ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនប់វារីអគ្គិសនីទន្លេមេគង្គបង្កផលវិបាកដល់អ្នកភូមិជនជាតិថៃ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទន្លេមេគង្គគឺជាទន្លេធំជាងគេមួយក្នុងពិភពលោក ដែលមានប្រវែងប្រហែល ៥.០០០ គីឡូម៉ែត្រ។ ទន្លេនេះហូរចេញពីប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម។ ប៉ុន្តែទំនប់វារីអគ្គិសនីបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ដោយនំាឲ្យមានគ្រោះរាំងស្ងួតនៅរដូវវស្សា និងទឹកជំនន់នៅរដូវប្រាំង។ ករណីនេះបានផ្លាស់ប្ដូរជីវិតរស់នៅរបស់ពលរដ្ឋដែលតែងតែពឹងផ្អែកលើទន្លេនេះសម្រាប់ម្ហូបអាហារនិងការងារនៅភាគឦសានប្រទេសថៃ ដែលជាតំបន់ក្រីក្រមួយជាប់ព្រំដែនប្រទេសឡាវនិងកម្ពុជា។ អ្នកស្រី Vijitra Duangdee រាយការណ៍អំពីរឿងនេះពីខេត្ត Nong Khai ប្រទេសថៃ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕

XS
SM
MD
LG