ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​ក្នុង​ការបាញ់​ប្រហារ​នៅ​ទីក្រុង Indianapolis បាន​សម្លាប់​មនុស្ស​៨នាក់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស


មនុស្ស​ឱបក្រសោបគ្នា បន្ទាប់ពី​ដឹង​ថា មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​មាន​សុវត្ថិភាព​បន្ទាប់ពី​ការបាញ់​ប្រហារ​នៅឯ​អគារ​ក្រុមហ៊ុន FedEx ក្នុង​ទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
មនុស្ស​ឱបក្រសោបគ្នា បន្ទាប់ពី​ដឹង​ថា មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​មាន​សុវត្ថិភាព​បន្ទាប់ពី​ការបាញ់​ប្រហារ​នៅឯ​អគារ​ក្រុមហ៊ុន FedEx ក្នុង​ទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ចំនួន​៨​នាក់ ​ហើយ​នឹង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាមេរិក​ ដោយ​ខ្មាន់កាំភ្លើង​ដែល​គេជឿ​ថា​ បន្ទាប់​មក​បាន​សម្លាប់​ខ្លួន​ឯង។ មិន​មាន​ព័ត៌មាន​អំពី​ចំនួន ​ឬ​ស្ថានភាព​អ្នក​រងគ្រោះ​នៅ​ក្រុមហ៊ុន Fedex ក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​នោះ​ទេ។ ​បុរសម្នាក់​ដែល​ថា​ គាត់​ធ្វើការ​នៅ​ទីនោះ​ បាន​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ឈ្មោះ ​WISH-TV​ ថា គាត់បាន​ឃើញ​ខ្មាន់​កាំភ្លើង​ ចាប់ផ្តើម​បាញ់។ នេះ​ តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Jeremiah Miller បាន​និយាយ​ថា​ «ខ្ញុំបាន​ឃើញ​បុរស​ម្នាក់​ ​មាន​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ធុន​ស្រាល ​ហើយ​គាត់​បាន​បាញ់។ ខ្ញុំខ្លាច ​ហើយ​ឱនចុះ»។

អ្នកនាំពាក្យ​ប៉ូលិស​លោក Genae Cook បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍ ​ហើយ​ជឿ​ថា ខ្មាន់​កាំភ្លើង​បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត។ ប៉ូលិស​បាន​និយាយ​ថា​ មនុស្សជា​ច្រើន​ត្រូវបាន​គេ​បាញ់។

អ្នកនាំ​ពាក្យ​ក្រុមហ៊ុន Fedex បាន​បញ្ជាក់​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​ មានការបាញ់​ប្រហារ​នៅ​ការិយាល័យ​របស់​ខ្លួនហើយថា ក្រុមហ៊ុន​កំពុង​សហ​ការ​ជាមួយ​អាជ្ញាធរ។ ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «យើងបាន​ដឹង​អំពី​ការ​បាញ់​ប្រហារ​ដ៏គួរឱ្យ​សោកស្តាយ​នៅ​ការិយាល័យ​របស់យើង​ក្បែរ​អាកាស​យានដ្ឋាន Indianapolis។ សុវត្ថិភាព ​គឺ​ជាអាទិភាព​កំពូល​របស់​យើង ​ហើយយើង​គិត​អំពី​អ្នករងគ្រោះ​ទាំងអស់។ កន្លែង​ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ មាន​បុគ្គលិក​ជាង​៤.០០០​នាក់។

នៅចុង​ខែមុន ​មនុស្ស​បួននាក់​រួមទាំង​កុមារម្នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​នៅក្នុង​អគារ​ការិយាល័យ​មួយ​នៅភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា។ នៅថ្ងៃទី​២២ ​ខែ​មីនា​ មនុស្ស​១០​នាក់ ​ត្រូវបាន​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ហាងលក់​គ្រឿងទេស​មួយ​ក្នុង​ទីក្រុង ​Boulder ​រដ្ឋ ​Colorado។ ​មិន​ដល់​មួយ​សប្តាហ៍​មុននោះ​ ​បុរសម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​៨​នាក់ ​ក្នុងនោះ​មាន​ស្ត្រី​ជនជាតិ​អាស៊ី​៦​នាក់ ​នៅ​ហាងស្ប៉ានៅ​ក្រុង​ Atlanta ​រដ្ឋ ​Georgia ។ ​មនុស្ស​ជិត​៤ម៉ឺន នាក់​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ស្លាប់​ជារៀង​រាល់ឆ្នាំ​ដោយសារ​កាំភ្លើង ​ដែល​ជាង​ពាក់កណ្តាលនៃចំនួននេះ គឺធ្វើ​អត្តឃាត៕

XS
SM
MD
LG