​រាល់​ការ​ផលិត និង​ចែកចាយរូប​ភាព​ វីដេអូ​ មាតិកា​ ​គេហទំព័រ​ គណនី​ ​ឬទំព័រ​ក្នុងបណ្តាញ​សង្គមដែល​មាន​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ​ទាំង​ផ្ទាល់ និង​អន​ឡាញ​។​

ក្រសួង​មហាផ្ទៃណែនាំ​ឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវជំរុញការផ្សព្វផ្សាយ និង​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹងក្នុងការ​តាមដាន និងហាមឃាត់​ការបង្កើត និងផ្សព្វផ្សាយ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធនឹង​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ។ ក្រសួង​មហាផ្ទៃ​ក៏​នឹងចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណាដែលនៅតែ​បន្តប្រព្រឹត្ដ​សកម្មភាព​ដូច​បា​ន​ណែនាំ​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG